no-alternative title
no-alternative title
no-alternative title
no-alternative title

បែកធ្លាយលក្ខណៈសម្បត្តិ Huawei Nova 13 Series ត្រូវបានគេទម្លាយចេញនៅមុនថ្ងៃសម្ពោធជាផ្លូវការណ៌

យោងតាមសេចក្តីរាយការណ៌ថ្មីនៅថ្ងៃនេះ បានទម្លាយថា ក្រុមហ៊ុន Huawei កំពុងតែមមាញឹកនៅក្នុងការរៀបចំធ្វើការងារទាក់នឹងការសម្ពោធជាផ្លូវការណ៌ស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនថែមទៀតហើយ។ បើតាមរបាយការណ៌ខាងលើនេះ បាននិយាយថា ស្មាតហ្វូនស៊េរីថ្មីនេះ នឹងប្រកាសចេញនៅថ្ងៃនៅមុនដំណដាច់ឆ្មាំនេះហើយ។ ស្មាតហ្វូនទាំងនេះមានដូចជា Nova 13 series, Mate 70 series និងស្មាតហ្វូនអេក្រង់បត់បាន Mate X6 ។ Nova 13 Series គឺម៉ូដែលដំបូងគេ ដែលនឹងសម្ពោធឆាប់ៗនេះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

យោងតាមការទម្លាយចេញី Digital Chat Station បាននិយាយថា ស្មាតហ្វូនជំនាន់ថ្មី Nova 13 Series នឹងមានការបង្ហាញខ្លួននៅខែតុលានេះហើយ។ ទាក់ទងនឹងស្មាតហ្វូននេះដែរ អ្នកទម្លាយ Fixed Focus Digital ក៏មានការចែកចាយព័ត៌មានពីលក្ខណៈសម្បត្តិរបស់ស្មាតហ្វូននេះ ហើយថែមទាំងនិយាយថា ស្មាតហ្វូននេះ បង្ហាញវត្តមាននៅថ្ងