no-alternative title
no-alternative title
no-alternative title
no-alternative title

ថាមពលថ្ម និងបច្ចេកវិទ្យាសាកនៅលើ Find X8, X8 Pro និង X8 Ultra ត្រូវបានទម្លាយចេញហើយ!

នៅក្នុងរបាយការណ៍ជាច្រើនដែលមានទម្លាយកាលពីពេលថ្មីៗនេះ បានបញ្ជាក់ថា ស្មាតហ្វូន OPPO Find X8 Series នឹងមានការបង្ហាញវត្តមាននៅលើទីផ្សារទីផ្សារប្រទេសចិនចំនួន 4 ម៉ូដែល រួមមានដូចជាម៉ូដែល Find X8, Find X8 Pro, Find X8 Pro Satellite Communication Version និង Find X8 Ultra។ ស្មាតហ្វូនជំនាន់ថ្មីនេះ ត្រូវគេរំពឹងថា នឹងការបង្ហាញខ្លួននៅក្នុងខែតុលាខាងមុខនេះហើយ។ សម្រាប់ Find X8 Ultra ដែលជាម៉ូដែលមួយ នៅក្នុងចំណោមស្មាតហ្វូនជំនាន់ថ្មីទាំងនេះ នឹងបង្ហាញខ្លួនជាផ្លូវការណ៌នៅក្នុងខែមករាឆ្នាំ 2025 នេះ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សូមជំរាបថា នៅក្នុងការបែកធ្លាយថ្មីនេះ Panda is Bald បានទម្លាយនូវទំហំថាមពលថ្ម និងល្បឿននៃការសាកថ្មទៅលើស្មាតហ្វូនជំនាន់ថ្មី Find X8 Series នេះផងដែរ។ បើតាមការបញ្ជាក់របស់អ្នកទម្លាយរូបនេះ បាននិយាយថា ស្មាតហ្វូន OPPO Find X8 និង X8 Pro នឹងមានថាមពលថ្មទំហំ 5,700mAh និង 5,800mAh។ ស្មាតហ្វូនទាំងពីរនេះ នឹងមានបច្ចេកវិទ្យាសាកថ្មលឿនកម្លាំង 80W wired charging។ ស្មាតហ្វូននេះ នឹងមានការទ្រទ្រង់ទៅលើបច្ចេកវិទ្យាសាកឥតខ្សែរwireless charging ផងដែរ។ សម្រាប់ម៉ូដែល Pro នឹងមានបច្ចេកវិទ្យាសាកថ្មលឿន 50W wireless charging។ ស្មាតហ្វូន Find X8 Ultra នេះ នឹងមានថាមពលថ្មទំហំ 6,000mAh ហើយវាក៏ទ្រទ្រង់ទៅលើបច្ចេកវិទ្យា 100W wired និង 50W wireless charging ផងដែរ។ 

 

ប្រភពខាងលើនេះ បានបន្តថា ស្មាតហ្វូនជំនាន់ថ្មី OPPO Find X8, Find X8 Pro និង Find X8 Pro Satellite Communication Version ត្រូវបានគេទម្លាយថ មានលេខកូដ PKB110, PKC110 និង  PKC130។ នៅលើវិញ្ញាបនបត្រនេះ បានទម្លាយថា ស្មាតហ្វូនជំនាន់ថ្មីទាំង 3 នេះ នឹងទ្រទ្រង់ទៅលើបច្ចេកវិទ្យា 80W wired charging។ ចំពោះស្មាតហ្វូន OPPO Find X8 Ultra នៅមិនទាន់ទទួលបាននូវវិញ្ញាបនបត្រណាមួយនៅក្នុងប្រទេសចិននោះទេ។ រូបភាពបែកធ្លាយរបស់ ស្មាតហ្វូន OPPO Find X8 នេះ ត្រូវបានគេឃើញថា បានធ្លាយនៅលើប្រព័ន្ធបណ្តាញសង្គមរបស់ចិនផងដែរ។ 

