no-alternative title
no-alternative title
no-alternative title
no-alternative title

បែកធ្លាយវីដេអូបើកប្រអប់ស្មាតហ្វូនជំនាន់ថ្មី Samsung Galaxy S24 FE!

Samsung Galaxy S24 FE គឺជាស្មាតហ្វូនជំនាន់ថ្មីមួយទៀតរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សកូរ៉េខាងត្បូង ដែលគេដឹងថា នឹងមានការសម្ពោធជាផ្លូវការនៅលើទីផ្សារនាខែក្រោយនេះហើយ។ បើតាមការបែកធ្លាយកន្លងមក បាននិយាយថា ស្មាតហ្វូននេះ អាចនឹងមកដល់នាសប្តាហ៌នេះហើយ ប៉ុន្តែមកដល់ពេលនេះ គឺនៅមិនទាន់មានការបញ្ជាក់ច្បាស់លាស់មួយនៅឡើយទេ។ គិតមកទល់នឹងថ្ងៃនេះ ស្មាតហ្វូននេះ នៅតែបន្តមានការបែកធ្លាយដដែល បើទោះបីជាមានការបញ្ជាក់ពីបង្ហាញខ្លួនឆាប់នេះក៏ដោយ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅថ្ងៃនេះ បែកធ្លាយវីដេអូបើកប្រអប់ស្មាតហ្វូនជំនាន់ថ្មី Samsung Galaxy S24 FE នេះ ដោយវីដេអូនេះ គឺមានការចែកចាយដោយលោក Evan Blass នៅលើបណ្តាញសង្គម X។ ស្មាតហ្វូនជំនាន់ថ្មី Galaxy S24 FE នេះ នឹងមានជម្រើសពណ៌ Blue, Graphite, Gray, Mint និង Yellow។ នៅក្នុងវីដេអូនេះ ក៏មានការបញ្ជាក់ពីសមត្ថភាពនៃកាមេរ៉ាដែលប្រើប្រាស់នោលើស្មាតហ្វូនជំនាន់ថ្មីនៃត្រកូល Galaxy FE series" ផងដែរ ដោយក្រុមហ៊ុន Samsung មានការផ្តោតខ្លាំងទៅលើការថតរូបភាពបែប "stunning low-light portraits"។ 

 

ស្មាតហ្វូនជំនាន់ថ្មីនេះ  នឹហមានកាមេរ៉ាគោលទំហំ 50MP និងគ្រាប់ទីពីមានទំហំ 12MP ultrawide ហើយនិងគ្រាប់ទីបីមានទំហំ 8MP ហ៊្សូមបាន 3x optical zoom telephoto។ សម្រាប់កាមេរ៉ាមុខមានទំហំ 10MP selfie snapper។ ស្មាតហ្វូននេះ នឹងដំណើរការនៅលើបន្ទះឈីប Exynos 2400e ដែលជាឈីបជំនាន់បន្ទាប់នៃ Exynos 2400 មានសមត្ថភាពទាបជាងគ្នាបន្តិច។ 

ស្មាតហ្វូននេះ នឹហមានអេក្រង់ទំហំ 6.7" គាំទ្រនូវពន្លឺ 1,900-nit peak brightness និងមានការការពារដោយកញ្ចក់ Gorilla Glass Victus+ រួមជាមួយនិងថ្មទំហំ 4700mAh។ នៅលើស្មាតហ្វូននេះក៏មានការតម្លើងនូវប្រព័ន្ធការពារទឹក IP68 សម្រាប់ការពារទឹកនិងធូលី ព្រមទាំងមានបច្ចេកវិទ្យា Galaxy AI ទៀតផង។ សូមជំរាបថា ថ្មី២នេះមានការទម្លាយចេញនូវតម្លៃស្មាតហ្វូននេះសម្រាប់ទីផ្សារអាមេរិកផងដែរ។ សម្រាប់ស្មាតហ្វូនទំហំ 128GB មានតម្លៃ $649 និង 256GB មានតម្លៃ $709 ដោយខ្ពស់ជាងជំនាន់មុន $50។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