no-alternative title
no-alternative title
no-alternative title
no-alternative title

ស្មាតហ្វូនអេក្រង់បត់បាន Xiaomi MIX Flip នឹងបង្ហាញខ្លួននៅក្នុងទីផ្សារសកលនៅខែនេះហើយ

កាលពីខែកក្កដាកន្លងទៅនេះ ក្រុមហ៊ុន Xiaomi ទើបតែប្រកាសចេញនូវស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មីរបស់ខ្លួន ដែលមានឈ្មោះហៅថា MIX Flip។ ស្មាតហ្វូនអេក្រង់បត់បានថ្មីនេះ គឺមានការបំពាក់នូវមុខងារដ៏សំខាន់ៗជាច្រើន។ ក្រៅពីប្រទេសចិន និងតំបន់ជាច្រើនទៀតនៅក្នុងអ៊ឺរ៉ុបនោះ ស្មាតហ្វូនអេក្រង់បត់បាននេះ នៅមិនទាន់ប្រកាសបង្ហាញខ្លួននៅលើទីផ្សារសកលនៅឡើយទេ។ នៅពេលនេះ បើតាមលោក Lei Jun ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Xiaomi ក៏បានចែករំលែកអំពីរឿងនេះផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Xiaomi រូបនេះ បានប្រកាសនៅលើបណ្តាញសង្គម X ដោយបានបញ្ជាក់ថា ស្មាតហ្វូនអេក្រង់បត់បាន MIX Flip នេះ នឹងមានការបង្ហាញខ្លួននៅក្នុងទីផ្សារសកលនៅក្នុងខែនេះហើយ។ គិតត្រឹមថ្ងៃនេះគឺនៅសល់ពេលត្រឹមតែ 10 ថ្ងៃទៀតប៉ុណ្ណោះ ការប្រកាសបង្ហាញវត្តមានរបស់ស្មាតហ្វូនបត់បាន MIX Flip ទីផ្សារសកល គឺអាចនឹងប្រារព្ធឡើងនៅសប្តាហ៌ក្រោយនេះហើយ។ យើងអាចនឹងទទួលបាននូវព័ត៌មានជាច្រើនទៀតរបស់ស្មាតហ្វូននេះបង្ហាញខ្លួននៅក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ។

ស្មាតហ្វូនអេក្រង់បត់បាន Xiaomi MIX Flip ថ្មីនេះ នឹងមានអេក្រង់ខាងក្នុង 6.9-អ៊ីងដែលជាអេក្រង់ OLED ជាមួយនឹងល្បឿន 120Hz refresh rate, កម្រិតពន្លឺ 3,000 nits និងមានកម្រិតភាពច្បាស់ 1.5K resolution។ ទន្ទឹមនឹងនេះសម្រាប់អេក្រង់ខាងក្រៅរបស់ស្មាតហ្វូននេះ មានអេក្រង់ទំហំ 4-អ៊ីងមានកម្រិត  120Hz refresh rate និងពន្លឺអេក្រង់ 3000 nits។ ស្មាតហ្វូនអេក្រង់បត់ាននេះ នឹងមានការបំពាក់នូវបន្ទះឈីប Snapdragon 8 Gen 3 SoC គាំទ្រជាមួយនឹងរ៉េមទំហំ 16GB LPDDR5 RAM និង 1TB UFS 4.0។ 

ស្មាតហ្វូនអេក្រង់បត់បាន Xiaomi MIX Flip ថ្មីនេះ នឹងមានថាមពលថ្មទំហំ 4,780mAh គាំទ្រជាមួយនឹងការទ្រទ្រង់ទៅលើបច្ចេកវិទ្យាសាកកម្លាំង 67W Wired Fast Charging។ ស្មាតហ្វូនអេក្រង់បត់បាន Xiaomi MIX Flip ថ្មីនេះ គឺដំណើរការនៅលើប្រព័ន្ធប្រតិបត្តិការ Android 14 OS ផ្អែកនៅលើស្បែកមុខកម្មវិធី HyperOS។ ស្មាតហ្វូននេះ មានកាមេរ៉ាខាងក្រោយភ្លោះទំហំ 50MP ខណៈពេលដែលកាមេរ៉ាខាងមុខទំហំ 32MP។ ស្មាតហ្វូនអេក្រង់បត់បានថ្មីនេះ នឹងមានតម្លៃ 5,999 យ៉ន់ ដែលប្រហែល 825 ដុល្លារអាមេរិក។ ស្មាតហ្វូនអេក្រង់បត់បាននេះ អាចនឹងបង្ហាញខ្លួននៅក្នុងប្រទេសឥណ្ឌា នៅក្នុងពេលឆាប់ៗនេះផងដែរ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
OPPO និង MLBB សហការរួមគ្នានាំមកនូវ OPPO Reno12 F Mobile Legends Limited Edition តម្លៃត្រឹមតែ $279

OPPO និង MLBB សហការរួមគ្នានាំមកនូវ OPPO Reno12 F Mobile Legends Limited Edition តម្លៃត្រឹមតែ $279

ដោយ ប៉េងលីន
គំនូសព្រាង Galaxy S25 Ultra បង្ហាញអំពីការផ្លាស់ប្តូររូបរាងថ្មី និងមានតួខ្លួនឌីស្សាញចេញពីទីតាញ៉ូម

គំនូសព្រាង Galaxy S25 Ultra បង្ហាញអំពីការផ្លាស់ប្តូររូបរាងថ្មី និងមានតួខ្លួនឌីស្សាញចេញពីទីតាញ៉ូម

ដោយ ប៉េងលីន
នៅពេលនេះ ក្រុមហ៊ុន BYD បានគ្រប់គ្រងភាគហ៊ុន 100% របស់ Denza នៅលើទីផ្សារប្រទេសចិនហើយ

នៅពេលនេះ ក្រុមហ៊ុន BYD បានគ្រប់គ្រងភាគហ៊ុន 100% របស់ Denza នៅលើទីផ្សារប្រទេសចិនហើយ

ដោយ ប៉េងលីន
រថយន្ត Ford Ranger Plug-in-hybrid ស៊េរីឆ្នាំ 2025 បានប្រកាសសម្ពោធជាផ្លូវការណ៌ហើយ

រថយន្ត Ford Ranger Plug-in-hybrid ស៊េរីឆ្នាំ 2025 បានប្រកាសសម្ពោធជាផ្លូវការណ៌ហើយ

ដោយ ប៉េងលីន
បដិវត្តន៍គុណភាពស្មាតហ្វូនលំដាប់ថវិកា៖ realme Note 60 ស្រោបដោយ ArmorShell ™ Protection តាន់រឹងមាំ អាវក្រោះពាសដែក នឹងចេញលក់ឆាប់ៗនេះ!

បដិវត្តន៍គុណភាពស្មាតហ្វូនលំដាប់ថវិកា៖ realme Note 60 ស្រោបដោយ ArmorShell ™ Protection តាន់រឹងមាំ អាវក្រោះពាសដែក នឹងចេញលក់ឆាប់ៗនេះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនីស៊េរីថ្មី Peugeot e-3008 និង e-5008 បំពាក់នូវអាគុយធំ អាចបើកបានចម្ងាយផ្លូវ 700km

រថយន្តអគ្គិសនីស៊េរីថ្មី Peugeot e-3008 និង e-5008 បំពាក់នូវអាគុយធំ អាចបើកបានចម្ងាយផ្លូវ 700km

ដោយ ប៉េងលីន