no-alternative title
no-alternative title
no-alternative title
no-alternative title

លោក Kuo: iPhone 17 នឹងប្រើប្រាស់នូវបន្ទះឈីប 3nm ខណៈ Phone 18 Pro នឹងបំពាក់នូវបន្ទះឈីប 2nm

បើតាមអ្នកវិភាគ Ming-Chi Kuo នៅថ្ងៃនេះ បាននិយាយថា ដោយសារតែមានការព្រួយបារម្ភទៅលើតម្លៃកើនឡើងស្មាតហ្វូន iPhone 17 series ដែលបង្ហាញវត្តមាននៅឆ្នាំក្រោយនេះ ក្រុមហ៊ុន Apple អាចនឹងបន្តបំពាក់នូវបន្ទះឈីបដែលប្រើប្រាស់នូវបច្ចេកវិទ្យា N3P 3Nm របស់ក្រុមហ៊ុន TSMC ដដែល ខណៈដែល iPhone 18 Pro ដែលនឹងប្រកាសចេញនៅក្នុងឆ្នាំ 2026 គឺនឹងប្រើប្រាស់នូវបច្ចេកវិទ្យា  2nm ជំនាន់ថ្មីរបស់ក្រុមហ៊ុនតៃវ៉ាន់។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សម្រាប់ដំណើរការនៃបច្ចេកវិទ្យា "3nm" និង "2nm" គឺបង្ហាញអំពីជំនាន់នៃការផលិតទៅលើបច្ចេកវិទ្យានៃបន្ទះឈីបដែលបន្ទះឈីបនីមួយៗត្រូវគោរពតាមគោលការណ៍នៃការឌីស្សាញ និងផ្នែកស្ថាបត្យកម្ម។ បន្ទះឈីបនេះ នឹងមានការកាត់បន្ថយទៅលើទំហំហើយសម្រាប់ត្រង់ស៊ីស្ទ័ររបស់ឈីបក៏កាន់តែតូច។ ត្រង់ស៊ីស្ទ័រនេះហើយ គឺសម្រាប់បង្កើនទៅលើដំណើរការនៃល្បឿន និងប្រសិទ្ធិភាពនៃការប្រើប្រាស់។

 

គួរបញ្ជាក់ថា កាលពីឆ្នាំមុននេះ ក្រុមហ៊ុន Apple បានប្រើប្រាស់នូវបច្ចេកវិទ្យា 3Nm សម្រាប់ស្មាតហ្វូន iPhones និង Macs។ ទាំងបន្ទះឈីប A17 Pro នៅលើស្មាតហ្វូន iPhone 15 Pro និងបន្ទះឈីប M3 series នៅលើស្មាតហ្វូន Macs នេះ គឺប្រើប្រាស់នូវ 3Nm ដែលមានការ upgrade ពី 5Nm។ សម្រាប់ iPhone 16 series នៅក្នុងឆ្នាំនេះ គឺប្រើប្រាស់នូវបន្ទះឈីប A18 ជាមួយនឹងការប្រើប្រាស់នូវដំណើរការ 3Nm ជំនាន់ទី 2 ដែលមានប្រសិទ្ធិភាព និងលឿនជាងបន្ទះឈីប A16 Bionic ដែលប្រើប្រាស់នៅលើស្មាតហ្វូន iPhone 15 ។

 

តាមរបាយការណ៌កន្លងមកបាននិយាយថា ក្រុមហ៊ុន TSMC មានគម្រោងក្នុងការផលិតទៅលើបន្ទះឈីប  2nm នៅចុងឆ្នាំ 2025 នេះ ហើយក្រុមហ៊ុន Apple ក៏នឹងក្លាយជាក្រុមហ៊ុនដំបូងគេដែលទទួលបាននូវបន្ទះឈីបដែលប្រើប្រាស់នូវដំណើរការថ្មីនេះផងដែរ។ ក្រុមហ៊ុន TSMC ក៏សាងសង់នូវរោងចក្រថ្មីចំនួន 2 ទៀត នៅក្នុងការផលិតទៅលើបន្ទះឈីប 2nm ដូចគ្នា។ ក្រុមហ៊ុន TSMC បានចំណាយទឹកប្រាក់រាប់ពាន់លានដុល្លារអាមេរិកនៅក្នុងបច្ចេកវិទ្យាបន្ទះឈីបថ្មីនេះ ខណៈពេលដែលក្រុមហ៊ុន Apple ត្រូវតែសម្របខ្លួនទៅនឹងការឌីស្សាញនៃបន្ទះឈីបនេះផងដែរ។ 

