no-alternative title
no-alternative title
no-alternative title
no-alternative title

រថយន្តស៊េរីថ្មី BYD Denza Z9 GT ប្រកាសចេញលក់ផ្លូវការណ៍ជាមួយតម្លៃជាង 4 ម៉ឺនដុល្លារ

ថ្មីៗនេះ ក្រុមហ៊ុនរថយន្តម៉ាក Denza របស់ BYD បានធ្វើការប្រកាសចេញលក់រថយន្តស៊េរីថ្មីរបស់ខ្លួនម៉ូដែល Denza Z9 GT នៅទីផ្សារប្រទេសចិនជាមួយជម្រើសម៉ូដែលបំពាក់ទូរទឹកកកចំនួនពីរ និងម៉ូទ័រអគ្គិសនីចំនួន 3 ហើយមានជម្រើសម៉ូដែល PHEV និង BEV។ រថយន្តអគ្គិសនីប្រភេទ Crossover EV ស៊េរីថ្មីមួយនេះមានតម្លៃចាប់ពីខ្ទង់ $47,450 ទៅ $58,800 នៅទីផ្សារប្រទេសចិន។ ហើយ BYD Denza Z9 GT ក៏នឹងបង្ហាញវត្តមានលក់នៅទីផ្សារក្នុងប្រទេសតំបន់អឺរ៉ុបឆាប់ៗខាងមុខនេះផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

Denza Z9 GT ត្រូវបានគេស្គាល់ថាជាម៉ូដែល Wagon របស់ BYD សម្រាប់ការចេញលក់នៅលើទីផ្សារសកល។ Denza Z9 GT គឺជារថយន្ត Crossover EV ដ៏ប្រណិតដែលរចនាដោយលោក Wolfgang Egger ដែលជាអតិតជើងចាស់ផ្នែករចនារថយន្តរបស់ក្រុមហ៊ុន Audi។ ដែលការឌីស្សាញរបស់ Denza Z9 GT គឺពិតជាមានភាពស្រដៀងគ្នាខ្លាំងមែនទែនជាមួយនឹងរថយន្តម៉ូដែល Porsche Panamera។

រថយន្ត Crossover-Hatchback EV ស៊េរីថ្មីនេះមានបណ្តោយប្រមាណ 5,180mm/ ទទឹង 1,990mm/ កម្ពស់ 1,480mm។ ចំនែកម៉ូដែល PHEV គឺមានប្រវែងបណ្តោយ 5,195mm នោះក៏ដោយសារតែវាបានភ្ជាប់មកជាមួយផ្ទាំង Bumper ធំជាង។ BYD Denza Z9 GT មានបណ្តោយវែងជាង Porsche Panamera ប្រមាណ 128mm។ 

Denza Z9 GT មានជម្រើសពណ៌ចំនួន 4 មានដូចជាពណ៌ទឹកប្រាក់, ពណ៌ស, ពណ៌ប្រផេះ និងពណ៌ខ្មៅ។ រថយន្តនេះប្រើប្រាស់យ៉ាន់កង់ធំទំហំ 21-inch ជាមួយសម្បកកង់មុខខ្នាត  255/40 និងសម្បកក្រោយខ្នាត 275/40។ នៅផ្នែកខាងក្នុងរបស់ Denza Z9 GT មានបំពាក់នៅអេក្រង់កម្សាន្តទំហំធំ អេក្រង់បង្ហាញព័ត៌មាន LCD Instrument អេក្រង់ខាងមុខកៅអីអ្នករួមដំណើរខាងមុខ នៅចន្លោះកណ្តាលមានចង្កឹះលេខប្រភេទ retractable crystal gear shifter និងកន្លែងសាកថ្មទូរស័ព្ទឥតខ្សែចំនួនពីរ រួមនឹងកន្លែងដាក់កែវទឹកចំនួនពីរ។ កៅអីខាងមុខរបស់អ្នករួមដំណើរគាំទ្រមុខងារ zero-gravity mode រួមនឹងមុខងារ electrically powered leg ថែមទៀតផង។

Denza Z9 GT មានបំពាក់នូវទូរទឹកកកចំនួនពីរដោយ នៅខាងមុខអាចផ្ទុកចំនុះបាន 4 លីត្រ និងនៅខាងក្រោយអាចផ្ទុកបានចំនួន 10 លីត្រ។ លក្ខណៈពិសេសផ្សេងទៀតដូចជាប្រព័ន្ធសំឡេងប្រភេទ Devialet sound system និងកៅអីជួរទីពីរអាចធ្វើការកំណត់សេរេបានដំណើរការដោយប្រព័ន្ធអេឡិចត្រូនិច។ នៅផ្នែកខាងក្នុងមានជម្រើសពណ៌ Highlight ចំនួនពីរ គឺខ្មៅលាយក្រហម “Dark Night + Prague Red” និង ទឹកប្រាក់បែកស្វាយលាយប្រផេះ “Silver Purple Mist + Pearl Gray”។

 

