no-alternative title
no-alternative title
no-alternative title
no-alternative title

Galaxy S23 Series, Z Fold5 និង Flip5 ផ្តើមទទួលបានការអាប់ដែត One UI 6.1.1 ហើយ!

កាលពីសប្តាហ៌មុននេះ ក្រុមហ៊ុន Samsung បានប្រកាសចេញជាផ្លូវការណ៌ស្បែកមុខកម្មវិធីជំនាន់ថ្មីរបស់ខ្លួន One UI 6.1.1 ហើយ។ នៅថ្ងៃនេះ មានការជូនដំណឹងថា ស្មាតហ្វូនមួយចំនួនរួមមានដូចជា Galaxy S23 series, Z Fold5 / Flip5 រួមនិងថេប្លេត Tab S9 series បានចាប់ផ្តើមទទួលបាននូវការអាប់ដែត One UI 6.1.1 ហើយ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ការអាប់ដែតដំបូងទៅលើ Galaxy S23 series នេះ ត្រូវបានគេមើលឃើញថា បានចាប់ផ្តើមពីប្រទេសកូរ៉េខាងត្បូងកាលពី 5 ថ្ងៃមុន ហើយពេលនេះ គឺបន្តដាក់អោយមានការអាប់ដែតសម្រាប់ប្រទេសផ្សេងៗទៀតហើយ ដែលប្រទេសទាំងនោះរួមមានដូចជា សហគមន៌អឺរ៉ុប, ឥណ្ឌា, អ៊ីរ៉ាក់, ឥណ្ឌូនេស៊ី, ថៃឡង់ វៀតណាម និងអារ៉ាប៊ី សាអូឌីតជាដើម។

សូមជំរាបផងដែរថា ក្រុមហ៊ុន Samsung បានប្រកាសចេញជាផ្លូវការណ៌នូវស្បែកមុខកម្មវិធីជំនាន់ថ្មី One UI 6.1.1 នេះ ជាលើកដំបូងនៅលើស្មាតហ្វូនជំនាន់ថ្មី Galaxy S24 Series ហើយពេលនេះ ស្បែកមុខកម្មវិធីជំនាន់ថ្មីរបស់ខ្លួន One UI 6.1.1 នេះបានបន្តធ្វើឡើងនៅលើស្មាតហ្វូនថ្នាក់ប្រណិតជំនាន់មុន Galaxy S23 series, Tab S9 series និង Z Fold 5 / Flip5 ថែមទៀតហើយ។

 

ជាមួយនិងការអាប់ដែតមុនគេនៅលើទីផ្សារប្រទេសកូរ៉េខាងត្បូងនេះ គឺដោយសារតែក្រុមហ៊ុននេះ គឺជាក្រុមហ៊ុនកូរ៉េ ដូច្នេះអ្នកប្រើប្រាស់នៅប្រទេសកូរ៉េ គឺជាជម្រើសដំបូងគេបែបនេះ។ នៅពេលនេះស្បែកមុខកម្មវិធីជំនាន់ថ្មីរបស់ខ្លួន One UI 6.1.1 នេះបានបន្តអាប់ដែតនៅលើទីផ្សារប្រទេសផ្សេងៗហើយ។ 

ប្រភពខាងលើនេះបញ្ជាក់ថា ស្បែកមុខកម្មវិធីជំនាន់ថ្មីរបស់ខ្លួន One UI 6.1.1 នេះ មានទំហំ 2.5GB-3GB ផ្អែកទៅលើស្មាតហ្វូននិមួយៗ ហើយអ្នកប្រើប្រាស់ជាច្រើនអាចធ្វើការអាប់ដែតទៅលើស្បែកមុខកម្មវិធីថ្មីនេះបាន ដោយមិនបានបញ្ហានោះទេ។ សូមជំរាបថា Samsung ត្រៀមនឹងធ្វើការប្រកាសចេញនូវស្បែកមុខកម្មវិធីថ្មី One UI 7 នាពេលដ៏ខ្លីថែមទៀតហើយ។ សម្រាប់កម្មវិធី beta program អាចនឹងមានការបង្ហាញឆាប់ៗនេះៗហើយ។ One UI 7 ត្រូវគេរំពឹងថា នឹងមានការប្រកាសចេញជាមួយនិងស្បែកមុខកម្មវិធី Android 15 នាពេលដ៏ខ្លីខាងមុខនេះហើយ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
OPPO និង MLBB សហការរួមគ្នានាំមកនូវ OPPO Reno12 F Mobile Legends Limited Edition តម្លៃត្រឹមតែ $279

OPPO និង MLBB សហការរួមគ្នានាំមកនូវ OPPO Reno12 F Mobile Legends Limited Edition តម្លៃត្រឹមតែ $279

ដោយ ប៉េងលីន
គំនូសព្រាង Galaxy S25 Ultra បង្ហាញអំពីការផ្លាស់ប្តូររូបរាងថ្មី និងមានតួខ្លួនឌីស្សាញចេញពីទីតាញ៉ូម

គំនូសព្រាង Galaxy S25 Ultra បង្ហាញអំពីការផ្លាស់ប្តូររូបរាងថ្មី និងមានតួខ្លួនឌីស្សាញចេញពីទីតាញ៉ូម

ដោយ ប៉េងលីន
នៅពេលនេះ ក្រុមហ៊ុន BYD បានគ្រប់គ្រងភាគហ៊ុន 100% របស់ Denza នៅលើទីផ្សារប្រទេសចិនហើយ

នៅពេលនេះ ក្រុមហ៊ុន BYD បានគ្រប់គ្រងភាគហ៊ុន 100% របស់ Denza នៅលើទីផ្សារប្រទេសចិនហើយ

ដោយ ប៉េងលីន
រថយន្ត Ford Ranger Plug-in-hybrid ស៊េរីឆ្នាំ 2025 បានប្រកាសសម្ពោធជាផ្លូវការណ៌ហើយ

រថយន្ត Ford Ranger Plug-in-hybrid ស៊េរីឆ្នាំ 2025 បានប្រកាសសម្ពោធជាផ្លូវការណ៌ហើយ

ដោយ ប៉េងលីន
បដិវត្តន៍គុណភាពស្មាតហ្វូនលំដាប់ថវិកា៖ realme Note 60 ស្រោបដោយ ArmorShell ™ Protection តាន់រឹងមាំ អាវក្រោះពាសដែក នឹងចេញលក់ឆាប់ៗនេះ!

បដិវត្តន៍គុណភាពស្មាតហ្វូនលំដាប់ថវិកា៖ realme Note 60 ស្រោបដោយ ArmorShell ™ Protection តាន់រឹងមាំ អាវក្រោះពាសដែក នឹងចេញលក់ឆាប់ៗនេះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនីស៊េរីថ្មី Peugeot e-3008 និង e-5008 បំពាក់នូវអាគុយធំ អាចបើកបានចម្ងាយផ្លូវ 700km

រថយន្តអគ្គិសនីស៊េរីថ្មី Peugeot e-3008 និង e-5008 បំពាក់នូវអាគុយធំ អាចបើកបានចម្ងាយផ្លូវ 700km

ដោយ ប៉េងលីន