no-alternative title
no-alternative title
no-alternative title
no-alternative title

អេក្រង់ BOE OLED មានពណ៌ប្រសើរជាងបន្ទះអេក្រង់របស់ Samsung និង LG

បន្ទាប់ពីការចំណាយទឹកប្រាក់យ៉ាងច្រើននៅក្នុងការតម្លើងនូវរោងចក្រផលិតអេក្រង់ OLED ថ្មីរបស់ខ្លួន នៅពេលនេះ BOE ដែលជាក្រុមហ៊ុនផលិតអេក្រង់ដ៏ធំរបស់ប្រទេសចិន បានត្រៀមខ្លួននៅក្នុងការក្លាយខ្លួនទៅជាក្រុមហ៊ុនដែលឈានមុខគេទៅលើបច្ចេកវិទ្យាអេក្រង់ OLED ដោយអាចវ៉ាឈ្នះក្រុមហ៊ុន Samsung Display និង LG Display ទៀតផង។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

តាមរបាយការណ៍ជាច្រើនដែលដកស្តង់ចេញពី Business Korea បានអោយដឹងថា ក្រុមហ៊ុន BOE បានបង្ហាញនូវគំរូនៃអេក្រង់ OLED ថ្មី នៅក្នុងព្រឹត្តិការណ៍ Innovation Partner Conference (IPC) នៅទីក្រុងប៉េកាំង ហើយក្រុមហ៊ុននេះ បានអះអាងថា គំរូថ្មីនៃអេក្រង់នេះ នឹងអាចផ្តល់នូវគុណភាពពណ៌បានច្បាស់ខ្ពស់ជាងបច្ចេកវិទ្យារបស់ក្រុមហ៊ុន Samsung ។

 

អ្វីដែលពិសេសនោះ គំរូនៃអេក្រង់ OLED របស់ក្រុមហ៊ុន BOE នេះ គឺមានកម្រិតដល់ទៅ 95% នៃស្តង់ដារ BT.2020 color gamut ។ បើមើលទៅលើអេក្រង់ W-OLED (White OLED) panels របស់ក្រុមហ៊ុន LG Display គឺមានកម្រិតខ្ពស់ត្រឹមតែ 70% ខណៈពេលដែលអេក្រង់ QD-OLED panels របស់ក្រុមហ៊ុន Samsung Display គឺមានកម្រិតដល់ទៅ 90% ប៉ុណ្ណោះ។

 

ភាពតានតឹងរបស់ក្រុមហ៊ុន Samsung Display និង BOE គឺមានកម្រិតខ្ពស់ផងដែរចាប់តាំងពីក្រុមហ៊ុន Samsung ព្យាយាមក្នុងការបញ្ឈប់ការនាំចូលអេក្រង់ OLED Display Clone ពីប្រទេសចិន ទៅកាន់សហរដ្ឋអាមេរិក ហើយក្រុមហ៊ុន BOE ក៏រងគ្រោះដោយសារតែរឿងនេះដែរ ដោយក្រុមហ៊ុន Samsung បានចោទថា ក្រុមហ៊ុន BOE បានក្លូនទៅលើអេក្រង់ Samsung OLED panels ដោយគ្មានការអនុញ្ញាត និងលក់ទៅកាន់សហរដ្ឋអាមេរិកតាមរយៈភាគីក្រុមហ៊ុនទី 3 ថែមទៀត។

 

ជាការឆ្លើយតបទៅកាន់ក្រុមហ៊ុន Samsung ដែលចង់ការពារទៅលើកម្មសិទ្ធិបញ្ញារបស់ខ្លួននោះ កាលពីឆ្នាំមុននេះ ក្រុមហ៊ុន BOE បានចាប់ផ្តើមតវ៉ាប្រឆាំងទៅកាន់ការចោទប្រកាន់ពីក្រុមហ៊ុន Samsung ជាច្រើននៅក្នុងប្រទេសចិន។ 