រូបភាពថ្មីនេះ ក៏មានការបង្ហាញនូវអេក្រង់រាបស្មើ និងគែម Bezels ស្លីមមែនទែន។ នៅក្នុងរបាយការណ៍ជាច្រើននោះ ស្មាតហ្វូន OPPO Find X8 នេះ នឹងមានអេក្រង់ទំហំ 6.5 អ៊ីង បង្ហាញចេញបានកម្រិត 1.5K Resolution និងរត់ល្បឿន 120Hz refresh rate។ ស្មាតហ្វូននេះ នឹងមានបន្ទះឈីប  Dimensity 9400 និងមានកាមេរ៉ាក្រោយទំហំ 50-Megapixel + 50-Megapixel និង Periscope telephoto ហ៊្សូម 3x។ នៅលើស្មាតហ្វូនជំនាន់ថ្មីនេះ ក៏នឹងបំពាក់នូវ IP69 សម្រាប់ការពារទឹក និងធូលីផងដែរ៕

 

 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
OPPO និង MLBB សហការរួមគ្នានាំមកនូវ OPPO Reno12 F Mobile Legends Limited Edition តម្លៃត្រឹមតែ $279

OPPO និង MLBB សហការរួមគ្នានាំមកនូវ OPPO Reno12 F Mobile Legends Limited Edition តម្លៃត្រឹមតែ $279

ដោយ ប៉េងលីន
គំនូសព្រាង Galaxy S25 Ultra បង្ហាញអំពីការផ្លាស់ប្តូររូបរាងថ្មី និងមានតួខ្លួនឌីស្សាញចេញពីទីតាញ៉ូម

គំនូសព្រាង Galaxy S25 Ultra បង្ហាញអំពីការផ្លាស់ប្តូររូបរាងថ្មី និងមានតួខ្លួនឌីស្សាញចេញពីទីតាញ៉ូម

ដោយ ប៉េងលីន
នៅពេលនេះ ក្រុមហ៊ុន BYD បានគ្រប់គ្រងភាគហ៊ុន 100% របស់ Denza នៅលើទីផ្សារប្រទេសចិនហើយ

នៅពេលនេះ ក្រុមហ៊ុន BYD បានគ្រប់គ្រងភាគហ៊ុន 100% របស់ Denza នៅលើទីផ្សារប្រទេសចិនហើយ

ដោយ ប៉េងលីន
រថយន្ត Ford Ranger Plug-in-hybrid ស៊េរីឆ្នាំ 2025 បានប្រកាសសម្ពោធជាផ្លូវការណ៌ហើយ

រថយន្ត Ford Ranger Plug-in-hybrid ស៊េរីឆ្នាំ 2025 បានប្រកាសសម្ពោធជាផ្លូវការណ៌ហើយ

ដោយ ប៉េងលីន
បដិវត្តន៍គុណភាពស្មាតហ្វូនលំដាប់ថវិកា៖ realme Note 60 ស្រោបដោយ ArmorShell ™ Protection តាន់រឹងមាំ អាវក្រោះពាសដែក នឹងចេញលក់ឆាប់ៗនេះ!

បដិវត្តន៍គុណភាពស្មាតហ្វូនលំដាប់ថវិកា៖ realme Note 60 ស្រោបដោយ ArmorShell ™ Protection តាន់រឹងមាំ អាវក្រោះពាសដែក នឹងចេញលក់ឆាប់ៗនេះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនីស៊េរីថ្មី Peugeot e-3008 និង e-5008 បំពាក់នូវអាគុយធំ អាចបើកបានចម្ងាយផ្លូវ 700km

រថយន្តអគ្គិសនីស៊េរីថ្មី Peugeot e-3008 និង e-5008 បំពាក់នូវអាគុយធំ អាចបើកបានចម្ងាយផ្លូវ 700km

ដោយ ប៉េងលីន