no-alternative title
no-alternative title
no-alternative title
no-alternative title

Galaxy S24 FE និង Galaxy Tab S10 ទំនងនឹងអាចមានការបង្ហាញខ្លួននៅថ្ងៃទី 26 ខែកញ្ញានេះហើយ!

ក្រុមហ៊ុន Samsung ត្រូវគេរំពឹងថា នឹងមានការបង្ហាញចេញនូវស្មាតហ្វូនជំនាន់ថ្មី Galaxy S24 FE ហើយនិងថេប្លេតជំនាន់ថ្មី Galaxy Tab S10 Series នៅលើទីផ្សារក្នុងពេលឆាប់ៗនេះហើយ។ ខណៈដែលមនុស្សជាច្រើនទន្ទឹងរង់ចាំផលិតផលទាំងនេះ នៅពេលនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សកូរ៉េខាងត្បូងមួយនេះ នៅមិនទាន់បានទម្លាយអំពីកាលបរិច្ឆេទជាផ្លូវការនៃការប្រកាសចេញនូវស្មាតហ្វូននេះនៅឡើយទេមកទល់ពេលនេះ។ តាមដំណឹងមុននេះ បានបញ្ជាក់ថា ក្រុមហ៊ុននេះបានត្រៀមបង្ហាញនូវស្មាតហ្វូនលំដាប់ថវិកាថ្មីនេះ រួមជាមួយនិងថេប្លេតប្រណិតនេះផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅពេលថ្មីៗនេះ ក្រុមហ៊ុន Samsung នៅក្នុងប្រទេសវៀតណាម ទើបតែចែករំលែកនូវវីដេអូថ្មីមួយនៅលើ YouTube Channel ផ្លូវការរបស់ខ្លួន ដែលមានការបញ្ជាក់អំពីព្រឹត្តិការណ៍ Galaxy Unpacked នៅក្នុងខែកញ្ញាឆ្នាំ 2024 នេះ។ នៅក្នុងវីដេអូថ្មីនេះ គឺមានការបង្ហាញពីស្មាតហ្វូនមួយ មានកាមេរ៉ា 3 គ្រាប់នៅខាងក្រោយ ដោយមាននគែមធ្វើពីលោហធាតុទៀតផង។ ស្មាតហ្វូននេះ ក៏នឹងមានការប្រើប្រាស់នូវ Galaxy AI ផងងដែរ។ ស្មាតហ្វូននេះ អាចជាស្មាតហ្វូន Galaxy S24 FE។ 

សូមជំរាបថ សម្រាប់ការចុះឈ្មោះទិញមុនទៅលើស្មាតហ្វូនម៉ូដែលថ្មីនេះ ក៏បានចាប់ផ្តើមនៅក្នុងប្រទេសវៀតណាមផងដែរ។ នៅចុងវីដេអូនេះ យើងអាចឃើញមានការបញ្ជាក់ថា ស្មាតហ្វូនថ្មីនេះ នឹងបង្ហាញខ្លួននៅថ្ងៃទី 26 ខែកញ្ញាឆ្នាំ 2024 នេះ។

ក្រុមហ៊ុន Samsung ក៏បានត្រៀមខ្លួនក្នុងការបង្ហាញចេញនូវថេប្លេត Galaxy Tab S10+ និង Galaxy Tab S10 Ultra ជាមួយនឹងស្មាតហ្វូន Galaxy S24 FE ផងដែរ។ ដូច្នេះផ្អែកលើពេលវេលាខាងលើនេះ អាចបញ្ជាល់ថា ស្មាតហ្វូនថ្មីនេះ ហើយនិងថេប្លេតថ្មីនេះ គឺនឹងមានការបង្ហាញខ្លួននៅក្នុងទីផ្សារសកលនៅសប្តាហ៍ក្រោយនេះហើយ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
OPPO និង MLBB សហការរួមគ្នានាំមកនូវ OPPO Reno12 F Mobile Legends Limited Edition តម្លៃត្រឹមតែ $279

OPPO និង MLBB សហការរួមគ្នានាំមកនូវ OPPO Reno12 F Mobile Legends Limited Edition តម្លៃត្រឹមតែ $279

ដោយ ប៉េងលីន
គំនូសព្រាង Galaxy S25 Ultra បង្ហាញអំពីការផ្លាស់ប្តូររូបរាងថ្មី និងមានតួខ្លួនឌីស្សាញចេញពីទីតាញ៉ូម

គំនូសព្រាង Galaxy S25 Ultra បង្ហាញអំពីការផ្លាស់ប្តូររូបរាងថ្មី និងមានតួខ្លួនឌីស្សាញចេញពីទីតាញ៉ូម

ដោយ ប៉េងលីន
នៅពេលនេះ ក្រុមហ៊ុន BYD បានគ្រប់គ្រងភាគហ៊ុន 100% របស់ Denza នៅលើទីផ្សារប្រទេសចិនហើយ

នៅពេលនេះ ក្រុមហ៊ុន BYD បានគ្រប់គ្រងភាគហ៊ុន 100% របស់ Denza នៅលើទីផ្សារប្រទេសចិនហើយ

ដោយ ប៉េងលីន
រថយន្ត Ford Ranger Plug-in-hybrid ស៊េរីឆ្នាំ 2025 បានប្រកាសសម្ពោធជាផ្លូវការណ៌ហើយ

រថយន្ត Ford Ranger Plug-in-hybrid ស៊េរីឆ្នាំ 2025 បានប្រកាសសម្ពោធជាផ្លូវការណ៌ហើយ

ដោយ ប៉េងលីន
បដិវត្តន៍គុណភាពស្មាតហ្វូនលំដាប់ថវិកា៖ realme Note 60 ស្រោបដោយ ArmorShell ™ Protection តាន់រឹងមាំ អាវក្រោះពាសដែក នឹងចេញលក់ឆាប់ៗនេះ!

បដិវត្តន៍គុណភាពស្មាតហ្វូនលំដាប់ថវិកា៖ realme Note 60 ស្រោបដោយ ArmorShell ™ Protection តាន់រឹងមាំ អាវក្រោះពាសដែក នឹងចេញលក់ឆាប់ៗនេះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនីស៊េរីថ្មី Peugeot e-3008 និង e-5008 បំពាក់នូវអាគុយធំ អាចបើកបានចម្ងាយផ្លូវ 700km

រថយន្តអគ្គិសនីស៊េរីថ្មី Peugeot e-3008 និង e-5008 បំពាក់នូវអាគុយធំ អាចបើកបានចម្ងាយផ្លូវ 700km

ដោយ ប៉េងលីន