no-alternative title
no-alternative title
no-alternative title
no-alternative title

លក្ខណៈសម្បត្តិ Xiaomi 14T Pro ត្រូវទម្លាយហើយ!

ស្មាតហ្វូន Xiaomi 14T Pro ត្រូវបានគេរំពឹងថា នឹងមានការបង្ហាញខ្លួនជាផ្លូវការណ៌ឆាប់ៗនេះហើយ ស្របពេលជាមួយគ្នានេះ ក៏មានការបែកធ្លាយជាច្រើននៅលើអ៊ីនធឺណិតផងដែរ។ បើតាមរូបភាពជាច្រើននៅពេលនេះ គឺមានបង្ហាញនូវលក្ខណៈសម្បត្តិជាច្រើនរបស់ស្មាតហ្វូននេះ ហើយក្រុមហ៊ុននេះ ក៏បានសហការជាមួយនឹងក្រុមហ៊ុន Google សម្រាប់ការងារ AI ជាច្រើនទៀតថែមទៀតផង។ ដូចអ្វីដែលបានរំពឹងទុក ស្មាតហ្វូន Xiaomi 14T Pro នេះ នឹងមានការបំពាក់នូវបន្ទះឈីប MediaTek Dimensity 9300+ ដែលមានការគាំទ្រដោយបច្ចេកវិទ្យា 5G ទៀតផង។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រៅពីការប្រើប្រាស់ឈីបខាងលើនេះ នៅលើស្មាតហ្វូនថ្មីនេះ ក៏នឹងមានការគាំទ្រនូវបន្ទះឈីប Surge P2 និង G1 ផងដែរ។ ស្មាតហ្វូននេះនឹងមានថាមពលថ្មទំហំ 5,000mAh។ រូបភាពផ្សព្វផ្សាយថ្មីនេះ បានទម្លាយថា ស្មាតហ្វូននេះអាចសាកថាមពលថ្មពី 0% ទៅ 100% ប្រើប្រាស់ពេលត្រឹមតែ 19 នាទីប៉ុណ្ណោះ។ នៅលើស្មាតហ្វូននេះ គឺមានការគាំទ្រជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន 120W fast charging ហើយក៏មានបច្ចេកវិទ្យា 50W wireless charging ផងដែរ។ 

ស្មាតហ្វូន Xiaomi 14T Pro នេះ មានកាមេរ៉ាគោលទំហំ 50MP គាំទ្រជាមួយនឹងសិនស័រ Light Fusion 900 image sensor និងមានការទ្រទ្រង់នូវកម្រិត f/1.6 Leica Summilux lens ទៀតផង។ ជាមួយគ្នានេះ ក៏មានការប្រើប្រាស់នូវកាមេរ៉ា 12MP ultrawide sensor ហើយនិងកាមេរ៉ា 50MP telephoto lens ផងដែរ។ ស្មាតហ្វូនថ្មីនេះ ក៏មានកាមេរ៉ាខាងមុខទំហំ 32MP ផងដែរ។ អេក្រង់របស់ស្មាតហ្វូននេះ មានល្បឿនកម្រិត 144Hz refresh rate ហើយនិងមានភ្ជាប់ជាមួយនឹងមុខងារ AI ជាច្រើនដែលគាំទ្រនូវប្រើប្រាស់នូវ Google Gemini ទៀតផង។ ស្មាតហ្វូន Xiaomi 14T Pro នេះ នឹងមានបំពាក់នូវ IP68 សម្រាប់ការពារការជ្រាបទឹកថែមទៀតផង។

ស្មាតហ្វូន Xiaomi 14T Pro នឹងបង្ហាញខ្លួនជាមួយនឹងស្មាតហ្វូន Xiaomi 14T នៅក្នុងព្រឹត្តិការណ៍នៃការសម្ពោធខាងមុខនេះផងដែរ។ ស្មាតហ្វូននេះ មានអេក្រង់ទំហំ 6.67-អ៊ីង កម្រិត 1.5K (2712×1220p) ទ្រទ្រង់ជាមួយនូវកម្រិតពន្លឺ 446ppi និងមានល្បឿន 144Hz។ ស្មាតហ្វូននេះ នឹងមានបន្ទះឈីប  Dimensity 8300-Ultra រ៉េមទំហំ 12GB និងម៉េមូរីទំហំ 256GB។ ស្មាតហ្វូននេះ ដំណើរការនូវ Android 14 និងមានថាមពលថ្មទំហំ 5,000mAh។ ស្មាតហ្វូនថ្មីនេះ ក៏មានបំពាក់នូវ IP68 និងទម្ងន់ស្រាលត្រឹមតែ 195g៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
OPPO និង MLBB សហការរួមគ្នានាំមកនូវ OPPO Reno12 F Mobile Legends Limited Edition តម្លៃត្រឹមតែ $279

OPPO និង MLBB សហការរួមគ្នានាំមកនូវ OPPO Reno12 F Mobile Legends Limited Edition តម្លៃត្រឹមតែ $279

ដោយ ប៉េងលីន
គំនូសព្រាង Galaxy S25 Ultra បង្ហាញអំពីការផ្លាស់ប្តូររូបរាងថ្មី និងមានតួខ្លួនឌីស្សាញចេញពីទីតាញ៉ូម

គំនូសព្រាង Galaxy S25 Ultra បង្ហាញអំពីការផ្លាស់ប្តូររូបរាងថ្មី និងមានតួខ្លួនឌីស្សាញចេញពីទីតាញ៉ូម

ដោយ ប៉េងលីន
នៅពេលនេះ ក្រុមហ៊ុន BYD បានគ្រប់គ្រងភាគហ៊ុន 100% របស់ Denza នៅលើទីផ្សារប្រទេសចិនហើយ

នៅពេលនេះ ក្រុមហ៊ុន BYD បានគ្រប់គ្រងភាគហ៊ុន 100% របស់ Denza នៅលើទីផ្សារប្រទេសចិនហើយ

ដោយ ប៉េងលីន
រថយន្ត Ford Ranger Plug-in-hybrid ស៊េរីឆ្នាំ 2025 បានប្រកាសសម្ពោធជាផ្លូវការណ៌ហើយ

រថយន្ត Ford Ranger Plug-in-hybrid ស៊េរីឆ្នាំ 2025 បានប្រកាសសម្ពោធជាផ្លូវការណ៌ហើយ

ដោយ ប៉េងលីន
បដិវត្តន៍គុណភាពស្មាតហ្វូនលំដាប់ថវិកា៖ realme Note 60 ស្រោបដោយ ArmorShell ™ Protection តាន់រឹងមាំ អាវក្រោះពាសដែក នឹងចេញលក់ឆាប់ៗនេះ!

បដិវត្តន៍គុណភាពស្មាតហ្វូនលំដាប់ថវិកា៖ realme Note 60 ស្រោបដោយ ArmorShell ™ Protection តាន់រឹងមាំ អាវក្រោះពាសដែក នឹងចេញលក់ឆាប់ៗនេះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនីស៊េរីថ្មី Peugeot e-3008 និង e-5008 បំពាក់នូវអាគុយធំ អាចបើកបានចម្ងាយផ្លូវ 700km

រថយន្តអគ្គិសនីស៊េរីថ្មី Peugeot e-3008 និង e-5008 បំពាក់នូវអាគុយធំ អាចបើកបានចម្ងាយផ្លូវ 700km

ដោយ ប៉េងលីន