no-alternative title
no-alternative title
no-alternative title
no-alternative title

iPhone 17 Slim ទំនងជានឹងប្រើប្រាស់អេក្រង់ OLED កម្រ៉ាស់ស្តើងរបស់ក្រុមហ៊ុនតៃវ៉ាន់

យោងតាមព័ត៌មានថ្មីនៅថ្ងៃនេះ បានអោយដឹងថា ក្រុមហ៊ុនតៃវ៉ាន់ដែលគេស្គាល់ថាជា Novatek ថ្មីៗនេះ បានប្រកាសថា ខ្លួនបានចាប់ផ្តើមធ្វើការផលិតអេក្រង់ OLED displays ជាមួយនិងដំណើរការថ្មីរបស់ខ្លួនហៅថា TDDI ដែលមានការសសេរជាពាក្យពេញថា called Touch and Display Driver Integration។ បើតាមការបញ្ជាក់ពីក្រុមហ៊ុននេះមានន័យថា អេក្រង់នេះ នឹងមានការដាក់បញ្ចូលគ្នានូវមុខងារ Touch Sensor Layer ជាមួយនិង Display Driver នៅអេក្រង់តែមួយ។ តាមរយៈនៃការផ្លាស់ប្តូរនេះ នឹងធ្វើអោយស្មាតហ្វូននេះមានកម្រ៉ាស់កានតែស្តើង។

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅពេលនេះ យោងតាមរបាយការណ៌ចេញសារព័ត៌មាន DigiTimes បាននិយាយថា ក្រុមហ៊ុន Apple អាចនឹងក្លាយជាអតិថិជនដំបូងរបស់ Novatek ដែលជាវអេក្រង់ TDDI display នេះ។ ទាក់ទងជាមួយនិងព័ត៌មាននេះដែរ មានពាក្យចចាមអេរ៉ាមនិយាយថា ស្មាតហ្វូនដែលមានកម្រ៉ាស់ស្តើង (Super-thin) iPhone 17 Air (ឬ Slim) នឹងក្លាយជាម៉ូដែលថ្មីមួយរបស់ Apple ដែលនឹងមកជំនួសកន្លែងរបស់ម៉ូដែល “Plus” ផងដែរ។ ជាមួយនិងការបំពាក់នូវអេក្រង់ជំនាន់ថ្មី TDDI display នេះ ត្រូវបានគេជឿជាក់ថា អាចនឹងធ្វើអោយក្រុមហ៊ុន Apple ធ្វើការកែប្រែទំហំអេក្រង់ និងកម្រ៉ាស់តាមតែគេចង់បានទៀតផង។ 

សារព័ត៌មាន DigiTimes បានបន្ថែមថា ក្រុមហ៊ុន Apple ប្រហែលជាមានការធ្វើតេស្តបច្ចេកវិទ្យានេះលើផលិតផលផ្សេងៗនាពេលអនាគតរបស់ខ្លួនដូចជា iPads ឬ Apple Watches ហើយក៏អាចនឹងមានការតេស្តទៅលើស្មាតហ្វូនអេក្រង់បត់បាន ក៏ដូចជា iPad ដែលមានអេក្រង់បត់បានរបស់ខ្លួនជាមួយនិងអេក្រង់ថ្មីនេះដែរ។

គួរបញ្ជាក់ថា កន្លងមកមានរបាយការណ៌និយាយថា ស្មាតហ្វូន iPhone 17 Slim នេះ នឹងមានអេក្រង់ទំហំ 6.6 អ៊ីង ដែលមានការទ្រទ្រងនូវមុខងារ Dynamic Island និងល្បឿន 120Hz ProMotion ទៀតផង។ ស្មាតហ្វូននេះនឹងដំណើរការនៅលើបន្ទះឈីបជំនាន់ថ្មី A19 ដែលផលិតឡើងដោយក្រុមហ៊ុន TSMC ជាមួយនិងបច្ចេកវិទ្យាកម្រិត 3nm ហើយក៏មានការផ្លាស់ប្តូរកាមេរ៉ាមុខពីទំហំ 12MP ទៅកាន់ទំហំ high-res 24MP shooter ថែមទៀតផង។ ស្មាតហ្វូននេះអាចនឹងមានតម្លៃ $1,299។ ប្រៀបធៀបជាមួយនិង iPhone 17 Pro និង Pro Max ត្រូវបានគេរំពឹងថា នឹងមានតម្លៃត្រឹមតែ $1,099 និង $1,199 ប៉ុណ្ណោះ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
TECNO SPARK 30 Series ជាត្រកូលស្មាតហ្វូនកំពូលធន់ តម្លៃក្រោម 150 ដុល្លារ ចេញលក់ជាផ្លូវការហើយ!

TECNO SPARK 30 Series ជាត្រកូលស្មាតហ្វូនកំពូលធន់ តម្លៃក្រោម 150 ដុល្លារ ចេញលក់ជាផ្លូវការហើយ!

ដោយ ប៉េងលីន
រូបភាពផ្លូវការណ៍របស់រថយន្ត Ford Territory 2025 ត្រូវបានទម្លាយនៅលើប្រព័ន្ធអនឡាញ

រូបភាពផ្លូវការណ៍របស់រថយន្ត Ford Territory 2025 ត្រូវបានទម្លាយនៅលើប្រព័ន្ធអនឡាញ

ដោយ ប៉េងលីន
Mazda EZ-6 ម៉ូដែល EV និង EREV បើកទទួលការបញ្ជាទិញមុននៅចិន ជាមួយតម្លៃជាង 2 ម៉ឺនដុល្លារប៉ុណ្ណោះ

Mazda EZ-6 ម៉ូដែល EV និង EREV បើកទទួលការបញ្ជាទិញមុននៅចិន ជាមួយតម្លៃជាង 2 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
vivo V40 5G ដែលជាស្មាតហ្វូនដ៏ពេញនិយមនៅអាស៊ីបានមកដល់ទីផ្សារកម្ពុជា សម្រាប់ការថតរូបកម្រិតអាជីពក្រោមការសហការជាមួយ ZEISS ដ៏ល្បីល្បាញ

vivo V40 5G ដែលជាស្មាតហ្វូនដ៏ពេញនិយមនៅអាស៊ីបានមកដល់ទីផ្សារកម្ពុជា សម្រាប់ការថតរូបកម្រិតអាជីពក្រោមការសហការជាមួយ ZEISS ដ៏ល្បីល្បាញ

ដោយ ប៉េងលីន
បែកធ្លាយការឌីស្សាញជាថ្មីទៅលើខ្នងក្រោយរបស់ស្មាតហ្វូនជំនាន់ថ្មី OPPO Find X8