no-alternative title
no-alternative title
no-alternative title
no-alternative title

រថយន្ត Toyota Tundra ស៊េរីឆ្នាំ 2025 នឹងបង្ហាញខ្លួននៅអូស្ត្រាលី នាពាក់កណ្តាលខែវិច្ឆិកាខាងមុខនេះហើយ

ក្រោយពីដំណើរការក្នុងការវាយតម្លៃទៅលើគុណភាពប្រើប្រាស់ក្នុងរយៈពេលប្រាំបួនខែ លើរថយន្ត  Toyota Tundra ស៊េរីឆ្នាំ 2025 ចំនួន 300 គ្រឿងរួចមក នៅពេលនេះក្រុមការងារ TMCA បាននិយាយថា រថយន្ត Full-sized Pickup ស៊េរីថ្មី របស់ក្រុមហ៊ុនជប៉ុននេះនឹងត្រូវដឹកជញ្ជូនទៅកាន់បណ្តាក្រុមហ៊ុនចែកចាយរបស់ Toyota នៅក្នុងប្រទេសអូស្ត្រាលីចាប់ពីពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ 2024 ខាងមុខនេះទៅ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

Toyota Tundra 2025 ត្រូវបានផលិតឡើងក្នុងរោងចក្រ Toyota នៅសហរដ្ឋអាមេរិក ដែលជាទីផ្សារប្រើរថយន្តចង្កូតឆ្វេងតែប៉ុណ្ណោះ ដោយឡែកនៅពេលដែល Tundra 2025 ត្រូវបាននាំចូលទៅកាន់ទីផ្សារប្រទេសអូស្ត្រាលីដែលជាទីផ្សារប្រើរថយន្តចង្កូតស្តាំវិញ រថយន្តស៊េរីថ្មីនេះ គឺនឹងត្រូវធ្វើការផលិតឡើងវិញដោយក្រុមអ្នកជំនាញរថយន្ត Walkinshaw Group ដែលធ្វើការនៅរោងចក្ររបស់ Toyota ស្ថិតនៅក្នុងទីក្រុង Melbourne ផ្ទាល់តែម្តង។ 

បើតាមលោក Sean Hanley អនុប្រធានផ្នែកលក់-ទីផ្សារ និង Franchise របស់ក្រុមហ៊ុន Toyota Australia បាននិយាយអំពីកិច្ចសហការនេះថា "រថយន្ត Tundra នឹងត្រូវបានវិស្វករ Toyota ធ្វើការកែច្នៃឡើងវិញទាំងស្រុងដោយសហការយ៉ាងជិតស្និទ្ធជាមួយ Walkinshaw Group ដែលបានប្រើប្រាស់ផ្នែកសំខាន់ៗ និងគ្រឿងបន្លាស់ជាច្រើនពីរថយន្ត Toyota ផ្សេងទៀតដូចជា LandCruiser 300 Series ជាដើម ដើម្បីធានាបាននូវស្តង់ដារគុណភាពខ្ពស់បំផុត។

 

Toyota Tundra 2025 ត្រូវបានផលិតឡើងដោយប្រើប្រព័ន្ធស្តង់ដារ TNGA-F Platform របស់ Toyota ដូចគ្នានេះម៉ូដែល LandCruiser 300 Series និង 250 Series Prado ដែរ។ ដូច្នេះ ក្រុមការងារ Walkinshaw អាចប្រើសមាសធាតុ LandCruiser 300 Series មួយចំនួននៅក្នុងដំណើរការកែចង្កូតពីឆ្វេងទៅស្តាំ។ Tundra 2025 បំពាក់ម៉ាស៊ីនសាំងចំនុះ 3.5-Liter Twin-Turbo V6 ដែលអាចបង្កើតកម្លាំងបាន 326kW និងកំលាំងរមូល 790Nm ដំណើរការជាមួយប្រអប់លេខស្វ័យប្រវត្តិ 10 វគ្គ។

រថយន្ត Full-Sized Pickup មួយនេះមានសមត្ថភាពអូសសណ្តោងទម្ងន់បានដល់ 4,500 គីឡូក្រាម និងបន្ទុកទម្ងន់កន្ទុយក្រោយបាន 758 គីឡូក្រាម។ សម្រាប់ម៉ាស៊ីនសាំង 3.5-Liter Twin-Turbo V6 ត្រូវបានផ្គូរផ្គងដំណើរការជាមួយម៉ូទ័រអគ្គិសនីដែលមានកំលាំង 36kW និងកំលាំងរមូល 250Nm រួមនឹងកញ្ចប់អាគុយ Nickel Metal Hydride Battery (Ni-MH) កំលាំង 6.5Ah ដែលជួយជម្រុញការបង្កើនថាមពលសរុបឲ្យ Tundra 2025 ដល់ 326kW និងកំលាំងរមូល 790Nm។ 

 