សម្រាប់អនុភាពក្នុងការបើកបរវិញ Denza Z9 GT PHEV ត្រូវបានផលិតឡើងដោយប្រើប្រព័ន្ធដំណើរការ e3 platform របស់ BYD ដែលគាំទ្រនូវដោយប្រព័ន្ធ DM5.0។ ម៉ូដែល PHEV បំពាក់នូវម៉ាស៊ីនសាំងចំនុះ 2.0-liter turbocharged petrol engine ដែលមានកំលាំង  203 សេះ គូបផ្សំជាមួយប្រព័ន្ធម៉ូទ័រអគ្គិសនី 3 អាចផលិតកំលាំងសរុបបានចំនួន 858 សេះ ដែលសរុបកំលាំងម៉ាស៊ីន និងម៉ូទ័រអគ្គិសនីចូលគ្នា អាចផលិតកំលាំងបានជាង 1,000 សេះ ដែលអាចជាន់ស្ទុះល្បឿនពី 0 ទៅ 100km/h ប្រើពេលខ្ទង់ 3.6 វិនាទី។

 

ម៉ូដែល PHEV នេះ ក៏មានបំពាក់នូវកញ្ចប់អាគុយទំហំ 38.5kWh ដែលអាចបើកបរដោយប្រើថាមពលអាគុយសុទ្ធបានចម្ងាយផ្លូវ 201km។ ហើយអាចបើកបានដល់ 1,100km ដោយប្រើទាំងម៉ាស៊ីន និងអាគុយអគ្គិសនី។

ចំនែកម៉ូដែលប្រើអគ្គិសនីសុទ្ធ Denza Z9 GT ផលិតឡើងតាមប្រព័ន្ធដំណើរការស្តង់ដារ e-Platform 3.0 Evo បំពាក់ដោយប្រព័ន្ធម៉ូទ័រអគ្គិសនី 3 អាចផលិតកំលាំងបានដល់ 952 សេះ និងអាចជាន់វ៉ាត់ទ្រនិចកុងទ័រពី 0 ទៅ 100km/h ប្រើពេលខ្ទង់ 3.4 វិនាទី។ ម៉ូដែលនេះបំពាក់កញ្ចប់អាគុយប្រភេទ LFP Blad battery ទំហំ 100.1kWh ដែលសាកភ្លើងមួយពេញម្តងអាចបើកបានចម្ងាយផ្លូវប្រមាណ 630km តាមការបញ្ជាក់ស្តង់ដារពីស្ថាប័ន CLTC៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
OPPO និង MLBB សហការរួមគ្នានាំមកនូវ OPPO Reno12 F Mobile Legends Limited Edition តម្លៃត្រឹមតែ $279

OPPO និង MLBB សហការរួមគ្នានាំមកនូវ OPPO Reno12 F Mobile Legends Limited Edition តម្លៃត្រឹមតែ $279

ដោយ ប៉េងលីន
គំនូសព្រាង Galaxy S25 Ultra បង្ហាញអំពីការផ្លាស់ប្តូររូបរាងថ្មី និងមានតួខ្លួនឌីស្សាញចេញពីទីតាញ៉ូម

គំនូសព្រាង Galaxy S25 Ultra បង្ហាញអំពីការផ្លាស់ប្តូររូបរាងថ្មី និងមានតួខ្លួនឌីស្សាញចេញពីទីតាញ៉ូម

ដោយ ប៉េងលីន
នៅពេលនេះ ក្រុមហ៊ុន BYD បានគ្រប់គ្រងភាគហ៊ុន 100% របស់ Denza នៅលើទីផ្សារប្រទេសចិនហើយ

នៅពេលនេះ ក្រុមហ៊ុន BYD បានគ្រប់គ្រងភាគហ៊ុន 100% របស់ Denza នៅលើទីផ្សារប្រទេសចិនហើយ

ដោយ ប៉េងលីន
រថយន្ត Ford Ranger Plug-in-hybrid ស៊េរីឆ្នាំ 2025 បានប្រកាសសម្ពោធជាផ្លូវការណ៌ហើយ

រថយន្ត Ford Ranger Plug-in-hybrid ស៊េរីឆ្នាំ 2025 បានប្រកាសសម្ពោធជាផ្លូវការណ៌ហើយ

ដោយ ប៉េងលីន
បដិវត្តន៍គុណភាពស្មាតហ្វូនលំដាប់ថវិកា៖ realme Note 60 ស្រោបដោយ ArmorShell ™ Protection តាន់រឹងមាំ អាវក្រោះពាសដែក នឹងចេញលក់ឆាប់ៗនេះ!

បដិវត្តន៍គុណភាពស្មាតហ្វូនលំដាប់ថវិកា៖ realme Note 60 ស្រោបដោយ ArmorShell ™ Protection តាន់រឹងមាំ អាវក្រោះពាសដែក នឹងចេញលក់ឆាប់ៗនេះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនីស៊េរីថ្មី Peugeot e-3008 និង e-5008 បំពាក់នូវអាគុយធំ អាចបើកបានចម្ងាយផ្លូវ 700km

រថយន្តអគ្គិសនីស៊េរីថ្មី Peugeot e-3008 និង e-5008 បំពាក់នូវអាគុយធំ អាចបើកបានចម្ងាយផ្លូវ 700km

ដោយ ប៉េងលីន