no-alternative title
no-alternative title
no-alternative title
no-alternative title

Huawei Mate 70 Series នឹងបំពាក់នូវកញ្ចក់ Kunlun ជំនាន់ថ្មី មានរឹងមាំខ្លាំងជាងមុន

Huawei Mate 70 Series ដែលជាស្មាតហ្វូនស៊េរីថ្មី នឹងមានការបង្ហាញខ្លួនជាផ្លូវការណ៌នៅក្នុងខែវិច្ឆិកានៅក្នុងឆ្នាំនេះ ហើយស្មាតហ្វូនលំដាប់ Flagship ថ្មីនេះ នឹងបំពាក់នូវកញ្ចក់ Kunlun ជំនាន់ថ្មីគាំទ្រនូវស្រទាប់ការពារថ្មី Basalt ថ្មីដែលមានភាពរឹងមាំជាងមុនផងដែរ។ តួខ្លួនរបស់ខ្លួនស្មាតហ្វូនថ្មីនេះ ក៏មានការ Upgrade កាន់តែមានភាពរឹងមាំជាងមុនដូចគ្នា។ បើតាមអ្នកទម្លាយ @BeijingDigitalMaster ក៏បានចែកចាយនូវព័ត៌មានដូចគ្នានេះដែរ។ សូមជំរាបថា ការប្រើប្រាស់នូវកញ្ចក់ Kunlun ថ្មីនេះ គឺធានាបានថា ស្មាតហ្វូនជំនាន់នេះ កាន់តែរឹងមាំក្នុងការប្រើប្រាស់មួយកម្រិតទៀត។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

តាមរយៈនៃការប្រើប្រាស់នូវស្រទាប់ការពារ Basalt coating នេះ ត្រូវបានគេគេបញ្ជាក់ថា គឺមានផលិតចេញពី solidified magma។ កញ្ចក់ថ្មីដែលប្រើប្រាស់នូវស្មាតហ្វូន Mate 70 Series នេះ អាចនឹងភាពរឹងមាំជាងកញ្ចក់ធម្មតាដល់ទៅ 40% ។ មួយវិញទៀតការប្រើប្រាស់នូវ Basalt Framework ថ្មីនេះ ក៏នឹងអាចធ្វើអោយស្មាតហ្វូន Huawei Mate 70 series មានភាពរឹងមាំជាងមុន ហើយនិងមានភាពធន់ជាងស្មាតហ្វូនម៉ូដែលជំនាន់មុនផងដែរ។

 

បើតាមការបញ្ជាក់ពីក្រុមហ៊ុន Huawei នាពេលកន្លងមក បានអោយដឹងថា កញ្ចក់ការពារ Kunlun នេះ គឺធន់ទៅនឹងស្នាមឆ្កូត ការធ្លាក់ និងកត្តាហានិភ័យជាច្រើនទៀតផង។ កញ្ចក់នេះ គឺមានសមត្ថភាពអាចយកឈ្នះទៅលើកញ្ចក់ “Gorilla Glass” ទៅលើការធ្លាក់ខ្ពស់ជាងមុន និងធន់ទៅនឹងស្នាមឆ្កូត។ ជាមួយគ្នានេះ ក្រុមហ៊ុន Huawei ក៏មានដំណោះស្រាយនេះជាមួយនឹងកញ្ចក់ Nano-Microcrystalline ផងដែរ។ 

គួរបញ្ជាក់ថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិនមួយនេះ បានបង្ហាញនូវកញ្ចក់ Kunlun Glass ជាលើកដំបូង នៅលើស្មាតហ្វូន Mate 50 Series នៅក្នុងឆ្នាំ 2022 និងបន្តអាប់ដេតទៅលើដំនោះស្រាយនេះ សម្រាប់ស្មាតហ្វូន Mate 60 Pro។ ជាមួយនឹងស្មាតហ្វូនជំនាន់ថ្មី Huawei Mate 70 នេះ អ្នកប្រើប្រាស់ជាច្រើន អាចនឹងទទួលបាននូវកញ្ចក់ Kunlun ជំនាន់ទី 3 ដែលកាន់តែប្រសើរជាងមុន។ អ្នកទម្លាយរូបនេះ បានបន្ថែមថា ស្មាតហ្វូន Mate 70 នេះ អាចនឹងមានទំហំអេក្រង់ធំជាងស្មាតហ្វូន Huawei Pura 70 Flagship ផងដែរ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
OPPO និង MLBB សហការរួមគ្នានាំមកនូវ OPPO Reno12 F Mobile Legends Limited Edition តម្លៃត្រឹមតែ $279

OPPO និង MLBB សហការរួមគ្នានាំមកនូវ OPPO Reno12 F Mobile Legends Limited Edition តម្លៃត្រឹមតែ $279

ដោយ ប៉េងលីន
គំនូសព្រាង Galaxy S25 Ultra បង្ហាញអំពីការផ្លាស់ប្តូររូបរាងថ្មី និងមានតួខ្លួនឌីស្សាញចេញពីទីតាញ៉ូម

គំនូសព្រាង Galaxy S25 Ultra បង្ហាញអំពីការផ្លាស់ប្តូររូបរាងថ្មី និងមានតួខ្លួនឌីស្សាញចេញពីទីតាញ៉ូម

ដោយ ប៉េងលីន
នៅពេលនេះ ក្រុមហ៊ុន BYD បានគ្រប់គ្រងភាគហ៊ុន 100% របស់ Denza នៅលើទីផ្សារប្រទេសចិនហើយ

នៅពេលនេះ ក្រុមហ៊ុន BYD បានគ្រប់គ្រងភាគហ៊ុន 100% របស់ Denza នៅលើទីផ្សារប្រទេសចិនហើយ

ដោយ ប៉េងលីន
រថយន្ត Ford Ranger Plug-in-hybrid ស៊េរីឆ្នាំ 2025 បានប្រកាសសម្ពោធជាផ្លូវការណ៌ហើយ

រថយន្ត Ford Ranger Plug-in-hybrid ស៊េរីឆ្នាំ 2025 បានប្រកាសសម្ពោធជាផ្លូវការណ៌ហើយ

ដោយ ប៉េងលីន
បដិវត្តន៍គុណភាពស្មាតហ្វូនលំដាប់ថវិកា៖ realme Note 60 ស្រោបដោយ ArmorShell ™ Protection តាន់រឹងមាំ អាវក្រោះពាសដែក នឹងចេញលក់ឆាប់ៗនេះ!

បដិវត្តន៍គុណភាពស្មាតហ្វូនលំដាប់ថវិកា៖ realme Note 60 ស្រោបដោយ ArmorShell ™ Protection តាន់រឹងមាំ អាវក្រោះពាសដែក នឹងចេញលក់ឆាប់ៗនេះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនីស៊េរីថ្មី Peugeot e-3008 និង e-5008 បំពាក់នូវអាគុយធំ អាចបើកបានចម្ងាយផ្លូវ 700km

រថយន្តអគ្គិសនីស៊េរីថ្មី Peugeot e-3008 និង e-5008 បំពាក់នូវអាគុយធំ អាចបើកបានចម្ងាយផ្លូវ 700km

ដោយ ប៉េងលីន