no-alternative title
no-alternative title
no-alternative title
no-alternative title

Xiaomi 15 Pro ទទួលបាននូវការបញ្ជាក់ពីស្ថាប័ន 3C Certification រួចហើយ

នៅថ្ងៃនេះ ស្មាតហ្វូនជំនាន់ថ្មី Xiaomi 15 Pro ត្រូវបានគេមើលឃើញថា បានឆ្លងកាត់ការបញ្ជាក់ពីបញ្ជីស្ថាប័ន 3C certification នៅប្រទេសចិនហើយ ដោយថែមទាំងមានការបញ្ជាក់បន្ថែមថា ស្មាតហ្វូនថ្មីនេះ នឹងបង្ហាញវត្តមាននៅលើទីផ្សារនាពេលឆាប់ៗនេះផងដែរ។ បើតាមការទម្លាយកន្លងមក បាននិយាយថា Xiaomi 15 series នឹងសម្ពោធជាផ្លូវការណ៌នៅខែតុលាខាងមុខនេះហើយ។ ផ្អែកតាមព័ត៌មាននេះ មានការរំពឹងថា ស្មាតហ្វូនស៊េរីថ្មីនេះ នឹងមានការបង្ហាញខ្លួនបន្ទាប់ពីការប្រកាសចេញជាមួយនិងបន្ទះឈីប Snapdragon 8 Gen 4។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សូមជំរាបផងដែរថា Snapdragon 8 Gen 4 គឺជាបន្ទះឈីបជំនាន់ថ្មីរបស់ Qualcomm ដែលនឹងមានវត្តមាននៅពេលឆាប់ៗនេះ ហើយក្រុមហ៊ុន Xiaomi ត្រូវបានគេជឿជាក់ថា នឹងក្លាយជាក្រុមហ៊ុនស្មាតហ្វូនដំបូងគេដែលនឹងមានប្រកាសចេញស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនជាមួយនិងបន្ទឈីបថ្មីនេះ។ ស្មាតហ្វូន Xiaomi 15 series នឹងមានការប្រើប្រាស់នូវបច្ចេកវិទ្យាសាកកម្លាំង 90W fast charging ប្រៀបធៀបជាមួយនិងម៉ូដែល Xiaomi 14 Pro គឺមានការប្រើប្រាស់បច្ចេកវិទ្យាសាកដល់ទៅ 120W fast charging។ ការបន្ថយនូវកម្លាំងសាកបែបនេះ ត្រូវបានគេនិយាយថា ក្រុមហ៊ុននេះមានបំណងចង់ធ្វើការកាត់បន្ថយពេលវេលាជាមួយនិងបច្ចេកវិទ្យាថ្មីដែលមាននៅលើស្មាតហ្វូន។ 

 

ជាមួយនិងការបញ្ជាក់ខាងលើនេះ ក្រុមហ៊ុន Xiaomi ត្រូវបានគេដឹងថា ក៏បាននឹងកំពុងតែធ្វើការនៅលើសមិទ្ធិផលថ្មីៗសំខាន់មួយចំនួបទៀតផងដែរស ក្នុងនោះរួមមានដូចជា ការច្នៃប្រឌិតទៅលើ Xiaomi 15 series, HyperOS 2 និងស្មាតហ្វូនអេក្រង់បត់បាន 3 តង់ជាដើម។ នៅពេលនេះ Xiaomi 15 Pro គឺបានឆ្លងកាត់ការបញ្ជាក់ទទួលស្គាល់ពីស្ថាប័ន 3C រួចហើយ។ ស្មាតហ្វូននេះមានលេខម៉ូដែល 2410DPN6CC។

Xiaomi 15 series ត្រូវបានគេរាយការណ៌ថា នឹងមានការបង្ហាញវត្តមានជាមួយនិងប្រព័ន្ធប្រតិបត្តិការ HyperOS 2.0 pre-installed។ ប្រព័ន្ធនេះ គឺនឹងដំណើរការនៅលើ Android 15។ គួរបញ្ជាក់ថា ថ្មីនេះៗ ក្រុមហ៊ុន Xiaomi ក៏ទើបតែបានបញ្ចេញនូវ HyperOS Enhanced Beta និងមានការបង្ហើបពី HyperOS 2.0 ផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