សម្រាប់ម៉ូដែល Tundra 2025 Limited ត្រូវបានបំពាក់យ៉ាងល្អជាមួយនឹងយ៉ាន់ស្ព័រទំហំ 20 អ៊ីញ, រចនាចង្កៀងជាមួយអំពូលភ្លើងប្រភេទ LED, កៅអីស្បែកទន់ប្រណិតអាចធ្វើការកំនត់បានច្រើនរបៀបដោយប្រើប្រព័ន្ធអេឡិចត្រូនិច រួមទាំងមានមុខងារ កំដៅ និងខ្យល់ត្រជាក់សម្រាប់កៅអីខាងមុខទាំងអ្នកបើកបរ និងអ្នករួមដំណើរ។

 

ម៉ូដែល Limited ក៏មានបំពាក់អេក្រង់កម្សាន្តទំហំ 14 អ៊ីញជាមួយនឹងប្រព័ន្ធ Speaker JBL ចំនួន 12 គ្រាប់ និងគាំទ្រការតភ្ជាប់ជាមួយ Apple CarPlay និង Android Auto, អេក្រង់បង្ហាញព័ត៌មានសំខាន់ៗរបស់រថយន្ត LCD Instrument Panel ទំហំ 12.3 អ៊ីញ, ប្រព័ន្ធម៉ាស៊ីនត្រជាក់ពីរតំបន់ និងប្រព័ន្ធគ្រប់គ្រងការបញ្ជាចាប់ហ្វ្រាំងឆ្លាតវៃ Trailer Brake Controller។ 

លក្ខណៈពិសេសៗផ្សេងទៀតរបស់ Tundra 2025 Limited មានដូចជាប្រព័ន្ធ Crawl Control, downhill assist និង locking rear diff ដូចគ្នានឹងម៉ូដែល LandCruiser 300 Series និងម៉ូដែលនៅអាមេរិក US-spec Tundra Variants ផងដែរ។ ចំពោះតម្លៃ Toyota Tundra 2025 Limited Edition មិនទាន់ដឹងនៅឡើយទេ ប៉ុន្តែ មានការសន្និដ្ឋានថា រថយន្តស៊េរីថ្មីនេះអាចនឹងមានតម្លៃខ្ទង់ 15 ម៉ឺនដុល្លារអាមេរិកនៅទីផ្សារអូស្រ្តាលី៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
OPPO និង MLBB សហការរួមគ្នានាំមកនូវ OPPO Reno12 F Mobile Legends Limited Edition តម្លៃត្រឹមតែ $279

OPPO និង MLBB សហការរួមគ្នានាំមកនូវ OPPO Reno12 F Mobile Legends Limited Edition តម្លៃត្រឹមតែ $279

ដោយ ប៉េងលីន
គំនូសព្រាង Galaxy S25 Ultra បង្ហាញអំពីការផ្លាស់ប្តូររូបរាងថ្មី និងមានតួខ្លួនឌីស្សាញចេញពីទីតាញ៉ូម

គំនូសព្រាង Galaxy S25 Ultra បង្ហាញអំពីការផ្លាស់ប្តូររូបរាងថ្មី និងមានតួខ្លួនឌីស្សាញចេញពីទីតាញ៉ូម

ដោយ ប៉េងលីន
នៅពេលនេះ ក្រុមហ៊ុន BYD បានគ្រប់គ្រងភាគហ៊ុន 100% របស់ Denza នៅលើទីផ្សារប្រទេសចិនហើយ

នៅពេលនេះ ក្រុមហ៊ុន BYD បានគ្រប់គ្រងភាគហ៊ុន 100% របស់ Denza នៅលើទីផ្សារប្រទេសចិនហើយ

ដោយ ប៉េងលីន
រថយន្ត Ford Ranger Plug-in-hybrid ស៊េរីឆ្នាំ 2025 បានប្រកាសសម្ពោធជាផ្លូវការណ៌ហើយ

រថយន្ត Ford Ranger Plug-in-hybrid ស៊េរីឆ្នាំ 2025 បានប្រកាសសម្ពោធជាផ្លូវការណ៌ហើយ

ដោយ ប៉េងលីន
បដិវត្តន៍គុណភាពស្មាតហ្វូនលំដាប់ថវិកា៖ realme Note 60 ស្រោបដោយ ArmorShell ™ Protection តាន់រឹងមាំ អាវក្រោះពាសដែក នឹងចេញលក់ឆាប់ៗនេះ!

បដិវត្តន៍គុណភាពស្មាតហ្វូនលំដាប់ថវិកា៖ realme Note 60 ស្រោបដោយ ArmorShell ™ Protection តាន់រឹងមាំ អាវក្រោះពាសដែក នឹងចេញលក់ឆាប់ៗនេះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនីស៊េរីថ្មី Peugeot e-3008 និង e-5008 បំពាក់នូវអាគុយធំ អាចបើកបានចម្ងាយផ្លូវ 700km

រថយន្តអគ្គិសនីស៊េរីថ្មី Peugeot e-3008 និង e-5008 បំពាក់នូវអាគុយធំ អាចបើកបានចម្ងាយផ្លូវ 700km

ដោយ ប៉េងលីន