no-alternative title
no-alternative title
no-alternative title
no-alternative title

Samsung Galaxy A56 បង្ហាញខ្លួននៅលើបញ្ជី Geekbench

យោងតាមសេចក្តីរាយការណ៌ថ្មី បាននិយាយថា ក្រុមហ៊ុន Samsung បាននឹងកំពុងតែធ្វើការនៅលើស្មាតហ្វូនថ្នាក់កណ្តាលជំនាន់ថ្មី Galaxy A56 ហើយ។ បន្ទាប់ពីការទម្លាយចេញនូវព័ត៌មានថ្មីនេះ បានពីរសប្តាហ៌រួចមកនោះ ស្មាតហ្វូនថ្មីនេះ ត្រូវបានគេមើលឃើញថា បានឆ្លងកាត់ការធ្វើតេស្តនៅលើបញ្ជី Geekbench រូចរាល់ហើយ។ បើតាមការបែកធ្លាយមុននេះ គឺបានបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មី Galaxy A56 ថ្មីនេះ អាចនឹងមានការបំពាក់នូវបន្ទះឈីប Exynos 1580 SoC។ នៅថ្ងៃនេះ ព័ត៌មានជាច្រើនរបស់ស្មាតហ្វូននេះ គឺមានការបញ្ជាក់នៅលើបញ្ជី Geekbench ច្បាស់ហើយ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បន្ទះឈីប Exynos 1580 ត្រូវបានគេមើលឃើញថា គឺមានកូដឈ្មោះ Santa ហើយពេលនេះ ក៏បានធ្វើតេស្តនៅលើស្មាតហ្វូននេះហើយ។ សូមជំរាបថា ក្រុមហ៊ុន Samsung បានធ្វើការនៅលើស្មាតហ្វូនជំនាន់ថ្មី Galaxy A56 នេះ ស្របពេលដែលខ្លួនកំពុងតែធ្វើការនៅលើបន្ទះឈីបជំនាន់ថ្មី Exynos 1580 SoC នេះដូចគ្នា។ នៅលើបញ្ជី Geekbench បានបង្ហាញថា Galaxy A56 រត់នៅលើន្ទះឈីប Exynos 1580។ សម្រាប់សមត្ថភាពរបស់ Exynos 1580 ត្រូវគេបញ្ជាក់ថា នឹងប្រហាក់ប្រហែលគ្នាជាមួយនិង Snapdragon 888។

គួរបញ្ជាក់ថាបន្ទះឈីប Exynos 1580 ត្រូវបានគេប្រទះឃើញជាលើកដំបូងកាលពីខែកក្កដាជាមួយនិងលេខម៉ូដែល S5E8855។ សម្រាប់ការធ្វើតេស្តនៅលើបញ្ជីនេះ បានបង្ហាញថា ស្មាតហ្វូនជំនាន់ថ្មីនេះ មានពិន្ទុ 1341 នៅលើការធ្វើតេស្ត single-core និងពិន្ទុ 3836 ទៅលើការតេស្ត multi-core។ សម្រាប់ស្មាតហ្វូន Galaxy A56 វិញ គឺមានលេខម៉ូដែល SM-A566B។ Galaxy A56 គឺក្លាយជាស្មាតហ្វូនជំនាន់ថ្មី Galaxy A series នឹងមានការបង្ហាញវត្តមាននៅលើទីផ្សារនាត្រីមាសទី 1 ឆ្នាំ 2025 ខាងមុខនេះហើយ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម