no-alternative title
no-alternative title
no-alternative title
no-alternative title

Tecno ប្រកាសចេញស្មាតហ្វូនអេក្រង់បត់បាន Phantom V Flip2 និង Phantom V Fold2 ជាមួយនឹងជំនួយការ AI

នៅពេលេនេះ ក្រុមហ៊ុន Tecno ទើបតែបង្ហាញនូវស្មាតហ្វូនបត់បានថ្មីចំនួន 2 ម៉ូដែលបន្ថែមទៀត ដែលរួមមាននដូចជា Phantom V Fold2 និង Phantom V Flip2 ។ ស្មាតហ្វូនអេក្រង់បត់បានទាំងពីរនេះ គឺមានបំពាក់នូវបច្ចេកវិទ្យា AI Suite របស់ក្រុមហ៊ុន ហើយវានឹងក្លាយជាស្មាតហ្វូនដំបូងបំផុតមុនគេដែលមានបច្ចេកវិទ្យានេះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូន Tecno Phantom V Fold2

ស្មាតហ្វូន Tecno Phantom V Fold2 នេះ គឺដំណើរការនៅលើបន្ទះឈីប Dimensity 9000+, អេក្រង់ខាងក្នុងទំហំ 7.85អ៊ីង និងអេក្រង់ខាងក្រៅទំហំ 6.42 អ៊ីង។ ស្មាតហ្វូននេះថ្មី មានកម្រ៉ាស់ 6.1mm នៅពេលដែលបើក និងកម្រាស់ 12mm នៅពេលដែលបត់។ ស្មាតហ្វូនថ្មីនេះ មានទម្ងន់ដល់ទៅ 249 ក្រាម ហើយនិងការបង្កើនទៅលើទំហំថាមពលថ្មធំជាងមុនថែមទៀតផង។ ស្មាតហ្វូនអេក្រង់បត់បានម៉ូដែល Phantom V Fold2 នេះ ក៏មានបំពាក់នូវជំនួយការឆ្លាតវៃ Ella AI ដែលដំណើរការដោយ  Google Gemini ផងដែរ ។ នៅក្នុងមុខងារ AI នេះ គឺមានដូចជា  Smart Q&A, AI Summary, AI Translation និង AI Writing ជាដើម។ 

សម្រាប់មុខងារជាច្រើនទៀតនៅលើស្មាតហ្វូនអេក្រង់បត់បាននេះ គឺមាន AI Artboard និង AI Wallpaper ផងដែរ។ នៅលើស្មាតហ្វូន Phantom V Fold2 ក៏មានការឌីស្សាញនូវម៉ូឌុលកាមេរ៉ា មានរូបរាងថ្មីផងដែរ។ ផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះគឺមានកាមេរ៉ា 3 គ្រាប់ដែលមានទំហំ 50MP -ultra-wide shooter និង portrait lens។ ស្មាតហ្វូននេះ មានកាមេរ៉ាខាងមុខទំហំ 32MP ចំនួន 2 គ្រាប់ ដោយមួយគ្រាប់នៅលើលើអេក្រង់ punch holes នៅខាងក្រៅ និងមួយគ្រាប់ទៀទនៅផ្នែកខាងក្នុង។ ស្មាតហ្វូនអេក្រង់បត់បាននេះ មានរ៉េមទំហំ 24GB (12GB+12GB RAM Extend) និងម៉េមូរីទំហំ 512GB ។ 

ស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មីនេះ មានថាមពលថ្មទំហំ 5,750 mAh ដែលទ្រទ្រង់នូវបច្ចេកវិទ្យា 70W wired និង 15W wireless charging។ ស្មាតហ្វូន Phantom V Fold2 នេះមានតម្លៃ $1,099 ហើយនឹងលក់នៅថ្ងៃទី 23 ខែកញ្ញានេះនៅលើទីផ្សារក្នុងអាហ្វ្រិក និងបន្តទៅកាន់តំបន់អាស៊ីអាគ្នេយ៍ មជ្ឈឹមបូព៌ា និងអាមេរិកឡាទីននៅក្នុងខែកញ្ញា និងតុលានេះ។