សូមជំរាបថា ក្រុមហ៊ុន Apple តែងតែផ្តោតទៅលើការប្រើប្រាស់បន្ទះឈីបចុងក្រោយបំផុត។ នៅក្នុងឆ្នាំ 2023 នេះ ក្រុមហ៊ុន Apple បានទិញយកនូវការប្រើប្រាស់នូវបន្ទះឈីប 3nm របស់ក្រុមហ៊ុន TSMC សម្រាប់ស្មាតហ្វូន iPhones, iPads និង Macs។ កិច្ចសហការនេះ អនុញ្ញាតអោយក្រុមហ៊ុន Apple អាចប្រើប្រាស់នូវបច្ចេកវិទ្យាបន្ទះឈីបចុងក្រោយបំផុតមុនគូប្រជែងរបស់ខ្លួន៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
OPPO និង MLBB សហការរួមគ្នានាំមកនូវ OPPO Reno12 F Mobile Legends Limited Edition តម្លៃត្រឹមតែ $279

OPPO និង MLBB សហការរួមគ្នានាំមកនូវ OPPO Reno12 F Mobile Legends Limited Edition តម្លៃត្រឹមតែ $279

ដោយ ប៉េងលីន
គំនូសព្រាង Galaxy S25 Ultra បង្ហាញអំពីការផ្លាស់ប្តូររូបរាងថ្មី និងមានតួខ្លួនឌីស្សាញចេញពីទីតាញ៉ូម

គំនូសព្រាង Galaxy S25 Ultra បង្ហាញអំពីការផ្លាស់ប្តូររូបរាងថ្មី និងមានតួខ្លួនឌីស្សាញចេញពីទីតាញ៉ូម

ដោយ ប៉េងលីន
នៅពេលនេះ ក្រុមហ៊ុន BYD បានគ្រប់គ្រងភាគហ៊ុន 100% របស់ Denza នៅលើទីផ្សារប្រទេសចិនហើយ

នៅពេលនេះ ក្រុមហ៊ុន BYD បានគ្រប់គ្រងភាគហ៊ុន 100% របស់ Denza នៅលើទីផ្សារប្រទេសចិនហើយ

ដោយ ប៉េងលីន
រថយន្ត Ford Ranger Plug-in-hybrid ស៊េរីឆ្នាំ 2025 បានប្រកាសសម្ពោធជាផ្លូវការណ៌ហើយ

រថយន្ត Ford Ranger Plug-in-hybrid ស៊េរីឆ្នាំ 2025 បានប្រកាសសម្ពោធជាផ្លូវការណ៌ហើយ

ដោយ ប៉េងលីន
បដិវត្តន៍គុណភាពស្មាតហ្វូនលំដាប់ថវិកា៖ realme Note 60 ស្រោបដោយ ArmorShell ™ Protection តាន់រឹងមាំ អាវក្រោះពាសដែក នឹងចេញលក់ឆាប់ៗនេះ!

បដិវត្តន៍គុណភាពស្មាតហ្វូនលំដាប់ថវិកា៖ realme Note 60 ស្រោបដោយ ArmorShell ™ Protection តាន់រឹងមាំ អាវក្រោះពាសដែក នឹងចេញលក់ឆាប់ៗនេះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនីស៊េរីថ្មី Peugeot e-3008 និង e-5008 បំពាក់នូវអាគុយធំ អាចបើកបានចម្ងាយផ្លូវ 700km

រថយន្តអគ្គិសនីស៊េរីថ្មី Peugeot e-3008 និង e-5008 បំពាក់នូវអាគុយធំ អាចបើកបានចម្ងាយផ្លូវ 700km

ដោយ ប៉េងលីន