បន្ទាប់ពីការសម្ពោធជាផ្លូវការណ៌ iPhone 16 Series រួចមក នៅពេលនេះ ក្រុមហ៊ុននេះ បានបន្តក្នុងការធ្វើការជាមួយនឹងអ្នកផ្គត់ផ្គង់ជាច្រើនទៅលើ iPhones ជំនាន់ថ្មីរបស់ខ្លួនថែមទៀតហើយ។ មួយរយៈចុងក្រោយនេះ មានការចាប់ផ្តើមនូវការទម្លាយនូវមុខងារថ្មីៗជាច្រើនដែលមាននៅលើ iPhone ជំនាន់ថ្មីនេះថែមទៀតផង។
បើតាមពាក្យចចាមអារ៉ាមកន្លងមក បានិយាយថា ស្មាតហ្វូនជំនាន់ថ្មី iPhone 17 series ក៏មិនសូវមានអ្វីដែលខុសប្លែកពីម៉ូដែលមុននោះទេ ប៉ុន្តែមនុស្សជាច្រើនទន្ទឹងរង់ចាំមើលនូវមុខងារជាច្រើនដែលមាននៅលើម៉ូដែលថ្មីដែលបង្ហាញខ្លួននៅឆ្នាំ 2025 ខាងមុខនេះ។ ប្រសិនបើអ្នកមានគម្រោងទិញ iPhone 17 Series នៅឆ្នាំក្រោយនេះ លោកអ្នកអាចមើលពីមុខងារថ្មីៗទាំង 10 ដែលនឹងមាននៅលើស្មាតហ្វូនថ្មីនេះជាមុនសិន។
1. បច្ចេកវិទ្យា Face ID ក្រោមអេក្រង់៖ ស្មាតហ្វូន iPhone 17 Pro & iPhone 17 Pro Max
ស្មាតហ្វូន iPhone 17 Pro នឹងក្លាយជាស្\មាតហ្វូន iPhone ដំបូងគេ ដែលនឹងមានបច្ចេកវិទ្យា Face ID ក្រោមអេក្រង់។ បច្ចេកវិទ្យានេះ អាចនឹងប្រើប្រាស់នៅក្រោមរង្វង់មូលមួយសម្រាប់កាមេរ៉ាខាងមុខផងដែរ។ ក្រុមហ៊ុន Apple ក៏នឹងប្រើប្រាស់នូវកាមេរ៉ាក្រោមអេក្រង់នេះ នៅលើស្មាតហ្វូន iPhone Pro នៅក្នុងឆ្នាំ 2025 ខាងមុខនេះដូចគ្នា។
2. ទំហំអេក្រង់ថ្មី៖ ស្មាតហ្វូន iPhone 17 & iPhone 17 Plus
ស្មាតហ្វូន iPhone 16 Pro និង iPhone 16 Pro Max នៅក្នុងឆ្នាំនេះ គឺមានអេក្រង់ធំក្នុងការប្រើប្រាស់ពីទំហំ 6.12-អ៊ីង និង 6.69-អ៊ីង ទៅកាន់ 6.27-អ៊ីង និង 6.86-អ៊ីង។ សម្រាប់ឆ្នាំ 2025 នេះ ក្រុមហ៊ុន Apple អាចនឹងនាំយកនូវអេក្រង់កាន់តែធំជាងទំហំ 6.27-អ៊ីង ទៅលើស្មាតហ្វូន iPhone របស់ខ្លួន ហើយសម្រាប់ស្មាតហ្វូន "iPhone 17 Plus" អាចនឹងមានទំហំអេក្រង់ថ្មីផងដែរ។
3. មុខងារ 120Hz ProMotion (Always-on Display)៖ ស្មាតហ្វូន iPhone 17 & iPhone 17 Plus
ក្រុមហ៊ុន Apple មានគម្រោងក្នុងការបន្ថែមនូវមុខងារ ProMotion នេះ ទៅលើស្មាតហ្វូន iPhone នៅក្នុងឆ្នាំ 2025 ដើម្បីផ្តល់នូវបទពិសោធន៍នៃការ scroll នៅលើអេក្រង់អោយកាន់តែមានភាពរអិលជាងមុន។ សម្រាប់មុខងារ ProMotion នេះ នឹងមាននៅលើអេក្រង់របស់ស្មាតហ្វូន iPhone 17 និង iPhone 17 Plus ដែលមានកម្រិត Refresh Rate ទាបដល់ទៅ 1Hz ថែមទៀតផង។ បន្ថែមពីនេះទៀត សម្រាប់មុខងារ Always-On Display វិញ ក៏អាចបង្ហាញនូវ Lock Screen Clock, Widgets, Notifications និង wallpaper បានថែមទៀតផងបង បើទោះបីជាស្មាតហ្វូននេះជាប់សោរក៏ដោយ។
