no-alternative title
no-alternative title
no-alternative title
no-alternative title

នៅពេលនេះ ក្រុមហ៊ុន BYD បានគ្រប់គ្រងភាគហ៊ុន 100% របស់ Denza នៅលើទីផ្សារប្រទេសចិនហើយ

យោងតាមព័ត៌មានថ្មីនៅថ្ងៃទី 16 ខែកញ្ញានេះ បានបញ្ជាក់អោយដឹងថា នៅពលេនេះ ក្រុមហ៊ុន BYD បានក្លាយជាអ្នកគ្រប់គ្រងភាគហ៊ុន 100% របស់ Denza នៅក្នុងប្រទេសចិនហើយ។ ដូច្នេះចាប់ពីពេលនេះទៅក្រុមហ៊ុន Denza ក្លាយជាក្រុមហ៊ុនផលិតរថយន្តឯករាជ្យមិនមែនជាក្រុមហ៊ុនចំរុះដូចមុនទៀទទេ។ សូមជំរាបថា Shenzhen Denza New Energy Automobile Co., Ltd គឺជាក្រុមហ៊ុនមួយដែលបានបង្កើតឡើងកាលពីឆ្នាំ 2011 ដែលមានការចាប់ដៃគ្នារវាង BYD ហើយនិង Mercedes Benz ដោយមានការគ្រប់គ្រងភាគហ៊ុន 50% ដូចគ្នា។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុនចំរុះមួយនេះ បានចាប់ផ្តើមចុះបញ្ជីជាលើកដំបូងជាមួយនិងតម្លៃ 7.76 ពាន់លានយ៉ន់ ដែលប្រហែលជា 1 ពាន់លានដុល្លារ។ ក្រុមហ៊ុននេះបានបញ្ចេញនូវគំរូរថយន្តដំបូងរបស់ខ្លួននៅឆ្នាំ 2012 នៅក្នុងព្រឹត្តិការណ៌ពិពណ៌ Beijing Auto Show ហើយនឹងបានចាប់ផ្តើមផលិតរថយន្ត Denza ជាលើកដំបូងនៅឆ្នាំ 2014។ ក្រុមហ៊ុនទាំងពីរនេះបានសម្រេចដាក់បញ្ចូលគ្នានូវគំនិតៗ និងបច្ចេកវិទ្យាថ្មីៗរៀងៗខ្លួនទៅលើសង្វាក់ផលិតកម្មរថយន្តថ្មីដែលខ្លួនបានផលិតដែលមានដូចជា Denza 400 និង Denza 500។ រថយន្តទាំងនេះ ប្រើប្រាស់នូវប្រព័ន្ធMercedes B-class platform និង BYD e6 powertrain។

 

មកដល់ឆ្នាំ 2019 ក្រុមហ៊ុន Denza បានបញ្ចេញនូវម៉ូដែលថ្មីឈ្មោះថា Denza X ដែលមានពឹងផ្អែកទៅលើប្រព័ន្ធ BYD Tang។ សម្រាប់ម៉ូដែលនេះ គឺមិនដូចមុនៗនោះទេ ដោយ Denza X បង្ហាញវត្តមានជាមួយនិងម៉ូដែលអគ្គិសនីសុទ្ធ ហើយនិងប្រភេទ PHEV។ បើទោះបីមានការបង្ហាញវត្តមានម៉ូដែលថ្មីនេះ ក៏ដោយប្រេននេះ នៅតែមិនអាចទទួលបាននូវការចាប់អារម្មណ៍ខ្លាំងនោះទេ ខណៈដែលក្រុមហ៊ុនផលិតរថយន្តដ៏ធំរបស់ប្រទេសអាល្លឺម៉ង់មួយនេះបានខិតប្រឹងប្រែងធ្វើការច្នៃប្រឌិតខ្លាំងក៏ដោយ។ 

 

នៅឆ្នាំ 2021 ក្រុមហ៊ុន BYD បានប្រកាសបង្កើនភាគហ៊ុនចូលទៅក្នុងក្រុមហ៊ុនចំរុះមួយនេះដល់ទៅ 90% ដែលបានធ្វើអោយក្រុមហ៊ុន Mercedes Benz កាន់កាប់ភាគហ៊ុននៅក្នុងក្រុមហ៊ុននេះនៅសល់ត្រឹមតែ 10% ប៉ុណ្ណោះ។ ចាប់តាំងពីពេលនោះមក ក្រុមហ៊ុន Mercedes Benz មិនត្រឹមកា្លយជាដៃគូរដែលមានភាគហ៊ុនតិចនោះទេ គឺថែមទាំងមិនចូលរួមនៅក្នុងការអភិវឌ្ឍន៌នៅលើម៉ូដែលថ្មីៗរបស់ក្រុមហ៊ុនរួមគ្នានេះថែមទៀតផង។

