no-alternative title
no-alternative title
no-alternative title
no-alternative title

Ford F-250 ត្រូវបានធ្វើការ Custom ថ្មីកាន់តែកាច និងមានកំលាំងម៉ាស៊ីនខ្លាំង សក្តិសមសម្រាប់ផ្លូវបែប Off-Road

ក្រុមហ៊ុនលេងរថយន្តមួយដែលមានឈ្មោះថា MegaRexx Truck ដែលមានមូលដ្ឋាននៅក្នុងរដ្ឋ North-Carolina បានធ្វើការកែច្នៃបំពាក់បន្ថែមលើរថយន្តម៉ូដែល Ford F-250 ម៉ូដែលឆ្នាំ 2022 ដែលធ្វើឲ្យរថយន្ត Pickup របស់ក្រុមហ៊ុនអាមេរិកមួយនេះ មើលទៅកាន់តែមានភាពកាច និងអំនាចខ្លាំងប្រៀបបាននឹងកំពូលរថយន្ត Super Duty Pickup Truck របស់ក្រុមហ៊ុន Ford ម៉ូដែល F-150 Raptor ទៅហើយ។ រថយន្ត F-250 ដែលធ្វើការ Custom ថ្មីនេះ ត្រូវបាន MegaRexx ហៅថា MegaRaptor ឬជាប្អូនពៅរបស់ F-150 Raptor។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

Ford F-250 MegaRaptor មួយនេះត្រូវបានធ្វើការតុបតែងបំពាក់បន្ថែមនៅ lift kit ទំហំ 4.5-inch អមជាមួយប្រព័ន្ធហ្រ្វាំងធំ larger brakes, ព្រមទាំងមាន Smasher front bumper, Fox shocks, និងសម្បកកង់ស៊េរី Michelin ទំហំ 46.7-inch ដែលជាសម្បកកង់សម្រាប់ផ្លូវ off-road តែម្តង។

 

សម្រាប់កំលាំងម៉ាស៊ីនរបស់ Ford F-250 MegaRaptor អាចផលិតបានដល់ 475 សេះ និងកំលាំងរមូល 1,050 lb-ft។ យ៉ាងណាមិញសម្រាប់សម្បកកង់ off-road Michelin XZLs គឺអាចគាំទ្រល្បឿនបើកបរបាន 55mph ដែលគេទទួលស្គាល់ថា ជាសម្បកកង់ដែលល្អបំផុតសម្រាប់ការបើកបរនៅលើផ្លូវលំបាក off-road ប៉ុន្តែ មិនសូវជាល្អសម្រាប់ការបើកបរនៅលើដងវិថីធម្មតា ឬផ្លូវ Highway នោះទេ។

ក្រុមហ៊ុន MegaRexx បានធ្វើការតុបតែបំពាក់បន្ថែមនៅលក្ខណៈសម្បត្តិពិសេសៗមួយចំនួនតែនៅលើផ្នែកខាងក្រៅប៉ុណ្ណោះ ដោយនៅផ្នែកខាងក្នុងដូចជា ដៃចង្កូត តាបឡូ កៅអី និងផ្នែកជាច្រើនផ្សេងទៀត គឺរក្សានៅដដែលដូចគ្នានឹង F-250 ឆ្នាំ 2022 ចេញពីក្នុងរោងចក្រអីចឹង។ ដោយក្នុងនោះមានកៅអីស្បែកប្រភេទ leather upholstery, អេក្រង់កម្សាន្តនៅកណ្តាល Dashboard ទំហំ 12-inch និងប្រព័ន្ធ Speaker បំពងសំឡេងចំនួន 10 គ្រាប់ជារបស់ Bang & Olufsen sound system។

អ្វីដែលជាការចាប់អារម្ម រថយន្ត Ford F-250 MegaRaptor មួយនេះត្រូវបានក្រុមហ៊ុនធ្វើការដាក់ដេញថ្លៃតាមរយះក្រុមហ៊ុន Cars & Bids ដែលតាមរបាយការណ៍ចេញផ្សាយកាលពីថ្ងៃទី 05 ខែកញ្ញា កន្លងទៅតម្លៃទទួលបានពីការដេញថ្លៃបានឡើងដល់ $55,000 ហើយ។ ទន្ទឹងនឹងនេះសម្រាប់ម៉ូដែល MegaRexx Lariat Ultimate Tremor ត្រូវបានចុះនៅលើបញ្ចីនៃគេហទំព័ររបស់ MegaRexx ដែលតម្លៃរហូតដល់ទៅខ្ទង់ $180,000 ឯណោះ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
OPPO និង MLBB សហការរួមគ្នានាំមកនូវ OPPO Reno12 F Mobile Legends Limited Edition តម្លៃត្រឹមតែ $279

OPPO និង MLBB សហការរួមគ្នានាំមកនូវ OPPO Reno12 F Mobile Legends Limited Edition តម្លៃត្រឹមតែ $279

ដោយ ប៉េងលីន
គំនូសព្រាង Galaxy S25 Ultra បង្ហាញអំពីការផ្លាស់ប្តូររូបរាងថ្មី និងមានតួខ្លួនឌីស្សាញចេញពីទីតាញ៉ូម

គំនូសព្រាង Galaxy S25 Ultra បង្ហាញអំពីការផ្លាស់ប្តូររូបរាងថ្មី និងមានតួខ្លួនឌីស្សាញចេញពីទីតាញ៉ូម

ដោយ ប៉េងលីន
នៅពេលនេះ ក្រុមហ៊ុន BYD បានគ្រប់គ្រងភាគហ៊ុន 100% របស់ Denza នៅលើទីផ្សារប្រទេសចិនហើយ

នៅពេលនេះ ក្រុមហ៊ុន BYD បានគ្រប់គ្រងភាគហ៊ុន 100% របស់ Denza នៅលើទីផ្សារប្រទេសចិនហើយ

ដោយ ប៉េងលីន
រថយន្ត Ford Ranger Plug-in-hybrid ស៊េរីឆ្នាំ 2025 បានប្រកាសសម្ពោធជាផ្លូវការណ៌ហើយ

រថយន្ត Ford Ranger Plug-in-hybrid ស៊េរីឆ្នាំ 2025 បានប្រកាសសម្ពោធជាផ្លូវការណ៌ហើយ

ដោយ ប៉េងលីន
បដិវត្តន៍គុណភាពស្មាតហ្វូនលំដាប់ថវិកា៖ realme Note 60 ស្រោបដោយ ArmorShell ™ Protection តាន់រឹងមាំ អាវក្រោះពាសដែក នឹងចេញលក់ឆាប់ៗនេះ!

បដិវត្តន៍គុណភាពស្មាតហ្វូនលំដាប់ថវិកា៖ realme Note 60 ស្រោបដោយ ArmorShell ™ Protection តាន់រឹងមាំ អាវក្រោះពាសដែក នឹងចេញលក់ឆាប់ៗនេះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនីស៊េរីថ្មី Peugeot e-3008 និង e-5008 បំពាក់នូវអាគុយធំ អាចបើកបានចម្ងាយផ្លូវ 700km

រថយន្តអគ្គិសនីស៊េរីថ្មី Peugeot e-3008 និង e-5008 បំពាក់នូវអាគុយធំ អាចបើកបានចម្ងាយផ្លូវ 700km

ដោយ ប៉េងលីន