4. បន្ទះឈីប Wi-Fi 7 របស់ក្រុមហ៊ុន Apple៖ ស្មាតហ្វូន iPhone 17 Pro & iPhone 17 Pro Max
ស្មាតហ្វូនម៉ូដែលប្រណិត 2025 របស់ Apple នឹងមានបំពាក់នូវបន្ទះឈីប Wi-Fi 7 ដែលមានការឌីស្សាញដោយក្រុមហ៊ុន Apple ជាលើកដំបូងបំផុត។ ការប្រើប្រាស់នូវបច្ចេកវិទ្យា Wi-Fi 7 នេះ នឹងអនុញ្ញាតអោយស្មាតហ្វូនម៉ូដែល Pro ថ្មីនេះ អាចផ្ញើរ និងទទួលនូវទិន្នន័យបាននៅលើ 2.4GHz, 5GHz និង 6GHz Bands នៅក្នុងពេលដំណាលគ្នា និងល្បឿន WIFI លឿនជាងមុនថែមទៀត។
5. កាមេរ៉ា 48MP Telephoto Lens៖ ស្មាតហ្វូន iPhone 17 Pro Max
នៅលើស្មាតហ្វូន iPhone 17 Pro Max របស់ក្រុមហ៊ុន Apple នឹងមានការប្រើប្រាស់នូវ 48-Megapixel Telephoto Lens ដែលមានសមត្ថភាពអាចនឹងប្រើប្រាស់ជាមួយនឹងឧបករណ៍ Apple Vision Pro Headset ។ កាមេរ៉ានេះ នឹងធ្វើអោយស្មាតហ្វូន "Pro Max" នៅក្នុងឆ្នាំ 2025 នេះ នឹងក្លាយជាស្មាតហ្វូន iPhone ដំបូងបំផុតដែលមានកាមេរ៉ាខាងក្រោយទំហំ 48-Megapixel lenses ដែលអាចថតរូបភាពបានច្បាស់កាន់តែស្រស់ស្អាតបំផុត។
6. កាមេរ៉ាខាងមុខ 24MP Selfie៖ គ្រប់ស្មាតហ្វូន iPhone 17
គ្រប់ស្មាតហ្វូន iPhone 17 ទាំងអស់ គឺនឹងមានកាមេរ៉ាខាងមុខទំហំ 24-Megapixel ដែលគាំទ្រជាមួយនឹង Six-Element Lens ។ សូមជំរាបថា ស្មាតហ្វូន iPhone 14 និង 15 គឺមានកាមេរ៉ាខាងមុខទំហំ 12-Megapixel និង 5 Plastic Lens Elements ហើយសម្រាប់ស្មាតហ្វូន iPhone 16 នៅក្នុងឆ្នាំនេះក៏មាន Hardware ដូចគ្នាផងដែរ។ ការប្រើប្រាស់នូវកម្រិតភាពច្បាស់ Resolutions ដល់ទៅ 24 Megapixels នៅលើស្មាតហ្វូន iPhone 17 នេះ នឹងអនុញ្ញាតអោយរូបភាពច្បាស់មិនថា Crop ឬ Zoom In នោះទេ។ ការ upgrade ទៅកាន់ Six-Element Lens នេះក៏បង្កើនទៅលើគុណភាពរូបភាពផងដែរ។
7. អេក្រង់ធន់ទៅនឹងស្នាមឆ្កូត៖ គ្រប់ស្មាតហ្វូន iPhone 17
ស្មាតហ្វូន iPhone 17 នឹងមានអេក្រង់ Anti-Reflective Display ដែលធន់ទៅនឹងស្នាមឆ្កូតជាងការប្រើប្រាស់អេក្រង់ Ceramic Shield របស់ក្រុមហ៊ុន Apple ដែលប្រើប្រាស់នៅលើស្មាតហ្វូន iPhone 15 ហើយនៅលើស្មាតហ្វូន iPhone 16 Pro ថ្មីនេះ ក៏ប្រើប្រាស់នូវ Ceramic Shield ចុងក្រោយបំផុតដែលធន់ជាងមុន 2 ដង។ កញ្ចក់ខាងក្រៅរបស់ស្មាតហ្វូន iPhone 17 នេះ គឺមានស្រទាប់ "Super-Hard Anti-Reflective Layer" ដែលធន់ទៅនឹងការឆ្កូតមែនទែន។ នៅមិនទាន់ច្បាស់នោះទេថា ក្រុមហ៊ុន Apple មានគម្រោងក្នុងការប្រើប្រាស់នូវកញ្ចក់ Gorilla Glass Armor ដែលក្រុមហ៊ុន Samsung ប្រើប្រាស់វានៅលើស្មាតហ្វូន Galaxy S24 Ultra។ ប៉ុន្តែមានការបញ្ជាក់ថា ក្រុមហ៊ុននេះ អាចនឹងប្រើប្រាស់នូវកញ្ចក់ចុងក្រោយបំផុតរបស់ខ្លួនរបស់ក្រុមហ៊ុន Corning ផងដែរ។
8. ម៉េមូរីធំជាងមុន៖ ស្មាតហ្វូន iPhone 17 Pro & iPhone 17 Pro Max
យ៉ាងហោចណាស់ស្មាតហ្វូនមួយនៅក្នុងស្មាតហ្វូន iPhone 17 របស់ក្រុមហ៊ុន Apple នឹងមានរ៉េមទំហំ 12GB ។ លោក Jeff Pu ដែលជាអ្នកវិភាគមកពីក្រុមហ៊ុន Haitong បានអះអាងថា ស្មាតហ្វូនម៉ូដែល Pro នឹងមានការបង្កើនទៅលើរ៉េម ខណៈពេលដែលអ្នកវិភាគ Ming-Chi Kuo របស់ក្រុមហ៊ុន Apple ជឿជាក់ថា ស្មាតហ្វូន iPhone 17 Pro Max នឹងមានរ៉េមទំហំ 12GB។ ស្មាតហ្វូន iPhone 17 គ្រប់ម៉ូដែលនឹងមានរ៉េមទំហំ 12GB ។ បើធ្វើការប្រៀបធៀបនោះ ស្មាតហ្វូន iPhone 15 និង iPhone 15 Plus គឺមានរ៉េមទំហំ 6GB ហើយស្មាតហ្វូន iPhone 15 Pro គឺមានរ៉េមទំហំ 8GB ខណៈពេលដែលម៉ូឌែល iPhone 16 គឺមានរ៉េមទំហំ8GB ។ ការបង្កើនទៅលើទំហំរ៉េមនេះគឺអាចធ្វើការបង្កើនទៅលើការងារmultitasking បានយ៉ាងរលូននៅលើ iPhone ។
9. អេក្រង់ Dynamic Island តូចជាងមុន៖ ស្មាតហ្វូន iPhone 17 Pro Max
iPhone ម៉ូដែលចុងក្រោយបំផុតរបស់ក្រុមហ៊ុន Apple គឺនឹងផ្តោតទៅលើការប្រើប្រាស់នូវ Dynamic Island ដែលមានទំហំតូចជាងមុន ហើយនិងមានភាពរលូនសម្រាប់ការប្រើប្រាស់ជាមួយនិង Face ID System នេះបើតាមការបញ្ជាក់របស់លោក Jeff Pu ដែលជាអ្នកវិភាគរបស់ក្រុមហ៊ុន Haitong ។ នេះគឺជាលើកដំបូងបំផុតដែលក្រុមហ៊ុន Apple បានផ្លាស់ប្តូរទៅលើអេក្រង់ Dynamic Island ចាប់តាំងពីក្រុមហ៊ុននេះ បានបង្ហាញនូវស្មាតហ្វូន iPhone 14 Pro នៅក្នុងឆ្នាំ 2022 ។
10. ស្មាតហ្វូន iPhone 17 "Air"៖ ស្មាតហ្វូន iPhone 17 Plus
ក្រុមហ៊ុន Apple មានគម្រោងក្នុងការបង្ហាញនូវស្មាតហ្វូន iPhone 17 ថ្មីនេះ ដែលមានការឌីស្សាញស្តើងជាងមុន នេះបើតាមការបញ្ជាក់ចេញពី The Information។ ស្មាតហ្វូនថ្មីនេះ មានឈ្មោះហៅថា "iPhone 17 Air" ដែលមានការឌីស្សាញរូបរាងថ្មី ហើយវាក៏នឹងបំពាក់នូវអេក្រង់ Dynamic Island តូចជាងមុន នេះបើតាមអ្នកវិភាគ Ming-Chi Kuo របស់ក្រុមហ៊ុន Apple ។ ស្មាតហ្វូននេះ នឹងមានអេក្រង់ទំហំ 6.5-អ៊ីង ហើយវាអាចនឹងជំនួសស្មាតហ្វូន iPhone 17 Plus ។ សម្រាប់មុខងារជាច្រើនទៀតរបស់ស្មាតហ្វូននេះ គឺមានតួខ្លួនអាលុយមីញ៉ូម បន្ទះឈីប A19 ម៉ូដឹម 5G និងការបង្កើនទំហំកាមេរ៉ាខាងមុខកាន់តែធំជាងមុនថែមទៀត៕