no-alternative title
no-alternative title
no-alternative title
no-alternative title

vivo X200 Pro ដំណើរការលើបន្ទះឈីប Dimensity 9400 បង្ហាញខ្លួននៅលើបញ្ជី Geekbench និង 3C

vivo ត្រួវបានគេរាយការណ៌ថា បានត្រៀមខ្លួនប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មីម៉ូដែល X200 series នៅលើទីផ្សារប្រទេសចិន នាថ្ងៃទី 14 ខែតុលាខាងមុខនេះហើយ។ នៅមុនការសម្ពោធចូលមកដល់ ស្មាតហ្វូននជំនាន់ថ្មីនេះ បានបង្ហាញវត្តមាននៅលើបញ្ជី 3C របស់ប្រទេសចិននេះហើយ។ នៅលើបញ្ជីនេះបានបង្ហាញថា ស្មាតហ្វូនជំនាន់ថ្មីរបស់ vivo គឺមានលេខម៉ូដែល V2419A, V2405A និង V2415A ហើយស្មាតហ្វូនទាំងបីនេះ គឺមានការទ្រទ្រង់ជាមួយនូវកម្លាំងសាកល្បឿន 90W fast charging ដូចគ្នា។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ផ្អែកតាមព័ត៌មានពីប្រភពខាងក្នុងនៃឧស្សាហ៍កម្មស្មាតហ្វូនបាននិយាយថា ស្មាតហ្វូន V2405A គឺជាម៉ូដែលស្តង់ដារ vivo X200 ខណៈដែលម៉ូដែល V2415A នៅមិនទាន់ច្បាស់ទេ។ ស្មាតហ្វូននេះអាចជាម៉ូដែល “Mini” ឬ “Plus” ដែលមានលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលស្តង់ដារ X200។

សម្រាប់លេខម៉ូដែល V2419A អាចជាម៉ូដែលធំជាង X200 Pro។ បើតាមការបញ្ជាក់នៅលើបញ្ជីរបស់ Geekbench បានបង្ហាញពីលក្ខណៈសម្បត្តិរបស់ X200 Pro ហើយ។ នៅលើបញ្ជីនេះបញ្ជាក់ថា ស្មាតហ្វូននេះ ដំណើរការនៅលើបន្ទះឈីបជំនាន់ថ្មី MediaTek Dimensity 9400 និងមានរ៉េមទំហំ 16GB។ បើតាមការធ្វើតេស្ត Single-Core និង Multi-Core បង្ហាញថា ស្មាតហ្វូននេះមានពិន្ទុ 1531 និង 6168។ 

នៅលើបញ្ជី Geekbench នេះក៏មានការបង្ហាញពីលក្ខណៈសម្បត្តិរបស់ Dimensity 9400 ផងដែរ។ បន្ទះឈីបនេះ គឺជាប្រភេទ octa-core CPU ដែលមាន Single High-Performance Cortex-X5 មួយគ្រាប់រត់បានល្បឿន 3.63 GHz និង 3 គ្រាប់ទៀតជា Cortex-X4 cores រត់បានល្បឿន 2.80GHz ហើយនិង 4 គ្រាប់ចុងក្រោយប្រភេទ Cortex-A725 cores រត់បានល្បឿន 2.10GHz។ ស្មាតហ្វូន vivo X200 Series នេះត្រូវគេរំពឹងថា នឹងមានការប្រើប្រាស់ឈីបដូចគ្នា។

 

vivo X200 ត្រូវគេរំពឹងថា នឹងមានអេក្រង់រាបស្មើរទំហំ 6.3-អ៊ីង ជាប្រភេទអេក្រង់ OLED display រត់បានជាមួយល្បឿន a 120Hz refresh rate និងបង្ហាញចេញបាន 1.5K resolution។ ស្មាតហ្វូននេះ នឹងមានកាមេរ៉ាគោលទំហំ 50-Megapixel គាំទ្រដោយសិនស័រ 22nm Sony sensor និងឡែន Periscope lens ហ៊្សូមបាន 3x optical zoom ហើយនិងឡែន ultrawide lens។ ស្មាតហ្វូននេះ នឹងមានថ្មទំហំ 5,500mAh ឬ 5,600mAh ហើយនិងមានការទ្រទ្រង់នូវបច្ចេកវិទ្យាសាកឥតខ្សែរ wireless charging ថែមទៀតផង។

