no-alternative title
no-alternative title
no-alternative title
no-alternative title

Galaxy S24 Ultra នាំមុខ iPhone 16 Series ទៅលើការតេស្តថាមពលថ្ម

នៅពេលនេះស្មាតហ្វូនជំនាន់ថ្មីរបស់ Apple ម៉ូដែល iPhone 16 Series បានប្រកាសលក់ជាផ្លូវការណ៌នៅតាមហាងនានាដែលបានក្រុមហ៊ុនបានកំណត់ដាក់លក់ហើយ។ ម៉ូដែលថ្មីត្រូវបានគេមើលឃើញថា មានការអាប់ដែតខ្លាំងជាងជំនាន់មុនៗ ដោយក្រៅពីមានការពង្រឹងទៅលើ Hardware ហើយនៅលើស្មាតហ្វូននេះ ក៏នឹងមានការដាក់អោយមានការប្រើប្រាស់នូវ “Apple Intelligence” ថែមទៀតផង។ ជាមួយគ្នានេះស្មាតហ្វូនទាំងនេះ ក៏នឹងមានការពង្រឹងទៅលើថាមពលថ្មខ្លាំង និងកាន់បានយូរជាងមុនផងដែរ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុន Apple បានបញ្ជាក់ថា ស្មាតហ្វូន iPhone 16 Pro Max នឹងមានថ្មកាន់យូរជាងមុនដល់ទៅ 4 ម៉ោងសម្រាប់ការចាក់វីដេអូ ខណៈដែលម៉ូដែលស្តង់ដារ iPhone 16 គឺមានមានសមត្ថភាពខ្លាំង និងយូរជាងជំនាន់មុនចំនួន 2 ម៉ោង។ នៅថ្ងៃនេះ មានការចែកចាយវីដេអូថ្មីមួយដោយអ្នកលេងយូធូបបច្ចេកវិទ្យាដែលមានឈ្មោះល្បីមួយរូប គឺ YouTuber MrWhosetheboss បានធ្វើការបង្ហាញពីសមត្ថភាពថ្មរបស់ស្មាតហ្វូនជំនាន់ថ្មីរបស់ Apple ហើយ។

YouTuber រូបនេះ បានធ្វើការប្រៀបធៀបថាមពលថ្មដែលមាននៅលើ iPhone 16 Series ជាមួយនិងស្មាតហ្វូន Android ម៉ូដែល Samsung Galaxy S24 Ultra។ ការធ្វើតេស្តនេះធ្វើឡើងទៅលើការប្រើប្រាស់ថ្មប្រចាំថ្ងៃតាមរយៈនៃការប្រើប្រាស់កម្មវិធីដូចជាបណ្តាញសង្គម YouTube និង Slack។ បើមើលទៅលើលទ្ធផលដែលទទួលបាននេះ គឺបង្ហាញថា ស្មាតហ្វូន Galaxy S24 Ultra គឺជាអ្នកដែលទទួលបាននូវជ័យជំនះ។ ស្មាតហ្វូននេះ មានថ្មទំហំ 5,000mAh អាចប្រើប្រាស់ជាប់គ្នាបានរយៈពេល 12 ម៉ោង និង 31 នាទី។

 

ចំពោះ iPhone 16 Pro Max គឺឈរនៅលើលេខរៀងទី 2 គឺអាចធ្វើបានត្រឹមតែ 11 ម៉ោង និង 22 នាទី ខណៈដែល iPhone 15 Pro Max អាចធ្វើបាន 9 ម៉ោង និង 35 នាទី។ សម្រាប់ស្មាតហ្វូន iPhone 16 ផ្សេងទៀត គឺមានមានការធ្វើតេស្តដូចគ្នាដែរ ដោយម៉ូដែល Plus  និងម៉ូដែល Pro អាចធ្វើបាន 8 ម៉ោង និង 19 នាទី ។

ខាងក្រោមនេះ គឺជាសមត្ថភាពថ្មរបស់ស្មាតហ្វូននិមួយៗ៖

Samsung Galaxy S24 Ultra: 12 ម៉ោង 31 នាទី

iPhone 16 Pro Max: 11 ម៉ោង 22 នាទី

iPhone 15 Pro Max: 9 ម៉ោង 35 នាទី

iPhone 16 Plus: 8 ម៉ោង  45 នាទី

iPhone 16 Pro: 8 ម៉ោង 19 នាទី

iPhone 16: 8 ម៉ោង 19 នាទី

iPhone 15: 7 ម៉ោង 45 នាទី

 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
OPPO និង MLBB សហការរួមគ្នានាំមកនូវ OPPO Reno12 F Mobile Legends Limited Edition តម្លៃត្រឹមតែ $279

OPPO និង MLBB សហការរួមគ្នានាំមកនូវ OPPO Reno12 F Mobile Legends Limited Edition តម្លៃត្រឹមតែ $279

ដោយ ប៉េងលីន
គំនូសព្រាង Galaxy S25 Ultra បង្ហាញអំពីការផ្លាស់ប្តូររូបរាងថ្មី និងមានតួខ្លួនឌីស្សាញចេញពីទីតាញ៉ូម

គំនូសព្រាង Galaxy S25 Ultra បង្ហាញអំពីការផ្លាស់ប្តូររូបរាងថ្មី និងមានតួខ្លួនឌីស្សាញចេញពីទីតាញ៉ូម

ដោយ ប៉េងលីន
នៅពេលនេះ ក្រុមហ៊ុន BYD បានគ្រប់គ្រងភាគហ៊ុន 100% របស់ Denza នៅលើទីផ្សារប្រទេសចិនហើយ

នៅពេលនេះ ក្រុមហ៊ុន BYD បានគ្រប់គ្រងភាគហ៊ុន 100% របស់ Denza នៅលើទីផ្សារប្រទេសចិនហើយ

ដោយ ប៉េងលីន
រថយន្ត Ford Ranger Plug-in-hybrid ស៊េរីឆ្នាំ 2025 បានប្រកាសសម្ពោធជាផ្លូវការណ៌ហើយ

រថយន្ត Ford Ranger Plug-in-hybrid ស៊េរីឆ្នាំ 2025 បានប្រកាសសម្ពោធជាផ្លូវការណ៌ហើយ

ដោយ ប៉េងលីន
បដិវត្តន៍គុណភាពស្មាតហ្វូនលំដាប់ថវិកា៖ realme Note 60 ស្រោបដោយ ArmorShell ™ Protection តាន់រឹងមាំ អាវក្រោះពាសដែក នឹងចេញលក់ឆាប់ៗនេះ!

បដិវត្តន៍គុណភាពស្មាតហ្វូនលំដាប់ថវិកា៖ realme Note 60 ស្រោបដោយ ArmorShell ™ Protection តាន់រឹងមាំ អាវក្រោះពាសដែក នឹងចេញលក់ឆាប់ៗនេះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនីស៊េរីថ្មី Peugeot e-3008 និង e-5008 បំពាក់នូវអាគុយធំ អាចបើកបានចម្ងាយផ្លូវ 700km

រថយន្តអគ្គិសនីស៊េរីថ្មី Peugeot e-3008 និង e-5008 បំពាក់នូវអាគុយធំ អាចបើកបានចម្ងាយផ្លូវ 700km

ដោយ ប៉េងលីន