no-alternative title
no-alternative title
no-alternative title
no-alternative title

Xiaomi ត្រៀមប្រកាសជាផ្លូវការណ៌ស្មាតហ្វូន Xiaomi 14T series នៅថ្ងៃទី 26 ខែកញ្ញាខាងមុខនេះហើយ

ក្រុមហ៊ុន Xiaomi ទើបតែប្រកាសចេញជាផ្លូវការណ៌នូវកាលបរិច្ឆេទនៃការបង្ហាញវត្តមាននៅលើទីផ្សារសកលសម្រាប់ការប្រកាសចេញនូវស្មាតហ្វូន Xiaomi 14T Series។ ស្មាតហ្វូន Xiaomi 14T និង 14T Pro គ្រោងនឹងបង្ហាញខ្លួននៅថ្ងៃទី 26 ខែកញ្ញាខាងមុខនេះ ហើយក្រុមហ៊ុននេះ នៅបន្តនៅក្នុងការផ្តោតទៅលើស្មាតហ្វូនថ្នាក់កណ្តាលជាមួយនឹងបទពិសោធន៍កាមេរ៉ាប្រណិតដ៏ខ្លាំងក្លា។ ការប្រកាសខាងលើនេះ គឺជាយុទ្ធសាស្រ្តរបស់ក្រុមហ៊ុន Xiaomi សហការគ្នាជាមួយ Leica បន្ទាប់ពីទទួលបានជោគជ័យក្នុងកិច្ចសហការជាមួយ Xiaomi 13T Series។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូនជំនាន់ថ្មី Xiaomi 14T និង 14T Pro នឹងប្រើប្រាស់នូវសិនស័រកាមេរ៉ា Leica ហើយនិងមានការឌីស្សាញចេញជាមួយនឹងពណ៌ស្រស់ស្អាតបំផុត។ នៅក្នុងសេចក្តីប្រកាសរបស់ក្រុមហ៊ុន Xiaomi បញ្ជាក់អំពីការប្រើប្រាស់នូវ Leica Color Profiles ថ្មីសម្រាប់ស្មាតហ្វូននេះផងដែរ។

ថ្មីៗនេះ ស្មាតហ្វូនទាំងពីរនេះ ក៏មានការបែកធ្លាយរូបភាពនៅលើអនឡាញផងដែរ។ រូបភាពថ្មីៗនេះ បានបង្ហាញថា ស្មាតហ្វូន Xiaomi 14T នឹងមាន 4 ពណ៌ ខណៈពេលដែលស្មាតហ្វូន 14T Pro នឹងមាន 3 ពណ៌សម្រាប់ជ្រើសរើស។ ដូចអ្វីដែលបានរំពឹងទុក ស្មាតហ្វូនទាំងពីរនេះ នឹងមានកាមេរ៉ាខាងក្រោយ 3 គ្រាប់ នឹងមានបំពាក់នូវភ្លើង LED Flash ផងដែរ។ ស្មាតហ្វូនថ្មីនេះ គឺមិនមានប្រើប្រាស់នូវ periscope zoom lens នោះទេ។ រូបភាព render បែកធ្លាយនេះទម្លាយអំពីអេក្រង់ខាងក្រោយរបស់ស្មាតហ្វូន 14T នេះផងដែរ។ 

 

ស្មាតហ្វូន Xiaomi 14T ជំនាន់ថ្មីនេះ នឹងមានអេក្រង់ AMOLED ទំហំ 6.67-អ៊ីង កម្រិត “1.5K” ទ្រទ្រង់ជាមួយនឹងកម្រិតអេក្រង់ 144Hz refresh rate ហើយនិងមានពន្លឺនៅលើអេក្រង់ 4,000nits។ សម្រាប់កម្លាំងម៉ាស៊ីនៅលើ Xiaomi 14T Series នេះ គឺមានពីរខុសគ្នា ដោយម៉ូដែល ស្មាតហ្វូន Xiaomi 14T នឹងដំណើរការនូវបន្ទះឈីប MediaTek Dimensity 8300-Ultra ខណៈដែលម៉ូដែល Xiaomi 14T Pro នឹងប្រើប្រាស់នូវបន្ទះឈីប Dimensity 9300+។ ស្មាតហ្វូនទាំងពីរនេះនឹងមានរ៉េមទំហំ 12GB ហើយម៉ូដែល Xiaomi 14T នឹងម៉េមូរីទំហំ 256GB ខណៈម៉ូដែល Xiaomi 14T Pro នឹងមានម៉េមូរីទំហំ 512GB ។ 

