ជាមួយនិងវត្តមាន iPhone 16 Series ថ្មីៗនេះ ត្រូវបានគេមើលឃើញថា មានអាប់ដែតខ្លាំងមែនទែនប្រៀបធៀបជាមួយនិងជំនាន់មុន។ ក្រុមហ៊ុន Apple បានបន្ថែមនូវប៊ូតុង Capture Button នៅលើស្មាតហ្វូនជំនាន់ថ្មី iPhone 16 series ដើម្បីផ្តល់អោយអ្នកប្រើប្រាស់មានភាពងាយស្រួលនៅក្នុងការថតរូប ក៏ដូចជាការបញ្ជាទៅមុខងារមួយចំនួនទៀតផងដែរ។
ការផ្លាស់ប្តូរនូវការឌីស្សាញនេះ បានបង្ហាញពីភាពរីកចំរើនរបស់ក្រុមហ៊ុន Apple នៅក្នុងការនាំមកនូវបច្ចេកវិទ្យាថ្មីៗសម្រាប់ហ្វេនរបស់ខ្លួន។ យោងតាមការទម្លាយថ្មីនៅថ្ងៃនេះ បាននិយាយថា Apple បាននឹងកំពុងតែធ្វើការនៅលើប៊ូតុងថ្មីសម្រាប់ iPhone 17 Pro models ថែមទៀតហើយ។
បើតាមការទម្លាយដោយ Majin Bu ក្រុមហ៊ុន Apple នឹងធ្វើការដកចេញនូវប៊ូតុង volume ហើយនិង Action button ជាមួយនិងការនាំមកនូវបច្ចេកវិទ្យាថ្មីដូចគ្នា។ ជាមួយនិងការបំពាក់នូវ capture button របស់ Apple នៅឆ្នាំនេះ គឺបានបន្ថែមនូវមុខងារថ្មីៗ និងផ្តល់នូវភាពងាយស្រួលកាន់តែច្រើនសម្រាប់ប្រើប្រាស់។ អ្នកទម្លាយរូបនេះ បានបន្ថែមទៀតថា ដំដំណើរការនៃការគ្រប់គ្រងសម្លេង និង ringtone ហើយមុខងារថ្មីៗនេះ គឺនឹងគ្រប់គ្រងបានដោយ capture button.”។
ទាក់ទងនឹងការប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មីនេះ នៅឆ្នាំក្រោយនេះ សម្រាប់ iPhone 17 Series នឹងមានការបង្ហាញខ្លួននូវម៉ូដែល ‘Slim’ ដែលម៉ូដែលនេះ នឹងមានសមត្ថភាពនៅចន្លោះពីម៉ូដែល Non-Pro និង Pro models។ ស្មាតហ្វូននេះ អាចនឹងបង្ហាញវត្តមានជាមួយនិងបច្ចេកវិទ្យាថ្មីកម្រិត 2nm។ ជាមួយគ្នានេះ ក៏មានពាក្យចចាមអារ៉ាមនិយាយថា ម៉ូដែល non-Pro models អាចនឹងមានការប្រើប្រាស់នូវ ProMotion support ល្បឿន 120Hz refresh rate ផងដែរ។