no-alternative title
no-alternative title
no-alternative title
no-alternative title

អ្នកវិភាគនិយាយថា តម្រូវការ iPhone 16 Pro មានចំនួនទាបជាងឆ្នាំមុន!

យោងតាមការបញ្ជាក់ពីលោក Ming-Chi Kuo ដែលជាអ្នកវិភាគមួយរូប ដែលតែងតែធ្លាប់និយាយពីព័ត៌មាន Apple នោះ នៅថ្ងៃនេះ បានចែកចាយនូវព័ត៌មានថ្មីស្តីពីតម្រូវការរបស់ស្មាតហ្វូនជំនាន់ថ្មី iPhone 16 Pro និង iPhone 16 Pro Max ថែមទៀតហើយ។ អ្នកទម្លាយរូបនេះនិយាយថា តម្រូវការរបស់ស្មាតហ្វូនថ្មីនេះនៅលើទីផ្សារអាមេរិក និងទីផ្សារមួយចំនួនទៀតគឺមានចំនួនទាបជាងជំនាន់មុន។ លោក Kuo បន្តថា ទិន្នន័យខាងលើនេះ គឺផ្អែកតាមការស្ទង់មតិទៅលើសង្វាក់ផលិតកម្ម ហើយនឹងការនាំចេញស្មាតហ្វូនទាំងនេះនៅលើតាម Apple online store។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅក្នុងការចាប់ផ្តើមទទួលនូវការបញ្ជាទិញក្នុងសប្តាហ៌ដំបូងនោះ លោក Kuo បាននិយាយថា ការលក់ទៅលើស្មាតហ្វូនទាំង 4 នៃ iPhone 16 Series មានការឈានដល់ទៅចំនួន 37 លានគ្រឿង ដែលតួរលេខនេះមានការធ្លាក់ចុះជាង 13% ប្រៀបធៀបជាមួយនិងរយៈពេលដូចគ្នាសម្រាប់ការលក់ទៅលើស្មាតហ្វូន iPhone 15 series កាលពីឆ្នាំមុន។

 

អ្នកវិភាគរូបនេះបានបន្តថា ការថយចុះទៅលើចំនួននៃការបញ្ជាទិញសម្រាប់ iPhone 16 Series នេះ គឺដោយសារតែតម្រូវការនៃលក់ស្មាតហ្វូន Pro Series មានការធ្លាក់ចុៈ។ ប្រៀបធៀបជាមួយ iPhone 15 Pro និង iPhone 15 Pro Max សម្រាប់សប្តាហ៌ដំបូងនៃការបញ្ជាទិញទៅលើ iPhone 16 Pro គឺមានការធ្លាប់ចុះ 27% ខណៈដែល iPhone 16 Pro Max គឺមានការធ្លាប់ចុះ 16%។

លោក Kuo បានបញ្ជាក់បន្ថែមថា សម្រាប់ម៉ូដែលស្តង់ដារនៃ iPhone 16 និង iPhone 16 Plus គឺមានតម្រូវការខ្ពស់ជាង iPhone 15 និង iPhone 15 Plus នៅក្នុងសប្តាហ៍ដំបូងនៃការលក់នេះ។ Kuo បន្តថា កត្តានៃការលក់ទៅលើ iPhone 16 Pro Series មានការធ្លាក់ចុះនេះ អាចបណ្តាលមកពីក្រុមហ៊ុននៅមិនទាន់ដាក់អោយដំណើរការនូវបច្ចេកវិទ្យា Apple Intelligence នៅកំឡុងពេលដែលក្រុមហ៊ុនប្រកាសសម្ពោធជាផ្លូវការណ៌នាពេលកន្លងមក។ សូមជំរាបថា បច្ចេកវិទ្យានេះ អាចនឹងមានការប្រកាសចេញជាមួយនិង iOS 18.1 នៅខែតុលាខាងមុខនេះហើយ។ កត្តាសំខាន់មួយទៀតគឺដោយសារតែមានការប្រកួតប្រជែងជាមួយនិងស្មាតហ្វូនថ្នាក់ប្រណិតច្រើននៅក្នុងប្រទេសចិន។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
OPPO និង MLBB សហការរួមគ្នានាំមកនូវ OPPO Reno12 F Mobile Legends Limited Edition តម្លៃត្រឹមតែ $279

OPPO និង MLBB សហការរួមគ្នានាំមកនូវ OPPO Reno12 F Mobile Legends Limited Edition តម្លៃត្រឹមតែ $279

ដោយ ប៉េងលីន
គំនូសព្រាង Galaxy S25 Ultra បង្ហាញអំពីការផ្លាស់ប្តូររូបរាងថ្មី និងមានតួខ្លួនឌីស្សាញចេញពីទីតាញ៉ូម

គំនូសព្រាង Galaxy S25 Ultra បង្ហាញអំពីការផ្លាស់ប្តូររូបរាងថ្មី និងមានតួខ្លួនឌីស្សាញចេញពីទីតាញ៉ូម

ដោយ ប៉េងលីន
នៅពេលនេះ ក្រុមហ៊ុន BYD បានគ្រប់គ្រងភាគហ៊ុន 100% របស់ Denza នៅលើទីផ្សារប្រទេសចិនហើយ

នៅពេលនេះ ក្រុមហ៊ុន BYD បានគ្រប់គ្រងភាគហ៊ុន 100% របស់ Denza នៅលើទីផ្សារប្រទេសចិនហើយ

ដោយ ប៉េងលីន
រថយន្ត Ford Ranger Plug-in-hybrid ស៊េរីឆ្នាំ 2025 បានប្រកាសសម្ពោធជាផ្លូវការណ៌ហើយ

រថយន្ត Ford Ranger Plug-in-hybrid ស៊េរីឆ្នាំ 2025 បានប្រកាសសម្ពោធជាផ្លូវការណ៌ហើយ

ដោយ ប៉េងលីន
បដិវត្តន៍គុណភាពស្មាតហ្វូនលំដាប់ថវិកា៖ realme Note 60 ស្រោបដោយ ArmorShell ™ Protection តាន់រឹងមាំ អាវក្រោះពាសដែក នឹងចេញលក់ឆាប់ៗនេះ!

បដិវត្តន៍គុណភាពស្មាតហ្វូនលំដាប់ថវិកា៖ realme Note 60 ស្រោបដោយ ArmorShell ™ Protection តាន់រឹងមាំ អាវក្រោះពាសដែក នឹងចេញលក់ឆាប់ៗនេះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនីស៊េរីថ្មី Peugeot e-3008 និង e-5008 បំពាក់នូវអាគុយធំ អាចបើកបានចម្ងាយផ្លូវ 700km

រថយន្តអគ្គិសនីស៊េរីថ្មី Peugeot e-3008 និង e-5008 បំពាក់នូវអាគុយធំ អាចបើកបានចម្ងាយផ្លូវ 700km

ដោយ ប៉េងលីន