no-alternative title
no-alternative title
no-alternative title
no-alternative title

Galaxy S25+ គាំទ្រនូវបច្ចេកវិទ្យាសាកកម្លាំង 45W Rapid Charging តែគ្មានឆ្នាំងមកជាមួយនោះទេ

កាលពីដើមខែនេះ ស្មាតហ្វូន Samsung Galaxy S25 Ultra ត្រូវបានគេមើលឃើញថា ទទួលបាននូវការអនុម័តចេញពីវិញ្ញាបន បត្រ 3C នៅក្នុងប្រទេសចិនរួចហើយ។ នៅពេលនេះ សមាជិកនៅក្នុងត្រកូលស្មាតហ្វូននេះ ដែលមានដូចជា ស្មាតហ្វូន Galaxy S25 និង Galaxy S25+ ក៏ត្រូវបានគេបង្ហាញថា ទទួលបាននូវការបញ្ជាក់នូវសមត្ថភាពនៃបច្ចេកវិទ្យាសាកថ្មលឿនថែមទៀតហើយ។

រូបភាពពាណិជ្ជកម្ម
no-alternative title

យោងតាមការបញ្ជាក់នៅក្នុងស្ថាប័ន 3C នោះ បង្ហាញថា ស្មាតហ្វូន Galaxy S25 (SM-S9310) នឹងមានបច្ចេកវិទ្យាសាកថ្មល្បឿនលឿន 25W Fast Charging ខណៈពេលដែលស្មាតហ្វូន Galaxy S25+ (SM-S9360) អាចនឹងទ្រទ្រង់ទៅលើបច្ចេកវិទ្យាសាកថ្មលឿន 45W Rapid Charging។ ស្មាតហ្វូនជំនាន់ថ្មីទាំងពីរនេះ មិនមានការផ្លាស់ប្តូរទៅលើបច្ចេកវិទ្យាសាកថ្មលឿននោះទេ បើមើលទៅលើបច្ចេកវិទ្យាសាកនៅលើស្មាតហ្វូនជំនាន់មុននេះ។ ស្រដៀងគ្នាទៅនឹងស្មាតហ្វូន Galaxy S24 Series ស្មាតហ្វូនជំនាន់ថ្មី Galaxy S25 នេះ គឺមិនមានឆ្នាំងសាកមកជាមួយនោះទេ។

បើតាមរបាយការណ៍ជាច្រើន បានបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មី Galaxy S25 នេះ នឹងមានថាមពលថ្មទំហំ 4,000mAh ខណៈពេលដែលស្មាតហ្វូន Galaxy S25 Plus នឹងមានថាមពលថ្មទំហំ 4,900mAh។ សម្រាប់ស្មាតហ្វូន S25 Ultra ថ្មីនេះនឹងមានថាមពលថ្មទំហំ 5,000mAh។ ស្មាតហ្វូនជំនាន់ថ្មីទាំងនេះ ក៏នឹងទ្រទ្រង់ទៅលើបច្ចេកវិទ្យាសាកថ្មលឿន Wireless Charging និង Reverse Wireless Charging ផងដែរ។ នៅក្នុងវិញ្ញាបនបត្រ 3C នេះ ក៏មានបង្ហាញថា ស្មាតហ្វូន S25 Ultra អាចនឹងក្លាយជាស្មាតហ្វូនដំបូងបំផុតរបស់ក្រុមហ៊ុន Samsung ដែលទ្រទ្រង់ទៅលើបច្ចេកវិទ្យាផ្កាយរណប Satellite connectivity ថែមទៀតផង។

ស្មាតហ្វូន Galaxy S25 Series ត្រូវបានគេនិយាយថា នឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Snapdragon 8 Gen 4។ ស្មាតហ្វូននេះ ហើយអាចនឹងបង្ហាញខ្លួននៅក្នុងខែមករាឆ្នាំ 2025 ខាងមុខនេះ។ ក្នុងនោះ ក្រុមហ៊ុន Samsung ក៏ធ្វើការនៅលើស្មាតហ្វូនថ្មីៗជាច្រើនទៀតសម្រាប់ទីផ្សារផងដែរ។ ក្រុមហ៊ុននេះក៏បង្ហាញនូវថេប្លេត Galaxy Tab S10 series នៅចុងខែនេះផងដែរ។ បន្ថែមពីនេះ ពាក្យចចាមអារ៉ាមជាច្រើន បានទម្លាយថា ក្រុមហ៊ុននេះ ក៏ធ្វើការនៅលើស្មាតហ្វូន Galaxy S24 FE ដែលគ្រោងនឹងបង្ហាញខ្លួននៅក្នុងខែតុលាខាងមុខនេះដូចគ្នា៕

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
សាមសុង បន្តយុទ្ធនាការសប្បុរសធម៌ ដោយនាំយកសម្ភារៈសិក្សា និង ទូរទស្សន៍ ប្រគល់ជូនដល់សាលាបឋមសិក្សា វត្តហារ ក្រោមកម្មវិធី “Samsung Love&Care”

សាមសុង បន្តយុទ្ធនាការសប្បុរសធម៌ ដោយនាំយកសម្ភារៈសិក្សា និង ទូរទស្សន៍ ប្រគល់ជូនដល់សាលាបឋមសិក្សា វត្តហារ ក្រោមកម្មវិធី “Samsung Love&Care”

ដោយ ប៉េងលីន
ឧបករណ៍លេងហ្គេមថ្មី ROG Ally X ប្រកាសដាក់លក់នៅលើទីផ្សារកម្ពុជា ជាមួយនិងតម្លៃ 849 ដុល្លារ

ឧបករណ៍លេងហ្គេមថ្មី ROG Ally X ប្រកាសដាក់លក់នៅលើទីផ្សារកម្ពុជា ជាមួយនិងតម្លៃ 849 ដុល្លារ

ដោយ ប៉េងលីន
 រថយន្តអគ្គិសនីសេរីថ្មី Changan Nevo E07 អាចប្រែខ្លួនពី SUV ទៅកាន់ Pickup បាន!

រថយន្តអគ្គិសនីសេរីថ្មី Changan Nevo E07 អាចប្រែខ្លួនពី SUV ទៅកាន់ Pickup បាន!

ដោយ ប៉េងលីន
 ASUS ProArt P16 2024 ឡែបថប AI ជំនាន់ថ្មី បង្កើតនូវភាពច្នៃប្រឌិតជាច្រើនគ្មានដែនកំណត់!

ASUS ProArt P16 2024 ឡែបថប AI ជំនាន់ថ្មី បង្កើតនូវភាពច្នៃប្រឌិតជាច្រើនគ្មានដែនកំណត់!

ដោយ ប៉េងលីន
 រថយន្តស៊េរីថ្មី BYD Xia PHEV MPV ប្រកាសដាក់លក់មុននៅចិនជាមួយតម្លៃជាង 4 ម៉ឺនដុល្លារ