នៅពេលនេះ ក្រុមហ៊ុន BOE ក៏ចាប់ផ្តើមប្រកួតប្រជែងជាមួយនឹងក្រុមហ៊ុន Samsung Display តាមរយៈការសម្រេចបាននូវកម្រិតភាពច្បាស់អេក្រង់ដល់ទៅ 95% BT.2020 OLED របស់ខ្លួន។ គួរបញ្ជាក់ផងដែរថា អេក្រង់ OLED Panel ដាក់បង្ហាញនៅក្នុងព្រឹត្តិការណ៍ IPC នេះ គឺគ្រាន់តែគំរូប៉ុណ្ណោះ វាមិនទាន់មានការបញ្ជាក់ជាផ្លូវការថាពេលណានឹងមានការផលិតទ្រង់ទ្រាយធំនោះទេ។ របាយការណ៍ជាច្រើន បានបញ្ជាក់ថា ក្រុមហ៊ុន BOE ក៏ក្លាយជាក្រុមហ៊ុនផ្គត់ផ្គង់អេក្រង់ OLED សម្រាប់ក្រុមហ៊ុន Apple ផងដែរនោះគឺការផលិតអេក្រង់ OLED Panels សម្រាប់ស្មាតហ្វូន iPhone SE4 ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
OPPO និង MLBB សហការរួមគ្នានាំមកនូវ OPPO Reno12 F Mobile Legends Limited Edition តម្លៃត្រឹមតែ $279

OPPO និង MLBB សហការរួមគ្នានាំមកនូវ OPPO Reno12 F Mobile Legends Limited Edition តម្លៃត្រឹមតែ $279

ដោយ ប៉េងលីន
គំនូសព្រាង Galaxy S25 Ultra បង្ហាញអំពីការផ្លាស់ប្តូររូបរាងថ្មី និងមានតួខ្លួនឌីស្សាញចេញពីទីតាញ៉ូម

គំនូសព្រាង Galaxy S25 Ultra បង្ហាញអំពីការផ្លាស់ប្តូររូបរាងថ្មី និងមានតួខ្លួនឌីស្សាញចេញពីទីតាញ៉ូម

ដោយ ប៉េងលីន
នៅពេលនេះ ក្រុមហ៊ុន BYD បានគ្រប់គ្រងភាគហ៊ុន 100% របស់ Denza នៅលើទីផ្សារប្រទេសចិនហើយ

នៅពេលនេះ ក្រុមហ៊ុន BYD បានគ្រប់គ្រងភាគហ៊ុន 100% របស់ Denza នៅលើទីផ្សារប្រទេសចិនហើយ

ដោយ ប៉េងលីន
រថយន្ត Ford Ranger Plug-in-hybrid ស៊េរីឆ្នាំ 2025 បានប្រកាសសម្ពោធជាផ្លូវការណ៌ហើយ

រថយន្ត Ford Ranger Plug-in-hybrid ស៊េរីឆ្នាំ 2025 បានប្រកាសសម្ពោធជាផ្លូវការណ៌ហើយ

ដោយ ប៉េងលីន
បដិវត្តន៍គុណភាពស្មាតហ្វូនលំដាប់ថវិកា៖ realme Note 60 ស្រោបដោយ ArmorShell ™ Protection តាន់រឹងមាំ អាវក្រោះពាសដែក នឹងចេញលក់ឆាប់ៗនេះ!

បដិវត្តន៍គុណភាពស្មាតហ្វូនលំដាប់ថវិកា៖ realme Note 60 ស្រោបដោយ ArmorShell ™ Protection តាន់រឹងមាំ អាវក្រោះពាសដែក នឹងចេញលក់ឆាប់ៗនេះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនីស៊េរីថ្មី Peugeot e-3008 និង e-5008 បំពាក់នូវអាគុយធំ អាចបើកបានចម្ងាយផ្លូវ 700km

រថយន្តអគ្គិសនីស៊េរីថ្មី Peugeot e-3008 និង e-5008 បំពាក់នូវអាគុយធំ អាចបើកបានចម្ងាយផ្លូវ 700km

ដោយ ប៉េងលីន