no-alternative title
no-alternative title
no-alternative title
no-alternative title

Toyota LandCruiser Prado ស៊េរីឆ្នាំ 2025 ទទួលបានការកែប្រែរូបរាងថ្មីជាមួយការបំពាក់គ្រឿងលេងថ្មីប្លែកដោយ Wald International

រថយន្ត off-road SUV ស៊េរីថ្មីឆ្នាំ 2025 របស់ Toyota គឺ LandCruiser Prado ត្រៀមចេញលក់នៅទីផ្សារប្រទេសអូស្ត្រាលីនាចុងឆ្នាំ 2024 នេះ ហើយនៅពេលរថយន្តស៊េរីថ្មីមួយនេះត្រូវបានក្រុមហ៊ុន Wald International ក្នុងប្រទេសជប៉ុន យកទៅធ្វើការ Custom បំពាក់គ្រឿងលេងបន្ថែមថ្មីដែលធ្វើឲ្យរថយន្ត off-road មួយនេះ មើលទៅកាន់តែមានភាពទាក់ទាញ និងមានភាពអំនាចខ្លាំងជាងមុន។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

តាមការបង្ហាញចេញចុងក្រោយបង្អស់ដោយ Wald International ដែលមានមូលដ្ឋាននៅទីក្រុងអូស្សាកា ប្រទេសជប៉ុន ឃើញថាក្រុមហ៊ុននេះបានធ្វើការបំពាក់បន្ថែមថ្មីជាមួយ body kits និងលេងជាមួយយ៉ាន់កង់រចនាបថថ្មីដ៏ទាក់ទាញ។ រថយន្តដែលទទួលបានការ Customize បំពាក់បន្ថែមគ្រឿងលេងថ្មីមួយនេះត្រូវបាន គេឲ្យឈ្មោះថា Toyota LandCruiser 250 Series សម្រាប់ទីផ្សារប្រទេសជប៉ុន និងសហរដ្ឋអាមេរិក។

 

បើតាមរូបភាពដែលត្រូវបានគេបង្ហោះនៅលើគណនី Instagram របស់ Wald International បានបង្ហាញថា រថយន្តថ្មីនេះត្រូវបានធ្វើការបំពាក់លេងទៅលើផ្នែកកាងខាងមុខ គម្រប់ម៉ាស៊ីន និងនៅលើដំបូលលើកញ្ចក់ខាងមុខ កាន់តែមានសោភ័ណ្ណភាពស្អាតប្លែក និងមានអំណាចខ្លាំងទាក់ភ្នែកតែម្តង ដែលខុសគ្នាដាច់ពីម៉ូដែលចេញពីក្រុមហ៊ុនដែលមានការរចនាផ្នែកខាងមុខរាងមូល។

 

ដោយនៅផ្នែកខាងមុខ Wald International បានធ្វើការកែប្រែថ្មីទៅលើផ្នែកចង្កៀង ផ្ទាំង Bumper ដោយប្រើនៅប្រភេទ chunkier bonnet ជាមួយកន្លងចម្រោះបង្ហូរខ្យល់ធំ large air intake flanked។ ចំនែកយ៉ាន់កង់វិញត្រូវបានផ្លាស់ប្តូរពីប្រភេទកាំ 6 ឬ six-spoke alloy ជាមួយសម្បកកង់បែប off-road មកលេងយ៉ាងពណ៌ខ្មៅកាំញឹក និងសម្បកបែបស័្ពរវិញ។ ទោះជាយ៉ាងណាសម្រាប់តម្លៃនៃគ្រឿងបំពាក់លេងថ្មីនៅលើរថយន្ត Toyota LandCruiser ថ្មីនេះ ក្រុមហ៊ុនមិនបានបញ្ជាក់នោះទេ។

 

យ៉ាងណាមិញបើតាមការបង្ហោះនៅលើហាងលក់ទំនិញអនឡាញមួយនៅក្នុងប្រទេសអូស្ត្រាលីបានឲ្យដឹងថា ចំពោះគ្រឿងលេងរថយន្តរបស់ Wald គឺមានតម្លៃខ្ទង់ប្រហែល $1,000 សម្រាប់កង់រថយន្ត និង $5,000 សម្រាប់គ្រឿង Body Kits។

 

មិនមានមានតែ Toyota LandCruiser Prado 2025 ប៉ុណ្ណោះទេ ដែលត្រូវបាន Wald International ធ្វើការផ្លាស់ប្តូរគ្រឿងដើម បំពាក់គ្រឿងលេងថ្មីឲ្យក្លាយជារថយន្តបែប Limited Edition ព្រោះថាកន្លងមកក្រុមហ៊ុនលេងឡានរបស់ជប៉ុនមួយនេះ ក៏បានធ្វើការកែប្រែបន្ថែមថ្មីនៅលើម៉ូដែលថ្មីៗទំនើបៗជាច្រើនផ្សេងទៀតដូចជា Toyota LandCruiser 300 Series, Aston Martin DBX707 ក៏ដូចជាម៉ូដែល Suzuki Jimny small SUV ជាដើម៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