ចំពោះម៉ូដែល X200 Pro គឺមានអេក្រង់កោងកម្រិត 1.5K resolution display និងមានល្បឿន 120Hz refresh rate។ ស្មាតហ្វូននេះ នឹងកាមេរ៉ាក្រោយ 200-Megapixel periscope telephoto lens និងកាមេរ៉ាគោលទំហំ 50-Megapixel ដែលទ្រទ្រង់នូវសិនស័រ 22nm Sony sensor ដូចម៉ូដែលស្តង់ដារអញ្ចឹង។ សម្រាប់គ្រាប់ទីបីមានទំហំ 50-Megapixel ultra-wide lens។ ស្មាតហ្វូនម៉ូដែល Pro នឹងមានថ្មទំហំ 6,000mAh ហើយនិងមានបច្ចេកវិទ្យា IP68 ឬ IP69 ក៏ដូចជាមានការពង្រឹងទៅលើម៉ូទ័រ X-axis motor ផងដែរ ។ សម្រាប់ម៉ូដែល Mini វិញ អាចនឹងមានអេក្រង់កម្រិត 1.5K resolution កាមេរ៉ា 70mm periscope telephoto camera ហ៊្សូមបាន 3x optical zoom និងមានថ្មទំហំ 5,500mAh ឬ 5,600mAh។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
OPPO និង MLBB សហការរួមគ្នានាំមកនូវ OPPO Reno12 F Mobile Legends Limited Edition តម្លៃត្រឹមតែ $279

OPPO និង MLBB សហការរួមគ្នានាំមកនូវ OPPO Reno12 F Mobile Legends Limited Edition តម្លៃត្រឹមតែ $279

ដោយ ប៉េងលីន
គំនូសព្រាង Galaxy S25 Ultra បង្ហាញអំពីការផ្លាស់ប្តូររូបរាងថ្មី និងមានតួខ្លួនឌីស្សាញចេញពីទីតាញ៉ូម

គំនូសព្រាង Galaxy S25 Ultra បង្ហាញអំពីការផ្លាស់ប្តូររូបរាងថ្មី និងមានតួខ្លួនឌីស្សាញចេញពីទីតាញ៉ូម

ដោយ ប៉េងលីន
នៅពេលនេះ ក្រុមហ៊ុន BYD បានគ្រប់គ្រងភាគហ៊ុន 100% របស់ Denza នៅលើទីផ្សារប្រទេសចិនហើយ

នៅពេលនេះ ក្រុមហ៊ុន BYD បានគ្រប់គ្រងភាគហ៊ុន 100% របស់ Denza នៅលើទីផ្សារប្រទេសចិនហើយ

ដោយ ប៉េងលីន
រថយន្ត Ford Ranger Plug-in-hybrid ស៊េរីឆ្នាំ 2025 បានប្រកាសសម្ពោធជាផ្លូវការណ៌ហើយ

រថយន្ត Ford Ranger Plug-in-hybrid ស៊េរីឆ្នាំ 2025 បានប្រកាសសម្ពោធជាផ្លូវការណ៌ហើយ

ដោយ ប៉េងលីន
បដិវត្តន៍គុណភាពស្មាតហ្វូនលំដាប់ថវិកា៖ realme Note 60 ស្រោបដោយ ArmorShell ™ Protection តាន់រឹងមាំ អាវក្រោះពាសដែក នឹងចេញលក់ឆាប់ៗនេះ!

បដិវត្តន៍គុណភាពស្មាតហ្វូនលំដាប់ថវិកា៖ realme Note 60 ស្រោបដោយ ArmorShell ™ Protection តាន់រឹងមាំ អាវក្រោះពាសដែក នឹងចេញលក់ឆាប់ៗនេះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនីស៊េរីថ្មី Peugeot e-3008 និង e-5008 បំពាក់នូវអាគុយធំ អាចបើកបានចម្ងាយផ្លូវ 700km

រថយន្តអគ្គិសនីស៊េរីថ្មី Peugeot e-3008 និង e-5008 បំពាក់នូវអាគុយធំ អាចបើកបានចម្ងាយផ្លូវ 700km

ដោយ ប៉េងលីន