no-alternative title
no-alternative title
no-alternative title
no-alternative title

បែកធ្លាយរូបភាព Infinix Zero Flip បង្ហាញថា ស្មាតហ្វូនអេក្រង់បត់បាននេះមានកម្រ៉ាស់ក្រាស់

ថ្មីៗនេ Infinix បានធ្វើការទម្លាយនូវការប្រកាសចេញនូវស្មាតហ្វូនអេក្រងបត់បាន Zero Flip ដែលជាម៉ូដែល Flip ដំបូងរបស់ខ្លួន ប៉ុន្តែមកដល់ពេលនេះ នៅមិនទាន់មានការបង្ហាញខ្លួនជាផ្លូវការណ៌នោះទេ។ ទាក់ទងនឹងស្មាតហ្វូនអេក្រង់បត់ថ្មីនេះ គឺត្រូវបានគេទម្លាយព័ត៌មានជាច្រើនរួចមកហើយ។ នៅពេលនេះ បើតាមការចែកចាយព័ត៌មានថ្មីពីសំណាក់អ្នកទម្លាយ Paras Guglani គឺបានបញ្ចេញនូវលក្ខណៈពិសេសៗមួយចំនួនដែលមាននៅលើស្មាតហ្វូនថ្មីនេះហើយ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ការបែកធ្លាយខាងលើនេះ បាននបង្ហាញថា ស្មាតហ្វូនថ្មីនេះនឹងមានអេក្រង់ខាងក្រៅទំហំ 3.6-អ៊ីង AMOLED cover screen រត់បានជាមួយល្បឿន 120Hz refresh rate និងមានសមត្ថភាបអាចបង្ហាញចេញបានទំហំ 1056x1066 pixels។ សម្រាប់អេក្រង់ខាងក្នុងវិញ គឺមានទំហំ 6.9-អ៊ីង AMOLED panel បង្ហាញចេញបានទំហំ 1080x2640 pixel resolution, រត់បានជាមួយល្បឿន 120Hz refresh rate ហើយថែមទាំងមានការគាំទ្រដោយបច្ចេកវិទ្យា LTPO technology ថែមទៀតផង។

 

Zero Flip គឺមានកម្រ៉ាស់ត្រឹមតែ 7.64mm ប៉ុណ្ណោះនៅពេលដែលបើក ខណៈដែលពេលបត់ គឺមានកម្រ៉ាស់ដល់ទៅ 16.04mm ដែលក្រាស់ជាង 4mm ប្រៀបធៀបជាមួយនិង Samsung Z Fold 6។ កម្រ៉ាស់ក្រាស់នេះ ត្រូវបានគេបញ្ជាក់ថា ដោយសារតែក្រុមហ៊ុននេះធ្វើការបង្កើននូវថាមពលថ្មធំ។ Infinix Zero Flip បង្ហាញវត្តមានជាមួយថ្មទំហំ 4720mAh ហើយនិងដំណើរការនៅលើបន្ទះឈីប MediaTek Dimensity 8020 គាំទ្រដោយរ៉េមទំហំ 8GB និងអង្គចងចាំទំហំ 512GB។ ស្មាតហ្វូននេះរត់នៅលើស្បែកមុខកម្មវិធី XOS 14.5 ផ្អែកលើប្រព័ន្ធប្រតិបត្តិការ Android 14។

និយាយពីកាមេរ៉ានៅលើស្មាតហ្វូនអេក្រងបត់បាន Zero Flip នេះ គឺមានការបំពាក់នូវកាមេរ៉ាគោលទំហំ 50MP និងគ្រាប់ទីពីរទំហំ 50MP ultrawide lens ដែលកាមេរ៉ាទាំងពីរនេះ គឺឌីស្សាញលើ cover screen។ សម្រាប់កាមេរ៉ាមុខវិញ ក៏មានទំហំ 50MP ដូចគ្នា ប៉ុន្តែឌីស្សាញនៅអេក្រង់បត់ខាងក្នុង។ Zero Flip មានជម្រើសពណ៌ Rock Black និង Blossom Glow (more like Pink) ហើយនិងមានការបំពាក់នូវបច្ចេកវិទ្យា 5G, Wi-Fi 6, Bluetooth 5.3, NFC និងមានរន្ធ USB-C port។

 

 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
OPPO និង MLBB សហការរួមគ្នានាំមកនូវ OPPO Reno12 F Mobile Legends Limited Edition តម្លៃត្រឹមតែ $279

OPPO និង MLBB សហការរួមគ្នានាំមកនូវ OPPO Reno12 F Mobile Legends Limited Edition តម្លៃត្រឹមតែ $279

ដោយ ប៉េងលីន
គំនូសព្រាង Galaxy S25 Ultra បង្ហាញអំពីការផ្លាស់ប្តូររូបរាងថ្មី និងមានតួខ្លួនឌីស្សាញចេញពីទីតាញ៉ូម

គំនូសព្រាង Galaxy S25 Ultra បង្ហាញអំពីការផ្លាស់ប្តូររូបរាងថ្មី និងមានតួខ្លួនឌីស្សាញចេញពីទីតាញ៉ូម

ដោយ ប៉េងលីន
នៅពេលនេះ ក្រុមហ៊ុន BYD បានគ្រប់គ្រងភាគហ៊ុន 100% របស់ Denza នៅលើទីផ្សារប្រទេសចិនហើយ

នៅពេលនេះ ក្រុមហ៊ុន BYD បានគ្រប់គ្រងភាគហ៊ុន 100% របស់ Denza នៅលើទីផ្សារប្រទេសចិនហើយ

ដោយ ប៉េងលីន
រថយន្ត Ford Ranger Plug-in-hybrid ស៊េរីឆ្នាំ 2025 បានប្រកាសសម្ពោធជាផ្លូវការណ៌ហើយ

រថយន្ត Ford Ranger Plug-in-hybrid ស៊េរីឆ្នាំ 2025 បានប្រកាសសម្ពោធជាផ្លូវការណ៌ហើយ

ដោយ ប៉េងលីន
បដិវត្តន៍គុណភាពស្មាតហ្វូនលំដាប់ថវិកា៖ realme Note 60 ស្រោបដោយ ArmorShell ™ Protection តាន់រឹងមាំ អាវក្រោះពាសដែក នឹងចេញលក់ឆាប់ៗនេះ!

បដិវត្តន៍គុណភាពស្មាតហ្វូនលំដាប់ថវិកា៖ realme Note 60 ស្រោបដោយ ArmorShell ™ Protection តាន់រឹងមាំ អាវក្រោះពាសដែក នឹងចេញលក់ឆាប់ៗនេះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនីស៊េរីថ្មី Peugeot e-3008 និង e-5008 បំពាក់នូវអាគុយធំ អាចបើកបានចម្ងាយផ្លូវ 700km

រថយន្តអគ្គិសនីស៊េរីថ្មី Peugeot e-3008 និង e-5008 បំពាក់នូវអាគុយធំ អាចបើកបានចម្ងាយផ្លូវ 700km

ដោយ ប៉េងលីន