ស្មាតហ្វូនជំនាន់ថ្មី Xiaomi 14T និង 14T Pro មានកាមេរ៉ាខាងគោលទំហំ 50MP និងអមជាមួយនឹង 50MP telephoto lens ហើយនិងមួយគ្រាប់ទៀតមានទំហំ 12MP ultrawide។ ស្មាតហ្វូននេះមានកាមេរ៉ាខាងមុខទំហំ 32MP selfie។ ស្មាតហ្វូនទាំងពីរនេះ នឹងមានប្រព័ន្ធ IP68 សម្រាប់ការពារធូលី និងការជ្រាបទឹកថែមទៀត។ ខណៈពេលដែលតម្លៃនៃការប្រកាសជាផ្លូវការរបស់ស្មាតហ្វូននេះ មិនទាន់បញ្ជាក់នោះ ពាក្យចចាមអារ៉ាមជាច្រើន បានទម្លាយថា ស្មាតហ្វូន Xiaomi 14T នឹងមានតម្លៃ 649 យូរ៉ូ ហើយម៉ូដែល Xiaomi 14T Pro នឹងមានតម្លៃ 899 យូរ៉ូ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
OPPO និង MLBB សហការរួមគ្នានាំមកនូវ OPPO Reno12 F Mobile Legends Limited Edition តម្លៃត្រឹមតែ $279

OPPO និង MLBB សហការរួមគ្នានាំមកនូវ OPPO Reno12 F Mobile Legends Limited Edition តម្លៃត្រឹមតែ $279

ដោយ ប៉េងលីន
គំនូសព្រាង Galaxy S25 Ultra បង្ហាញអំពីការផ្លាស់ប្តូររូបរាងថ្មី និងមានតួខ្លួនឌីស្សាញចេញពីទីតាញ៉ូម

គំនូសព្រាង Galaxy S25 Ultra បង្ហាញអំពីការផ្លាស់ប្តូររូបរាងថ្មី និងមានតួខ្លួនឌីស្សាញចេញពីទីតាញ៉ូម

ដោយ ប៉េងលីន
នៅពេលនេះ ក្រុមហ៊ុន BYD បានគ្រប់គ្រងភាគហ៊ុន 100% របស់ Denza នៅលើទីផ្សារប្រទេសចិនហើយ

នៅពេលនេះ ក្រុមហ៊ុន BYD បានគ្រប់គ្រងភាគហ៊ុន 100% របស់ Denza នៅលើទីផ្សារប្រទេសចិនហើយ

ដោយ ប៉េងលីន
រថយន្ត Ford Ranger Plug-in-hybrid ស៊េរីឆ្នាំ 2025 បានប្រកាសសម្ពោធជាផ្លូវការណ៌ហើយ

រថយន្ត Ford Ranger Plug-in-hybrid ស៊េរីឆ្នាំ 2025 បានប្រកាសសម្ពោធជាផ្លូវការណ៌ហើយ

ដោយ ប៉េងលីន
បដិវត្តន៍គុណភាពស្មាតហ្វូនលំដាប់ថវិកា៖ realme Note 60 ស្រោបដោយ ArmorShell ™ Protection តាន់រឹងមាំ អាវក្រោះពាសដែក នឹងចេញលក់ឆាប់ៗនេះ!

បដិវត្តន៍គុណភាពស្មាតហ្វូនលំដាប់ថវិកា៖ realme Note 60 ស្រោបដោយ ArmorShell ™ Protection តាន់រឹងមាំ អាវក្រោះពាសដែក នឹងចេញលក់ឆាប់ៗនេះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនីស៊េរីថ្មី Peugeot e-3008 និង e-5008 បំពាក់នូវអាគុយធំ អាចបើកបានចម្ងាយផ្លូវ 700km

រថយន្តអគ្គិសនីស៊េរីថ្មី Peugeot e-3008 និង e-5008 បំពាក់នូវអាគុយធំ អាចបើកបានចម្ងាយផ្លូវ 700km

ដោយ ប៉េងលីន