no-alternative title
no-alternative title
no-alternative title
no-alternative title

realme GT 7 Pro នឹងបំពាក់នូវថ្មធំជាងគេនៅក្នុងចំណោមស្មាតហ្វូន realme

ក្រុមហ៊ុន realme ត្រូវបានគេមើលឃើញថា បានត្រៀមខ្លួនរៀបចំនូវការប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មី realme GT 7 Pro របស់ខ្លួនហើយ។ បើតាមរបាយការណ៌ថ្មីៗនេះ បានបញ្ជាក់ថា ក្រុមហ៊ុននេះអាចនឹងបង្ហាញចេញនូវស្មាតហ្វូនជំនាន់ថ្មីនេះនៅលើទីផ្សារប្រទេសចិននាខែវិច្ឆិកាខាងមុខនេះហើយ។ ស្មាតហ្វូនថ្នាក់ប្រណិតរបស់ក្រុមហ៊ុន realme នេះ ត្រូវបានគេមើលឃើញថាបានឆ្លងកាត់ការចុះបញ្ជីនៅស្ថាប័ន 3C certification រួចហើយ។ នៅពេលនេះ អ្នកទម្លាយ Digital Chat Station ក៏បានចែកចាយនូវព័ត៌មានថ្មដែលប្រើប្រាស់នៅលើស្មាតហ្វូននេះផងដែរ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បើតាមការទម្លាយពី DCS បានទម្លាយថា realme GT 7 Pro នឹងមានការប្រើប្រាស់ថ្មប្រភេទ carbon-silicon ដែលមានទំហំធំដល់ទៅ 6,000mAh ដោយបានធ្វើអោយស្មាតហ្វូនជំនាន់ថ្មីនេះ ក្លាយជាស្មាតហ្វូនដែលមានទំហំថ្មធំជាងគេនៅក្នុងចំណោមស្មាតហ្វូនរបស់ realme ដែលមានវត្តមានកន្លងមក។ បើមើលទៅលើបញ្ជី 3C បានបង្ហាញថា ស្មាតហ្វូននេះ អាចនឹងមានការប្រើប្រាស់នូវឆ្នាំងសាក 120W charger។ គួរបញ្ជាក់ថា GT5 ដែលបង្ហាញវត្តមានឆ្នាំមុននេះ គឺមានថ្មទំហំ 5,400mAh ហើយនិងមានមានការទ្រទ្រង់នូវកម្លាំងសាក 100W charging ប៉ុណ្ណោះ។ សម្រាប់វត្តមានរបស់ GT 7 Pro ក៏អាចនឹងមានការប្រើប្រាស់នូវ 50W wireless charging ផងដែរ។

realme GT 7 Pro អាចនឹងបង្ហាញវត្តមានជាមួយនិងបន្ទះឈីប Snapdragon 8 Elite (Snapdragon 8 Gen 4) ដែលជាបន្ទះឈីបជំនាន់ថ្មី មានសមត្ថភាពខ្លាំងបំផុត។ GT 7 Pro ត្រូវគេរំពឹងថា នឹងមានអេក្រង់ទំហំ 6.78-អ៊ីង ដែលជាកញ្ចក់របស់ BOE និងអាចបង្ហាញចេញបាន  1.5K resolution ល្បឿន 120Hz refresh rate ហើយនិងមានគែមកោងនៅលើជ្រុងទាំង 4 ផងដែរ។ ស្មាតហ្វូននេះ អាចនឹងបង្ហាញខ្លួនជាមួយរ៉េមទំហំ 16GB of LPDDR5x RAM អង្គចងចាំទំហំ 1TB UFS 4.0 storage ហើយនិងមានប្រព័ន្ធស្កែនម្រាមដៃ IP69-rated chassis ទៀតផង។

realme GT 7 Pro អាចនឹងមានកាមេរ៉ាមុខទំហំ 32-Megapixel និងមានកាមេរ៉ាគោលទំហំ 50-megapixel គាំទ្រដោយ OIS និងមានការអមដំណើរដោយ ultra-wide lens ក៏ដូចជាគ្រាប់ទីបីមានទំហំ 50-Megapixel LYT-600 periscope telephoto ដែលមានសមត្ថភាពអាចហ៊្សូមបាន 3x optical zoom ផងដែរ

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម