no-alternative title
no-alternative title
no-alternative title
no-alternative title

MediaTek Dimensity 9400 យឺតជាង Snapdragon 8 Gen 4

នៅពេលនេះ មានពាក្យចចាមអារ៉ាមជាច្រើននៅតែបន្តនៅក្នុងការចែកចាយព័ត៌មានថ្មីៗ អំពីបន្ទះឈីបដែលក្រុមហ៊ុននិមួយៗគ្រោងនឹងបង្ហាញវត្តមាននៅលើស្មាតហ្វូនថ្នាក់ប្រណិតជាច្រើនរបស់ខ្លួននៅក្នុងឆ្នាំនេះ។ ថ្មីៗនេះបន្ទាប់ពីមានការបែកធ្លាយលទ្ធផលនៃការធ្វើតេស្តទៅលើបន្ទះឈីប Qualcomm Snapdragon 8 Gen 4 រួចមក ពេលនេះពិន្ទុនៃការធ្វើតេស្តទៅលើបន្ទះឈីប  Dimensity 9400 ក៏ត្រូវបានគេបង្ហាញនៅលើ Geekbench ដូចគ្នា។ នៅក្នុងការតេស្តនេះ ក៏មានការធ្វើតេស្តពិន្ទុ AI Benchmark នៅលើ platform នេះផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សម្រាប់លទ្ធផលនៃការធ្វើតេស្តទៅលើបន្ទះឈីប Dimensity 9400 គឺបង្ហាញថាឈីបនេះ មានពិន្ទុចំនួន 1,501 នៅក្នុង  Single Precision និង 1,906 ទៅលើការតេស្ត Half Precision ហើយនិងពិន្ទុ 1,793 ទៅលើការតេស្ត Quantized tasks ។ ជាមួយនិងការវាស់ស្ទង់ទៅលើកម្រិត Geekbench’s AI benchmark តាមរយៈ Tool ថ្មីនេះគឺមិនទាន់មានទិន្នន័យគ្រប់គ្រាន់សម្រាប់ការប្រៀបធៀបទៅលើលទ្ធផលនេះ ជាមួយនឹងគូប្រជែងជាច្រើនទៀតដូចជា Snapdragon 8 Gen 4 បាននោះទេ។

 

ប៉ុន្តែសម្រាប់អ្វីដែលគួរអោយកត់សម្គាល់នោះ គឺនៅលើ Benchmark Platform នេះ បានបញ្ជាក់ពី octa-core CPU របស់បន្ទះឈីប Dimensity 9400។ ឈីបនេះមាន 3-Cluster គាំទ្រជាមួយនឹង Single High-Performance Cortex-X5 Core ដំណើរការនៅក្នុងល្បឿន 3.63 GHz និង 3 គ្រាប់ទៀត Cortex-X4 cores ល្បឿន 2.80GHz ខណៈដែល 4 គ្រាប់ទៀត Cortex-A725 cores រត់បានល្បឿន 2.10 GHz សម្រាប់គ្រប់គ្រងការងារប្រចាំថ្ងៃ។ 

ប្រៀបធៀបល្បឿនបន្ទះឈីប Dimensity 9400 នេះ គឺមានល្បឿនត្រឹមតែ 3.63GHz ប៉ុណ្ណោះ ខណៈពេលដែលបន្ទះឈីប Snapdragon 8 Gen 4 គឺមានល្បឿន 4.32GHz ហើយបន្ទះឈីប Apple A18 series គឺមានល្បឿន 4.04 GHz។ ប្រសិនបើមើលទៅលើការបែកធ្លាយមុននេះ បន្ទះឈីបននេះ គឺមានការបង្កើនល្បឿនល្អជាងមុន 30% ការបង្កើនប្រសិទ្ធិភាពប្រសើរជាងមុនដល់ទៅ 35% និងការបង្កើនទៅលើល្បឿន AI ដល់ទៅ 40%។ បន្ទះឈីប Dimensity 9400 នេះ នឹងបង្ហាញខ្លួននៅដើមខែតុលាខាងមុខនេះ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម