ជឿជាក់ថាគ្រប់គ្នាប្រាកដជាបានដឹងហើយថា ស្មាតហ្វូនជំនាន់ថ្មី OPPO Find X8 នឹងបង្ហាញវត្តមាននៅខែនេះ។ ខណៈពេលនេះការបែកធ្លាយថ្មីនៅ Weibo បានបង្ហាញពីការឌីស្សាញផ្នែកខាងក្រោយនៃស្មាតហ្វូនជំនាន់ថ្មីថែមទៀតហើយ ដោយមានការបញ្ជាក់យ៉ាងច្បាស់ពីពីម៉ូឌុលកាមេរ៉ានៅស្មាតហ្វូននេះថែមទៀតផង។ ការបែកធ្លាយលើកនេះ បានបង្ហាញថា ស្មាតហ្វូននេះមានជម្រើសពណ៌ Bluish Silver ដោយនៅលើម៉ូឌុលកាមេរ៉ានេះ គឺមានសិនស័រ 3 គ្រាប់។ សូមជំរាបថា មុននេះមានការបែកធ្លាយម្តងរួចមកហើយ គឺពណ៌ Black color។
សម្រាប់ការឌីស្សាញម៉ូឌុលកាមេរ៉ាក្រោយនៅលើស្មាតហ្វូនជំនាន់ថ្មីនេះ គឺមានរូបរាងដូចគ្នាជាមួយនិងម៉ូឌុលកាមេរ៉ាដូចជា OnePlus Open និង Oppo Find N3 អញ្ចឹង ដោយនៅលើម៉ូឌុលកាមេរ៉ានេះ ក៏មានភ្ជាប់នូវស្លាកសញ្ញាអក្សរ “H” នៅចំកំកណ្តាលនៃម៉ូឌុល ដែលបញ្ជាក់ពីការសហការគ្នារវាងក្រុមហ៊ុន OPPO និង Hasselblad ផងដែរ។ សូមជំរាបថា ថ្មីៗនេះ ក្រុមហ៊ុន OPPO ក៏បានទម្លាយចេញនូវផ្នែកខាងមុខនៃស្មាតហ្វូន Find X8 ផងដែរ ដោយអេក្រង់នេះ គឺមើលឃើញថា ដូចគ្នាទៅនឹងម៉ូដែលស្តង់ដាររបស់ iPhones អញ្ចឹង។
និយាយពីកម្លាំងម៉ាស៊ីននៅលើស្មាតហ្វូនជំនាន់ថ្មី OPPO Find X8 គឺនឹងដំណើរការនៅលើបន្ទះឈីប MediaTek ជំនាន់ថ្មី Dimensity 9400 ដែលបង្ហាញខ្លួននៅលើបញ្ជី Geekbench កាលពីពេលថ្មីៗនេះ។ សម្រាប់ម៉ូដែល Pro ក៏បានបង្ហាញខ្លួននៅលើបន្ទះឈីបនេះដូចគ្នា។ ស្មាតហ្វូននេះ នឹងមានកាមេរ៉ាគោលទំហំ 50MP និងមួយគ្រាប់ទៀតមានទំហំ 50MP ultra-wide-angle lens អាចហ៊្សូមបាន 3x periscope zoom lens។
OPPO Find X8 ត្រូវបានគេរំពឹងថា នឹងមានអេក្រង់ទំហំ 6.7-អ៊ីង LTPO OLED screen បង្ហាញចេញបានកម្រិត Full HD+ resolution ហើយនិងមានការទ្រទ្រង់នូវ dynamic refresh rate ដែលរត់បានចាប់ពី 1Hz ទៅ 120Hz for smooth visuals។ សម្រាប់ស្មាតហ្វូនម៉ូដែលស្តងដារមានទំហំ 5,600mAh គាំទ្រនូវកម្លាំងសាក 100W wired charging ខណៈដែល Pro មានថ្មទំហំ 5,800mAh និងកម្លាំងសាក 50W wireless charging។ ស្មាតហ្វូនទាំងពីរនេះ មានការបំពាក់នូវបច្ចេកវិទ្យាការពារទឹក និងធូលី IP69 ថែមទៀតផង។ បើតាមការទម្លាយថ្មី រំពឹងថា Find X8 series នឹងមានវត្តមាននៅលើទីផ្សារសកល និងឥណ្ឌា។