នៅពេលនេះ ក្រុមហ៊ុន Apple បានចាប់ផ្តើមទទួលនូវការ Pre-Orders ជាផ្លូវការណ៌ទៅលើស្មាតហ្វូនជំនាន់ថ្មីទាំង 4 ម៉ូដែលរបស់ iPhone 16 Series ហើយ។ សម្រាប់ការដឹកជញ្ជូន iPhone 16 Pro និង Pro Max ទៅកាន់អ្នកដែលបានបញ្ជាទិញស្មាតហ្វូននេះ តាមអនឡាញនៅក្នុងឹហរដ្ឋាអាមេរិក ត្រូវបានគេព្យាករណ៌ថា អាចនឹងបន្តពន្យាពេលរហូតដល់ខែតុលាខាងមុខនេះ។ គិតត្រឹមម៉ោង 6:45 am ម៉ោងនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក បានបង្ហាញថា ការដឹកជញ្ជូន iPhone 16 Pro និង Pro Max អាចនឹងមានប្រឈមទៅនឹងការពន្យាពេលចន្លោះពី 2 ទៅ 4 សប្តាហ៌។
បើតាមប្រភពខាងលើនេះ បន្តថា ការដឹកជញ្ជូន iPhone 16 Pro និង Pro Max នៅតាមហាងអនឡាយរបស់ Apple គឺនឹងមានការពន្យាពេលរហូតដល់ទៅងថ្ងៃទី 14 ខែតុលាខាងមុខ។ សម្រាប់ម៉ូដែលស្តង់ដារ iPhone 16 និង iPhone 16 Plus គឺមានមិនមានបញ្ហាអ្វីនោះទេ គឺការដឹកជញ្ជូនអាចធ្វើឡើងតាមការគ្រោងទុក ដោយក្រុមហ៊ុននឹងធ្វើតាមការកំណត់ គឺនៅថ្ងៃទី 20 ខែកញ្ញា។
សូមជំរាបថា iPhone 16 Pro Series ដែលបង្ហាញខ្លួននៅលើទីផ្សារក្នុងឆ្នាំនេះ គឺមានការពង្រឹងទៅលើសមត្ថភាព ហើយនិងមានការកែប្រែទៅលើរូបរាងថ្មីប្លែកខុសពីជំនាន់មុនផងដែរ។ សម្រាប់លក្ខណៈពិសេសរបស់ស្មាតហ្វូន iPhone 16 Pro Series រួមមានដូចជា អេក្រង់ធំជាងមុន គឺមានទំហំ 6.3-អ៊ីង និងទំហំ 6.9-អ៊ីង និងមានគែមអេក្រង់ស្តើងជាងជំនាន់មុន ហើយនិងការពង្រីកទៅលើទំហំថាមពលថ្ម ហើយនិងមានការបំពាកនូវប៊ូតុង Camera Control button សម្រាប់ជំនួយដល់ការផលិតរូបភាពបានកាន់តែរលូនជាងមុនថែមទៀតផង។
iPhone 16 Pro Series មានការបំពាក់នូវកាមេរ៉ាទំហំ 48-Megapixel Ultra Wide camera ដំណើរការនៅលើបន្ទះឈីបជំនាន់ថ្មី A18 Pro ល្បឿនលឿនជាងមុន, ទ្រទ្រង់នូវ Wi-Fi 7, បច្ចេកវិទ្យា 5G លឿនជាងមុន និងបច្ចេកវិទ្សាសាកថ្មល្បឿនលើនជាងមុន រួមនិងមុខងារថ្មីៗជាច្រើនទៀត។ iPhone 16 Pro Series ក៏មានការទ្រទ្រង់នូវ Apple Intelligence ដែលនឹងបំពាក់នៅលើ iOS 18.1 នៅខែតុលាខាងមុខនេះ ដែលមានការគាំទ្រនូវមុខងារថ្មីៗជាច្រើន។ សូមបញ្ជាក់ថា Apple Intelligence ក៏នឹងមានការដាក់អោយដំណើរការនៅលើ iPhone 15 Pro Series, iPhone 16 និង iPhone 16 Plus ផងដែរ។