ស្មាតហ្វូនអេក្រង់បត់បាន Tecno Phantom V Flip2

ស្មាតហ្វូនបត់បាន Tecno Phantom V Flip2 ថ្មីនេះ មានអេក្រង់ខាងក្រៅទំហំ  3.64 អ៊ីង បង្ហាញចេញបានកម្រិតភាពច្បាស់ 1,056x1,056 px និងអេក្រង់ខាងក្នុងមានទំហំ 6.9 អ៊ីង LTPO AMOLED គាំទ្រជាមួយនឹងកម្រិតភាពច្បាស់ Full HD+ resolution ។ ក្រុមហ៊ុន Tecno បានបញ្ជាក់ថា អេក្រង់ខាងក្រៅរបស់ស្មាតហ្វូនអេក្រង់់់បាននេះ គឺមានការទ្រទ្រង់នូវ 200 Apps ថែមទៀតផង។ ស្មាតហ្វូនអេក្រង់បត់បាននេះ មានកម្រាស់ 7.6mm នៅពេលដែលបើក និងបិទមានកម្រាស់ 16mm។ ស្មាតហ្វូននេះ មានកាមេរ៉ាភ្លោះខាងក្រោយទំហំ 50MP និង ultra-wide-angle 150-degree FoV ។

 ស្មាតហ្វូន Phantom V Flip2 នេះ គឺមានមុខងារ AI ជាច្រើនដូចជា AI Translation, AI Writing, voice assistant Ella និងជាច្រើនទៀត។ ស្មាតហ្វូននេះ មានថាមពលថ្មទំហំ 4,720 mAh ដែលទ្រទ្រង់ទៅលើបច្ចេកវិទ្យាសាកកម្លាំង 70W charging ផងដែរ។ ស្មាតហ្វូន Tecno Phantom V Flip2 នេះ មានតម្លៃ $699 សម្រាប់ទំហំ 8GB-256GB ។ ស្មាតហ្វូននេះនឹងលក់នៅថ្ងៃទី 23 ខែកញ្ញានេះ នៅក្នុងអាហ្វ្រិក និងបន្តទៅកាន់តំបន់អាស៊ីអាគ្នេយ៍ មជ្ឈឹមបូព៌ា និងអាមេរិកឡាទីននៅក្នុងខែកញ្ញា និងតុលានេះ៕

 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
OPPO និង MLBB សហការរួមគ្នានាំមកនូវ OPPO Reno12 F Mobile Legends Limited Edition តម្លៃត្រឹមតែ $279

OPPO និង MLBB សហការរួមគ្នានាំមកនូវ OPPO Reno12 F Mobile Legends Limited Edition តម្លៃត្រឹមតែ $279

ដោយ ប៉េងលីន
គំនូសព្រាង Galaxy S25 Ultra បង្ហាញអំពីការផ្លាស់ប្តូររូបរាងថ្មី និងមានតួខ្លួនឌីស្សាញចេញពីទីតាញ៉ូម

គំនូសព្រាង Galaxy S25 Ultra បង្ហាញអំពីការផ្លាស់ប្តូររូបរាងថ្មី និងមានតួខ្លួនឌីស្សាញចេញពីទីតាញ៉ូម

ដោយ ប៉េងលីន
នៅពេលនេះ ក្រុមហ៊ុន BYD បានគ្រប់គ្រងភាគហ៊ុន 100% របស់ Denza នៅលើទីផ្សារប្រទេសចិនហើយ

នៅពេលនេះ ក្រុមហ៊ុន BYD បានគ្រប់គ្រងភាគហ៊ុន 100% របស់ Denza នៅលើទីផ្សារប្រទេសចិនហើយ

ដោយ ប៉េងលីន
រថយន្ត Ford Ranger Plug-in-hybrid ស៊េរីឆ្នាំ 2025 បានប្រកាសសម្ពោធជាផ្លូវការណ៌ហើយ

រថយន្ត Ford Ranger Plug-in-hybrid ស៊េរីឆ្នាំ 2025 បានប្រកាសសម្ពោធជាផ្លូវការណ៌ហើយ

ដោយ ប៉េងលីន
បដិវត្តន៍គុណភាពស្មាតហ្វូនលំដាប់ថវិកា៖ realme Note 60 ស្រោបដោយ ArmorShell ™ Protection តាន់រឹងមាំ អាវក្រោះពាសដែក នឹងចេញលក់ឆាប់ៗនេះ!

បដិវត្តន៍គុណភាពស្មាតហ្វូនលំដាប់ថវិកា៖ realme Note 60 ស្រោបដោយ ArmorShell ™ Protection តាន់រឹងមាំ អាវក្រោះពាសដែក នឹងចេញលក់ឆាប់ៗនេះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនីស៊េរីថ្មី Peugeot e-3008 និង e-5008 បំពាក់នូវអាគុយធំ អាចបើកបានចម្ងាយផ្លូវ 700km

រថយន្តអគ្គិសនីស៊េរីថ្មី Peugeot e-3008 និង e-5008 បំពាក់នូវអាគុយធំ អាចបើកបានចម្ងាយផ្លូវ 700km

ដោយ ប៉េងលីន