no-alternative title
no-alternative title
no-alternative title
no-alternative title

OPPO K-Series ជំនាន់ថ្មី នឹងបំពាក់នូវបន្ទះឈីប Snapdragon 7 Gen 3 ថ្មទំហំ 6,500mAh ហើយនិងបច្ចេកវិទ្យាសាក 80W

ក្រុមហ៊ុន OPPO ត្រូវគេរាយការណ៍ថា មានគម្រោងនៅក្នុងការប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មីនៃត្រកូល K-series របស់ខ្លួននៅក្នុងទីផ្សាររបស់ប្រទេសចិននាពេលដ៏ខ្លីខាងមុខនេះហើយ។ បើតាអ្នកទម្លាយ Digital Chat Station បង្ហោះនៅលើ Weibo ថ្មីៗនេះ បានបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មីនេះ គឺមានលេខម៉ូដែល PKS110។ បើមើលទៅលើការបង្ហោះថ្មីមួយនៅលើ Weibo របស់អ្នកទម្លាយរូបនេះ ក៏មានការបង្ហាញនូវលក្ខណៈសម្បត្តិលម្អិតជាច្រើនអំពីស្មាតហ្វូននេះផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សូមជំរាបថា កាលពីដើមឆ្នាំនេះ ក្រុមហ៊ុន OPPO ក៏ទើបតែប្រកាសបង្ហាញនូវស្មាតហ្វូន OPPO K12 និង K12x នៅក្នុងប្រទេសចិនផងដែរ។ ស្មាតហ្វូននេះដំណើរការនៅលើបន្ទះឈីប Snapdragon 7 Gen 3 និង Snapdragon 695។ ថ្មីៗនេះបើតាមអ្នកទម្លាយ Digital Chat Station ដដែលនេះ បានចែកចាកនូវលេខកូដថ្មីមួយទៀតរបស់ OPPO ថែមទៀតហើយ។ លេខកូដថ្មីនេះគឺ PKS110 ហើយនឹងត្រូវបានគេរំពឹងថានឹងប្រើប្រាស់សម្រាប់ស្មាតហ្វូន K-Series ព្រមទាំងមានថាមពលថ្មទំហំ 6,500mAh។ នៅក្នុងការបែកធ្លាយថ្មីក៏មានការទម្លាយនូវលក្ខណៈសម្បត្តិរបស់ស្មាតហ្វូននេះផងដែរ។

ស្មាតហ្វូននេះ មានអេក្រង់ប្រភេទ OLED ដែលមានកម្រិតភាពច្បាស់  FHD+ resolution។ស្មាតហ្វូននេះនឹងមានបន្ទះឈីប Snapdragon SM7550 ហើយនឹងមានកាមេរ៉ា 50-Megapixel។ ស្មាតហ្វូនថ្មីនេះ នឹងមានថាមពលថ្មទំហំ 6,500mAh ដែលគាំទ្រជាមួយនឹងបច្ចេកវិទ្យាសាកកម្លាំង 80W fast charging។ ស្មាតហ្វូននេះ នឹងមានកម្រាស់ស្តើង និងស្រាលក្នុងការប្រើប្រាស់ថែមទៀត។ ស្មាតហ្វូននេះ ក៏មានការប្រើប្រាស់នូវគែម polymer composite frame ដែលមានភាពរឹងមាំក្នុងការប្រើប្រាស់ថែមទៀត៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
OPPO និង MLBB សហការរួមគ្នានាំមកនូវ OPPO Reno12 F Mobile Legends Limited Edition តម្លៃត្រឹមតែ $279

OPPO និង MLBB សហការរួមគ្នានាំមកនូវ OPPO Reno12 F Mobile Legends Limited Edition តម្លៃត្រឹមតែ $279

ដោយ ប៉េងលីន
គំនូសព្រាង Galaxy S25 Ultra បង្ហាញអំពីការផ្លាស់ប្តូររូបរាងថ្មី និងមានតួខ្លួនឌីស្សាញចេញពីទីតាញ៉ូម

គំនូសព្រាង Galaxy S25 Ultra បង្ហាញអំពីការផ្លាស់ប្តូររូបរាងថ្មី និងមានតួខ្លួនឌីស្សាញចេញពីទីតាញ៉ូម

ដោយ ប៉េងលីន
នៅពេលនេះ ក្រុមហ៊ុន BYD បានគ្រប់គ្រងភាគហ៊ុន 100% របស់ Denza នៅលើទីផ្សារប្រទេសចិនហើយ

នៅពេលនេះ ក្រុមហ៊ុន BYD បានគ្រប់គ្រងភាគហ៊ុន 100% របស់ Denza នៅលើទីផ្សារប្រទេសចិនហើយ

ដោយ ប៉េងលីន
រថយន្ត Ford Ranger Plug-in-hybrid ស៊េរីឆ្នាំ 2025 បានប្រកាសសម្ពោធជាផ្លូវការណ៌ហើយ

រថយន្ត Ford Ranger Plug-in-hybrid ស៊េរីឆ្នាំ 2025 បានប្រកាសសម្ពោធជាផ្លូវការណ៌ហើយ

ដោយ ប៉េងលីន
បដិវត្តន៍គុណភាពស្មាតហ្វូនលំដាប់ថវិកា៖ realme Note 60 ស្រោបដោយ ArmorShell ™ Protection តាន់រឹងមាំ អាវក្រោះពាសដែក នឹងចេញលក់ឆាប់ៗនេះ!

បដិវត្តន៍គុណភាពស្មាតហ្វូនលំដាប់ថវិកា៖ realme Note 60 ស្រោបដោយ ArmorShell ™ Protection តាន់រឹងមាំ អាវក្រោះពាសដែក នឹងចេញលក់ឆាប់ៗនេះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនីស៊េរីថ្មី Peugeot e-3008 និង e-5008 បំពាក់នូវអាគុយធំ អាចបើកបានចម្ងាយផ្លូវ 700km

រថយន្តអគ្គិសនីស៊េរីថ្មី Peugeot e-3008 និង e-5008 បំពាក់នូវអាគុយធំ អាចបើកបានចម្ងាយផ្លូវ 700km

ដោយ ប៉េងលីន