បន្ទាប់ពីការដាក់លក់ម៉ូដែល Denza X មក ក្រុមហ៊ុននេះ ក៏បានបន្តប្រកាសចេញនូវម៉ូដែលថ្មីមួយទៀតដែលឈ្មោះថា Denza D9 MPV ហើយនិងមានការបង្ហាញខ្លួនជាមួយនិងម៉ូដែល PHEV និងម៉ូដែលអគ្គិសនីសុទ្ធថែមទៀតផង។ រថយន្តនេះបានសម្ពោធជាផ្លូវការណ៌ឆ្នាំ 2022 ហើយម៉ូដែលនេះ ក៏ត្រូវបានក្លាយជាម៉ូដែលលក់ដាច់ជាងគេនៅលើទីផ្សារចិនថែមទៀតផង។ បន្តមកនៅឆ្នាំ 2023 ក្រុមហ៊ុននេះក៏បានបន្តបញ្ចេញនូវម៉ូដែល N7 crossover ហើយនិងបន្តមកម៉ូដែល N8 SUV។ រថយន្ត N8 គឺមានការប្រើប្រាស់នូវប្រព័ន្ធរបស់ BYD Tang ផងដែរ។

 

ថ្មីៗនេះ ក្រុមហ៊ុននេះ ក៏បានប្រកាសចេញននូវ Z9 GT wagon ដែលជាម៉ូដែលថ្មី ហើយនឹងមានការដាក់លក់នៅលើទីផ្សារជច្រើនទៀតផង។ ម៉ូដែលថ្មីនេះ នឹងដាក់លក់នៅលើហុងកុងនាចុងខែនេះ ហើយនិងបន្តទៅកាន់ទីផ្សារអឺរ៉ុបឆាប់ៗនេះដូចគ្នា។

នៅក្នុងការដាក់អោមានការ pre-sales ទៅលើ Denza Z9 GT ថ្មីៗនេះ អគ្គនាយកក្រុមហ៊ុន BYD លោក Wang Chuanfu បាននិយាយថា ប្រេននេះ គឺបានកើតឡើងពីក្រុមហ៊ុនយក្សធំៗ BYD និង Mercedes-Benz រួមបញ្ចូលគ្នា ដោយបង្កើតបាន Denza ដែលពោពេញដោយភាពខ្លាំង។ ហើយពេលនេះបើទោះបីជា Mercedes Benz មិនបានចូលរួមធ្វើការងារដូចមុនក៏ដោយ ក្រុមហ៊ុននេះ នៅតែអាចដំណើរការបានល្អ។ ពេលនេះអាចនិយាយបានថា BYD គ្រប់គ្រងទាំងស្រុងហើយ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ហុងដា ឌ្រីមស៊េរីថ្មី  បង្ហាញវត្តមានស្របពេលបុណ្យភ្ជុំបិណ្ឌធ្វើមហាជនមានការភ្ជាក់ផ្អើល និងផ្ទុះការចាប់អារម្មណ៌ជាខ្លាំង

ហុងដា ឌ្រីមស៊េរីថ្មី បង្ហាញវត្តមានស្របពេលបុណ្យភ្ជុំបិណ្ឌធ្វើមហាជនមានការភ្ជាក់ផ្អើល និងផ្ទុះការចាប់អារម្មណ៌ជាខ្លាំង

ដោយ ប៉េងលីន
OPPO និង MLBB សហការរួមគ្នានាំមកនូវ OPPO Reno12 F Mobile Legends Limited Edition តម្លៃត្រឹមតែ $279

OPPO និង MLBB សហការរួមគ្នានាំមកនូវ OPPO Reno12 F Mobile Legends Limited Edition តម្លៃត្រឹមតែ $279

ដោយ ប៉េងលីន
ហ្គេមីងឡែបថប ROG Zephyrus G16 (2024) GA605WI បង្ហាញវត្តមានជាមួយរូបរាងថ្មីទាក់ទាញបំផុត!

ហ្គេមីងឡែបថប ROG Zephyrus G16 (2024) GA605WI បង្ហាញវត្តមានជាមួយរូបរាងថ្មីទាក់ទាញបំផុត!

ដោយ ប៉េងលីន
នៅពេលនេះ ក្រុមហ៊ុន BYD បានគ្រប់គ្រងភាគហ៊ុន 100% របស់ Denza នៅលើទីផ្សារប្រទេសចិនហើយ

នៅពេលនេះ ក្រុមហ៊ុន BYD បានគ្រប់គ្រងភាគហ៊ុន 100% របស់ Denza នៅលើទីផ្សារប្រទេសចិនហើយ

ដោយ ប៉េងលីន
គំនូសព្រាង Galaxy S25 Ultra បង្ហាញអំពីការផ្លាស់ប្តូររូបរាងថ្មី និងមានតួខ្លួនឌីស្សាញចេញពីទីតាញ៉ូម

គំនូសព្រាង Galaxy S25 Ultra បង្ហាញអំពីការផ្លាស់ប្តូររូបរាងថ្មី និងមានតួខ្លួនឌីស្សាញចេញពីទីតាញ៉ូម

ដោយ ប៉េងលីន
រថយន្ត Ford Ranger Plug-in-hybrid ស៊េរីឆ្នាំ 2025 បានប្រកាសសម្ពោធជាផ្លូវការណ៌ហើយ

រថយន្ត Ford Ranger Plug-in-hybrid ស៊េរីឆ្នាំ 2025 បានប្រកាសសម្ពោធជាផ្លូវការណ៌ហើយ

ដោយ ប៉េងលីន