no-alternative title
no-alternative title
no-alternative title
no-alternative title

Huawei Mate XT នឹងដាក់លក់នៅលើទីផ្សារអាស៊ី និងអឺរ៉ុបនៅដើមឆ្នាំ 2025

នៅពេលនេះ ក្រុមហ៊ុន Huawei បានប្រកាសដាក់លក់ជាផ្លូវការនូវស្មាតហ្វួន Mate XT Ultimate Design ដែលជាស្មាតហ្វូនអេក្រង់ 3 បត់ដំបូងគេនៅលើពិភពលោក នៅក្នុងទីផ្សារប្រទេសចិនហើយ។ ម៉ូដែលនេះ បានក្លាយជាសមិទ្ធិផលថ្មីមួយទៀតរបស់ Huawei ដែលនឹងមកប្រកួតប្រជែងជាមួយនិង Apple នៅលើទីផ្សារចិន។ ស្មាតហ្វួនអេក្រង់បត់បាន 3 តង់នេះ នៅមិនទាន់មានការប្រកាសពីការលក់នៅលើទីផ្សារសកលនៅឡើយទេ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅថ្ងៃនេះយោងតាមការផ្សាយនៅសារព័ត៌មាន GSMArena និងអ្នក Reviewer ដែលមានឈ្មោះថា Ben Sin គឺបានបញ្ជាក់ថា នៅពេលនេះ ក្រុមហ៊ុន Huawei មានគម្រោងនឹងមានការប្រកាសដាក់ស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី Mate XT Ultimate នេះនៅលើទីផ្សារសកលនាត្រីមាសទី 1 ក្នុងឆ្នាំ 2025 ខាងមុខនេះហើយ។ ប្រភពខាងលើនេះបន្តថា Mate XT Ultimate គឺជាស្មាតហ្វូនអេក្រង់បត់បាន 3 តង់ ដំបូងគេនៅលើពិភពលោក ដែលនឹងមានវត្តមាននៅលើទីផ្សារសកល។ ស្មាតហ្វូនដែលមាននិន្នាការថ្មីនេះ គឺមានអេក្រង់ OLED នៅពេលលាតពេញមានទំហំដល់ទៅ 10.2-អ៊ីង ខណៈដែលបត់ចូលគ្នា មើលទៅដូចជា ស្មាតហ្វូនធម្មតាមួយអញ្ចឹង។

 

ជាមួយនិងការដាក់លក់នៅលើទីផ្សារប្រទេសចិននៅពេលនេះ ស្មាតហ្វូនអេក្រង់បត់បាន 3 តង់ នេះ គឺមានតម្លៃ CNY 19,999 យ៉ន់ ដែលប្រហែល 2,800 ដុល្លារ ឬ 2,550 យូរ៉ូ ទៅលើស្មាតហ្វូនដែលមានទំហំ 16GB/256GB។ សម្រាប់ការប្រកាសដាក់លក់នៅលើទីផ្សារសកលនាពេលខាងមុខនេះ មានការព្យាករណ៌ថា ស្មាតហ្វូនអេក្រង់បត់បានថ្មីនេះ នឹងមានតម្លៃខ្ពស់ ដែលអាចនឹងថ្លៃដល់ទៅ 3,000 ដុល្លារ ឬ 3,000 យូរ៉ូ ដោយសារតែបូកបញ្ជូលនូវពន្ធ និងការសេវាកម្មជាច្រើនទៀត។

 

ជាមួយនិងលក្ខណសម្បត្តិពិសេសៗរបស់អេក្រង់ Huawei Mate XT គឺមានភាពខុសៗគ្នា ដោយនៅពេលដែលបត់ចូលគ្នា ស្មាតហ្វូននេះ នឹងមានអេក្រង់ទំហំ 6.4 អ៊ីង FHD+ ខណៈដែលបើកអេក្រង់ 2 គឺនឹងធ្វើអោយអេក្រង់នេះមានទំហំ 7.9-អ៊ីងកម្រិត 2K screen ដែលផ្តល់នូវការទស្សនាវីដេអូ និងការប្រើប្រាស់ emails បានស្រួលបំផុរត។ សម្រាប់ការបើកអេក្រង់ 3 គឺនឹងធ្វើអោយស្មាតហ្វូននេះ មានអេក្រង់ទំហំ 10.2-អ៊ីង 3K tablet អាចអោយអ្នកប្រើប្រាស់បំពេញការងារជាមួយនិងស្មាតហ្វូននេះ ដូច Desktop អញ្ចឹង។ ស្មាតហ្វូននេះមានកម្រ៉ាស់ត្រឹមតែ 3.6mm នៅពេលលាត និងកម្រ៉ាស់ 12.8mm នៅពេលបត់ចូលគ្នា។ ក្រាស់ជាង Z Fold 6 បន្តិច។

ស្មាតហ្វូនអេក្រង់បត់បានថ្មីនេះមានកាមេរ៉ាគោលទំហំ 50MP គាំទ្រនូវ variable aperture និងទីពីរមានទំហំ 12MP ultrawide ខណៈដែលទី 3 មានទំហំ 12MP periscope telephoto lens។ ចំពោះកាមេរ៉ាមុខដែលមាននៅលើស្មាតហ្វូនេះ គឺទំហំ 8MP ប្រើសម្រាប់ការថតរប selfies និង video calls។ ជាមួយនិងការបត់រហូតដល់ទៅ 3 តង់នេះ ស្មាតហ្វូន Mate XT គឺមានការប្រើប្រាស់ថ្មទំហំ 5600mAh ដែលជាប្រភេទថ្ម silicon carbon battery គាំទ្រការសាកកម្លាំង 66W wired និង 50W wireless charging។ មានការបញ្ជាក់ថា នេះគឺជាថ្មដែលមានកម្រ៉ាស់ស្តើងជាងគេនៅលើពិផពលោកទៀតផង។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
OPPO និង MLBB សហការរួមគ្នានាំមកនូវ OPPO Reno12 F Mobile Legends Limited Edition តម្លៃត្រឹមតែ $279

OPPO និង MLBB សហការរួមគ្នានាំមកនូវ OPPO Reno12 F Mobile Legends Limited Edition តម្លៃត្រឹមតែ $279

ដោយ ប៉េងលីន
គំនូសព្រាង Galaxy S25 Ultra បង្ហាញអំពីការផ្លាស់ប្តូររូបរាងថ្មី និងមានតួខ្លួនឌីស្សាញចេញពីទីតាញ៉ូម

គំនូសព្រាង Galaxy S25 Ultra បង្ហាញអំពីការផ្លាស់ប្តូររូបរាងថ្មី និងមានតួខ្លួនឌីស្សាញចេញពីទីតាញ៉ូម

ដោយ ប៉េងលីន
នៅពេលនេះ ក្រុមហ៊ុន BYD បានគ្រប់គ្រងភាគហ៊ុន 100% របស់ Denza នៅលើទីផ្សារប្រទេសចិនហើយ

នៅពេលនេះ ក្រុមហ៊ុន BYD បានគ្រប់គ្រងភាគហ៊ុន 100% របស់ Denza នៅលើទីផ្សារប្រទេសចិនហើយ

ដោយ ប៉េងលីន
រថយន្ត Ford Ranger Plug-in-hybrid ស៊េរីឆ្នាំ 2025 បានប្រកាសសម្ពោធជាផ្លូវការណ៌ហើយ

រថយន្ត Ford Ranger Plug-in-hybrid ស៊េរីឆ្នាំ 2025 បានប្រកាសសម្ពោធជាផ្លូវការណ៌ហើយ

ដោយ ប៉េងលីន
បដិវត្តន៍គុណភាពស្មាតហ្វូនលំដាប់ថវិកា៖ realme Note 60 ស្រោបដោយ ArmorShell ™ Protection តាន់រឹងមាំ អាវក្រោះពាសដែក នឹងចេញលក់ឆាប់ៗនេះ!

បដិវត្តន៍គុណភាពស្មាតហ្វូនលំដាប់ថវិកា៖ realme Note 60 ស្រោបដោយ ArmorShell ™ Protection តាន់រឹងមាំ អាវក្រោះពាសដែក នឹងចេញលក់ឆាប់ៗនេះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនីស៊េរីថ្មី Peugeot e-3008 និង e-5008 បំពាក់នូវអាគុយធំ អាចបើកបានចម្ងាយផ្លូវ 700km

រថយន្តអគ្គិសនីស៊េរីថ្មី Peugeot e-3008 និង e-5008 បំពាក់នូវអាគុយធំ អាចបើកបានចម្ងាយផ្លូវ 700km

ដោយ ប៉េងលីន