no-alternative title
no-alternative title
no-alternative title
no-alternative title

ការបែកធ្លាយថ្មីបញ្ជាក់ថា Google Pixel Phone ជំនាន់ថ្មីចំនួន 5 ម៉ូដែល នឹងបង្ហាញវត្តមាននៅឆ្នាំ 2025

មកដល់ពេលនេះ ក្រុមហ៊ុន Google ត្រូវបានគេមើលឃើញថា មិនមានការបន្ធូរដៃនៅក្នុងការប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួននោះទេ ពីព្រោះថា បន្ទាប់ពីការដាក់សម្ពោធជាផ្លូវការណ៌នូវស្មាតហ្វូនម៉ូដែលឆ្នាំ 2024 របស់ខ្លួនចំនួន 5 ម៉ូដែលរួចមក នៅពេលនេះ មានការបែកធ្លាយថ្មីបញ្ជាក់ថា នៅឆ្នាំ 2025 ខាងមុខនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិកាំងមួយនេះ នឹងបន្តបង្ហាញវត្តមាននូវ Pixel Phone ចំនួន 5 ម៉ូដែលដូចឆ្នាំនេះដែរ។

  

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានថ្មីនេះ ត្រូវបានគេមើលឃើញថា គឺមានការចែកចាយដោយសារព័ត៌មាន Android Headlines ដោយបានបង្ហើបពីឈ្មោះលេខកូដរបស់ស្មាតហ្វូនទាំង 5 ដែលនឹងមានវត្តមាននៅឆ្នាំក្រោយនេះហើយ។ សម្រាប់ស្មាតហ្វូន Pixel 9a គឺមានឈ្មោះថា “Tegu.”។ ស្មាតហ្វូនថ្នាក់កណ្តាលនេះត្រូវបានគេរំពឹងថា អាចនឹងមានការប្រកាសចេញនៅក្នុងព្រឹតិ្តការណ៌ Google I/O ដែលគ្រោងនឹងរៀបចំនៅខែឧសភាឆ្នាំក្រោយ។  

ប្រភពខាងលើនេះក៏មានការនិយាយពីស្មាតហ្វូន Pixel 10 series ផងដែរ។ បើតាមការបែកធ្លាយខាងលើនេះ បាននិយាយថា ក្រុមហ៊ុន Google នឹងមានការប្រកាសចេញនូវស្មាតហ្វូនម៉ូដែល Pro ចំនួន 2 ម៉ូដែល មានទំហំខុសគ្នាសម្រាប់ឆ្នាំក្រោយ។ ស្មាតហ្វូន Pixel 10 ត្រូវបានគរាយការណ៌ថា មានឈ្មោះសំគាល់ម៉ូដែល “Frankel” ខណៈដែល Pixel 10 Pro គឺមានឈ្មោះថា “Blazer.” ។ សម្រាប់ឈ្មោះសំគាល់មួយទៀតដែលគេស្គាល់ថា “Mustang” នោះ គឺជាឈ្មោះរបស់ស្មាតហ្វូនអេក្រង់បត់បានម៉ូដែល Pro XL។ នៅក្នុងក៏មានការបង្ហាញា សម្រាប់ឈ្មោះម៉ូដែល “Rango” គឺប្រើប្រាស់ជាមួយនិង Google Pixel 9 Pro Fold។

ទាក់ទងនឹងវត្តមានរបស់ស្មាតហ្វូនជំនាន់ថ្មីៗទាំងនេះ គេនៅមិនទាន់ទទួលបាននូវព័ត៌មានដែលនិយាយពីលក្ខណៈសម្បត្តិទូទៅរបស់ស្មាតហ្វូននិមួយៗនៅឡើយទេ។ ប៉ុន្តែមានការជឿជាក់ថា ស្មាតហ្វូនជំនាន់ថ្មីទាំងនេះ នឹងមានការបំពាក់នូវបន្ទះឈីបជំនាន់ថ្មីរបស់ក្រុមហ៊ុននេះដែលមានឈ្មោះថា Tensor G5 ដែលជាបន្ទះឈីបផលិតដោយក្រុមហ៊ុន TSMC។ សូមជំរាបថា ឆ្នាំ 2025 គឺជាខួបគំរប់ 10th ឆ្នាំនៃការបង្ហាញវត្តមានរបស់ស្មាតហ្វូន Pixel ដូច្នេះមានការព្យាករណ៌ថា ក្រុមហ៊ុន Google អាចនឹងមានការបញ្ចេញនូវលក្ខណៈពិសេសច្រើនសម្រាប់ Pixel 10 series ជាក់ជាមិនខាន។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
OPPO និង MLBB សហការរួមគ្នានាំមកនូវ OPPO Reno12 F Mobile Legends Limited Edition តម្លៃត្រឹមតែ $279

OPPO និង MLBB សហការរួមគ្នានាំមកនូវ OPPO Reno12 F Mobile Legends Limited Edition តម្លៃត្រឹមតែ $279

ដោយ ប៉េងលីន
គំនូសព្រាង Galaxy S25 Ultra បង្ហាញអំពីការផ្លាស់ប្តូររូបរាងថ្មី និងមានតួខ្លួនឌីស្សាញចេញពីទីតាញ៉ូម

គំនូសព្រាង Galaxy S25 Ultra បង្ហាញអំពីការផ្លាស់ប្តូររូបរាងថ្មី និងមានតួខ្លួនឌីស្សាញចេញពីទីតាញ៉ូម

ដោយ ប៉េងលីន
នៅពេលនេះ ក្រុមហ៊ុន BYD បានគ្រប់គ្រងភាគហ៊ុន 100% របស់ Denza នៅលើទីផ្សារប្រទេសចិនហើយ

នៅពេលនេះ ក្រុមហ៊ុន BYD បានគ្រប់គ្រងភាគហ៊ុន 100% របស់ Denza នៅលើទីផ្សារប្រទេសចិនហើយ

ដោយ ប៉េងលីន
រថយន្ត Ford Ranger Plug-in-hybrid ស៊េរីឆ្នាំ 2025 បានប្រកាសសម្ពោធជាផ្លូវការណ៌ហើយ

រថយន្ត Ford Ranger Plug-in-hybrid ស៊េរីឆ្នាំ 2025 បានប្រកាសសម្ពោធជាផ្លូវការណ៌ហើយ

ដោយ ប៉េងលីន
បដិវត្តន៍គុណភាពស្មាតហ្វូនលំដាប់ថវិកា៖ realme Note 60 ស្រោបដោយ ArmorShell ™ Protection តាន់រឹងមាំ អាវក្រោះពាសដែក នឹងចេញលក់ឆាប់ៗនេះ!

បដិវត្តន៍គុណភាពស្មាតហ្វូនលំដាប់ថវិកា៖ realme Note 60 ស្រោបដោយ ArmorShell ™ Protection តាន់រឹងមាំ អាវក្រោះពាសដែក នឹងចេញលក់ឆាប់ៗនេះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនីស៊េរីថ្មី Peugeot e-3008 និង e-5008 បំពាក់នូវអាគុយធំ អាចបើកបានចម្ងាយផ្លូវ 700km

រថយន្តអគ្គិសនីស៊េរីថ្មី Peugeot e-3008 និង e-5008 បំពាក់នូវអាគុយធំ អាចបើកបានចម្ងាយផ្លូវ 700km

ដោយ ប៉េងលីន