no-alternative title
no-alternative title
no-alternative title
no-alternative title

ស្មាតវ៉ច Huawei Watch Ultimate ជម្រើសពណ៌ “Green” ត្រូវបានទម្លាយមុនការប្រកាសជាផ្លូវការណ៌

កាលពីខែមីនា ឆ្នាំ 2023 កន្លងទៅនេះ ក្រុមហ៊ុន Huawei បានបង្ហាញនូវស្មាតវ៉ច Watch Ultimate ហើយបន្ទាប់មកក៏មានការប្រកាសញនូវពណ៌ Expedition Black រួមនិងពណ៌ Voyage Blue បន្ថែមទៀតនៅក្នុងទីផ្សារនៅតំបន់អ៊ឹរ៉ុប។ នៅពេលនេះ យោងតាមរបាយការណ៍ថ្មីមួយ បានអះអាងថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិនមួយនេះ បានត្រៀមខ្លួននៅក្នុងការបង្ហាញចេញនូវជម្រើសពណ៌ថ្មីមួយថែមទៀតហើយ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បើតាមអ្នកទម្លាយដែលមានឈ្មោះថា Sudhanshu Ambhore បានចែករំលែករូបភាពនៃពណ៌ “Green” ថ្មីដែលមានការទម្លាយរូបរាងរបស់ស្មាតវ៉ចនេះហើយ។ នៅក្នុងរូបភាពដែលបានចែករំលែកនេះ បញ្ជាក់ថា ស្មាតវ៉ចនេះ នឹងមានពណ៌បៃតង និងការប្រើប្រាស់នូវ Silver 2-Tone color ទៅលើ Case ហើយផ្នែកផ្សេងទៀតគឺមានពណ៌ទឹកប្រាក់ដ៏ស្រស់ស្អាត។ ប៉ុន្តែសម្រាប់កាលបរិច្ឆេទនៃការប្រកាសស្មាតវ៉ច Watch Ultimate ពណ៌ថ្មីនេះ នៅមិនទាន់ទម្លាយនៅឡើយទេ។ ក្រុមហ៊ុន Huawei អាចនឹងប្រកាសស្មាតវ៉ចនេះ នៅក្នុងព្រឹត្តិការណ៍នៃការសម្ភោធន៍ Watch GT 5 series ក្នុងពេលឆាប់ៗនេះផងដែរ។

 

ស្មាតវ៉ច Huawei Watch Ultimate នេះ គឺជាម៉ូដែកថ្មីមួយ ដែលមានបំពាក់នូវមុខងារពិសេសៗជាច្រើនដូចជា អេក្រង់កញ្ចក់ Sapphire Crystal ផ្នែកខាងក្រោយសេរ៉ាមិច ខ្សែទីតាញ៉ូម និង Zirconium case ដែលធន់ទៅនឹងការឆ្កូតជាងការប្រើប្រាស់កញ្ចក់។ ស្មាតវ៉ចនះ ក៏ធន់ទៅនឹងការជ្រាបទឹក ជាមួយនឹងការទ្រទ្រង់ទៅលើស្តង់ដារ EN 13319 និង  ISO 22810 standards ដែលធ្វើអោយវាល្អបំផុតនៅក្នុងការប្រើប្រាស់។ 

ស្មាតវ៉ច Huawei Watch Ultimate នេះ មានអេក្រង់ទំហំ 1.5-អ៊ីង AMOLED display គាំទ្រជាមួយនឹងកម្រិតភាពច្បាស់ ទំហំ 450x450-pixel resolution និងមានមុខងារ variable refresh rate រត់បានចាប់ពី 1Hz ទៅ 60Hz ថែមទៀតផង។ ស្មាតវ៉ចនេះ មានទំហំ 48.5mm case, កម្រ៉ាស់ 13mm និងទម្ងន់ស្រាលត្រឹមតែ 76g។ សម្រាប់ពណ៌មាន Black Nitrile និង Silver Titanium។ ក្រុមហ៊ុន Huawei បំពាក់នូវថ្មទំហំ 530mAh ដែលសាកថ្មម្តងប្រើប្រាស់បាន 14 ថ្ងៃផងដែរ។ នៅលើស្មាតវ៉ចនេះ ក៏មានកម្មវិធីថែរក្សាសុខភាព និងហាត់ប្រាណជាច្រើនទៀតដូចជា NFC និង ECG technology ផងដែរ។ ស្មាតវ៉ច Huawei Watch Ultimate នេះដាក់លក់នៅលើទីផ្សាររបស់អ៊ឺរ៉ុប មានតម្លៃ 749 យូរ៉ូ និង Voyage Blue មានតម្លៃ 899 យូរ៉ូ ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
OPPO និង MLBB សហការរួមគ្នានាំមកនូវ OPPO Reno12 F Mobile Legends Limited Edition តម្លៃត្រឹមតែ $279

OPPO និង MLBB សហការរួមគ្នានាំមកនូវ OPPO Reno12 F Mobile Legends Limited Edition តម្លៃត្រឹមតែ $279

ដោយ ប៉េងលីន
គំនូសព្រាង Galaxy S25 Ultra បង្ហាញអំពីការផ្លាស់ប្តូររូបរាងថ្មី និងមានតួខ្លួនឌីស្សាញចេញពីទីតាញ៉ូម

គំនូសព្រាង Galaxy S25 Ultra បង្ហាញអំពីការផ្លាស់ប្តូររូបរាងថ្មី និងមានតួខ្លួនឌីស្សាញចេញពីទីតាញ៉ូម

ដោយ ប៉េងលីន
នៅពេលនេះ ក្រុមហ៊ុន BYD បានគ្រប់គ្រងភាគហ៊ុន 100% របស់ Denza នៅលើទីផ្សារប្រទេសចិនហើយ

នៅពេលនេះ ក្រុមហ៊ុន BYD បានគ្រប់គ្រងភាគហ៊ុន 100% របស់ Denza នៅលើទីផ្សារប្រទេសចិនហើយ

ដោយ ប៉េងលីន
រថយន្ត Ford Ranger Plug-in-hybrid ស៊េរីឆ្នាំ 2025 បានប្រកាសសម្ពោធជាផ្លូវការណ៌ហើយ

រថយន្ត Ford Ranger Plug-in-hybrid ស៊េរីឆ្នាំ 2025 បានប្រកាសសម្ពោធជាផ្លូវការណ៌ហើយ

ដោយ ប៉េងលីន
បដិវត្តន៍គុណភាពស្មាតហ្វូនលំដាប់ថវិកា៖ realme Note 60 ស្រោបដោយ ArmorShell ™ Protection តាន់រឹងមាំ អាវក្រោះពាសដែក នឹងចេញលក់ឆាប់ៗនេះ!

បដិវត្តន៍គុណភាពស្មាតហ្វូនលំដាប់ថវិកា៖ realme Note 60 ស្រោបដោយ ArmorShell ™ Protection តាន់រឹងមាំ អាវក្រោះពាសដែក នឹងចេញលក់ឆាប់ៗនេះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនីស៊េរីថ្មី Peugeot e-3008 និង e-5008 បំពាក់នូវអាគុយធំ អាចបើកបានចម្ងាយផ្លូវ 700km

រថយន្តអគ្គិសនីស៊េរីថ្មី Peugeot e-3008 និង e-5008 បំពាក់នូវអាគុយធំ អាចបើកបានចម្ងាយផ្លូវ 700km

ដោយ ប៉េងលីន