no-alternative title
no-alternative title
no-alternative title
no-alternative title

រូបភាពផ្លូវការណ៌ហើយនិងលក្ខណៈសម្បត្តិជាច្រើនរបស់ OPPO Find X8 បានបែកធ្លាយសារជាថ្មី

តាមការទម្លាយនូវព័ត៌មានថ្មីនៅថ្ងៃនេះ គឺមានការទម្លាយចេញនូវរូបភាពផ្លូវការណ៌របស់ស្មាតហ្វូនស៊េរីថ្មី Find X8 របស់ក្រុមហ៊ុន OPPO ហើយ។ យោងតាមការចែករំលែកនៅលើបណ្តាញសង្គម X នៅពេលនេះ គឺមានរូបភាពចាច្រើនរបស់ស្មាតហ្វូននេះ ដែលបានបង្ហាញអំពីអេក្រង់គែមស្តើង (narrow-bezel) នៅផ្នែកខាងមុខ និងមានម៉ូឌុលកាមេរ៉ាមានរាងមូលនៅផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះ។ 


រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូន OPPO គឺមានគែមធ្វើពីលោហធាតុ និងមានការរំលេចជាមួយនឹងខ្សែអង់តែនពណ៌ស។ ស្មាតហ្វូននេះនឹងមានពណ៌ Blueish Silver និងពណ៌ខ្មៅ (Black)។ ការបែកធ្លាយនៅថ្ងៃនេះ បង្ហាញថា ស្មាតហ្វូនជំនាន់ថ្មី Find X8 នឹងមានអេក្រង់ទំហំ 6.5-អ៊ីង ដែលមានការផ្គត់ផ្គង់ដោយក្រុមហ៊ុន BOE និងមានសមត្ថភាពទ្រទ្រង់ជាមួយនឹងកម្រិតភាពច្បាស់ 1.5K resolution ហើយនិងមានគែម ultra-narrow equal-sized bezels។ ស្មាតហ្វូនជំនាន់ថ្មីនេះ ក៏មានការប្រើប្រាស់សិនស័រស្កែនម្រាមដៃក្រោមអេក្រង់ optical សម្រាប់ការពារសុវត្ថិភាពថែមទៀតផង។ 


បន្ថែមពីនេះទៀតនោះ ស្មាតហ្វូន OPPO Find X8 ជំនាន់ថ្មីនេះ ត្រូវបានក្រុមហ៊ុនដាក់អោយដំណើរការនៅលើបន្ទះឈីប MediaTek Dimensity 9400 ហើយនិងមានការបំពាក់នូវថាមពលថ្មទំហំ 5,700mAh ដែលមានការទ្រទ្រង់នូវបច្ចេកវិទ្យាសាកកម្លាំង 80W charging រួមជាមួយនិងកម្លាំងសាកឥតខ្សែរ 50W magnetic wireless charging ផងដែរ។


និយាយពីការថតរូបវិញនៅលើស្មាតហ្វូន OPPO Find X8 នេះ នឹងមានកាមេរ៉ា 3 គ្រាប់ ដែលកាមេរ៉ាគោលមានទំហំ 50MP periscope telephoto lens គាំទ្រនូវដោយសិនស័រ Sony LYT-600។ ស្មាតហ្វូននេះ នឹងបង្ហាញខ្លួនជាមួយដំណើរការនូវប្រព័ន្ធប្រតិបត្តិការ Android 15 ផ្អែកលើ ColorOS 15 ហើយថែមទាំងមានប៊ូតុង virtual pressure-sensitive button និង alert slider ផងដែរ។


ស្មាតហ្វូន OPPO Find X8 នឹងមានគែមផលិតចេញពីលោហធាតុ ហើយនិងមានខ្នងក្រោយឌីស្សាញចេញពីកញ្ចក់ដែលមានគុណភាពខ្ពស់ ព្រមទាំងមានការការពារដោយបច្ចេកវិទ្យាការពារទឹក និងធូលីកម្រិត IP68/69 សម្រាប់ការពារការជ្រាបទឹក និងធូលីផងដែរ។ ស្មាតហ្វូនថ្មីនេះ នឹងមានកម្រាស់ 7mm ហើយនិងមានទម្ងន់ 190g។ ស្មាតហ្វូន OPPO Find X8 នេះ នឹងមានជម្រើស 4 ពណ៌ គឺខ្មៅ ខៀវ ស និងផ្កាឈូក។ ការប្រកាសជាផ្លូវការរបស់ស្មាតហ្វូននេះគឺនៅថ្ងៃទី 21 ខែតុលាខាងមុខនេះ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