no-alternative title
no-alternative title
no-alternative title
no-alternative title

Mazda EZ-6 ម៉ូដែល EV និង EREV បើកទទួលការបញ្ជាទិញមុននៅចិន ជាមួយតម្លៃជាង 2 ម៉ឺនដុល្លារប៉ុណ្ណោះ

កាលពីថ្ងៃទី 28 ក្នុងខែកញ្ញាកន្លងទៅ ក្រុមហ៊ុនផលិតរថយន្តជប៉ុន Mazda បានបើកទទួលការបញ្ជាក់ទិញមុនសម្រាប់រថយន្ត Sedan ស៊េរីថ្មីរបស់ខ្លួនម៉ូដែល Mazda EZ-06 នៅទីផ្សារប្រទេសចិនដែលមានជម្រើសប្រើអាគុយអគ្គិសនីសុទ្ធ (EV) និង EREV (Extended-range EV) ជាមួយតម្លៃចាប់ពីខ្ទង់ $22,800 ដល់ $28,550។ នៅថ្ងៃប្រកាសដាក់ឲ្យធ្វើការបញ្ជាទិញ Mazda បានប្រកាសថាសម្រាប់ម៉ូដែល EZ-06 EREV គឺមានជម្រើសចំនួន 4 ម៉ូដែល និងម៉ូដែលអគ្គិសនីសុទ្ធជម្រើសចំនួន 3 ម៉ូដែល។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

Mazda EZ-06 មានការឌីស្សាញរូបរាងខាងក្រៅប្រហាក់ប្រហែលគ្នានឹងរថយន្តម៉ាក Deepal SL03 និង L07 ដែរ។ រថយន្ត Sedan របស់ជប៉ុនមួយនេះមានប្រវែងបណ្តោយ 4,921mm/ ទទឹង 1,890mm/ កម្ពស់ 1,485mm និងគម្លាតចន្លោះកង់មុខក្រោយ 2,895mm។ Mazda EZ-06 មានទំហំធំជាង Deepal SL03 និង L07 បន្តិច ប៉ុន្តែមានប្រវែងចន្លោះកង់មុខក្រោយខ្លីជាង Deepal SL03 និង L07 ប្រមាណ 5mm។

Mazda EZ-06 មានបំពាក់នូវប្រព័ន្ធអេក្រង់បង្ហាញព័ត៌មាន Instrument panel និងអេក្រង់កម្សាន្តដែលមានទំហំ 14.6-inch ព្រមជាមួយបច្ចេកវិទ្យាបង្ហាញលើកញ្ចក់ដំបូលខាងមុខ Windshield បានដល់ទំហំ 50-inch ជាប្រភេទ AR head-up-display។ ប្រព័ន្ធដំណើរការក្នុងរថយន្តមួយនេះត្រូវពឹងផ្អែកទៅលើបន្ទះឈីប Qualcomm Snapdragon 8155។

Mazda EZ-06 មានបំពាក់នូវប្រព័ន្ធបំពងសំឡេងម៉ាក Sony ចំនួន 14 គ្រាប់ និងមានប្រព័ន្ធភ្លើងបំភ្លឺក្នុងកាប៊ីនប្រភេទ Ambient lighting ដែលអាចប្តូរពណ៌បានចំនួន 64 ពណ៌។ សម្រាប់ម៉ូដែលអគ្គិសនីបំពាក់ម៉ូទ័រអគ្គិសនីស៊េរី MSED04 electric motor នៅលើភ្លៅក្រោយដែលមានជម្រើសកំលាំង 190kWh និង 68.8kWh ដែលអាចបើកបរបានចម្ងាយផ្លូវពី 480km និង 600km នៅពេលសាកភ្លើងពេញម្តង។ កញ្ចប់អាគុយដែលបំពាក់នៅលើ Mazda EZ-06 ជាប្រភេទ lithium iron phosphate ដែលគាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនដែលសាកបញ្ចូលថាមពលពី 30 ទៅ 80% ប្រើពេលប្រមាណ 15 នាទីប៉ុណ្ណោះ។

 

សម្រាប់ម៉ូដែល Mazda EZ-06 EREV វិញ មានបំពាក់បន្ថែមនូវម៉ាស៊ីនសាំងប្រភេទ JL473QJ engine ចំនុះ 1.5-liter ដែលអាចផលិតកំលាំងបាន 70kW រួមនឹងប្រព័ន្ធម៉ូទ័រអគ្គិសនីកំលាំង 160kW។ សម្រាប់កញ្ចប់អាគុយវិញ គឺអាចបើកបាន 130km ឬ 200km អាស្រ័យទៅលើទំហំកញ្ចប់អាគុយ ហើយសម្រាប់ការប្រើប្រាស់កញ្ចប់អាគុយអគ្គិសនី រួមជាមួយនឹងម៉ាស៊ីន គឺអាចបើកបានដល់ 1,301km។

សម្រាប់ការសាកភ្លើងអាគុយនៅលើម៉ូដែល EZ-06 EREV គឺសាកពី 30 ទៅ 80% ប្រើពេលប្រមាណ 20 នាទី។ សម្រាប់ប្រព័ន្ធសុវត្ថិភាពវិញ Mazda EZ-06 EREV គាំទ្រប្រព័ន្ធជំនួយការបើកបរកម្រិត L2.5 driving  assistant ដែលរួមបញ្ចូលនៅប្រព័ន្ធគ្រប់ឆ្លាតវៃ intelligent cruise control system៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម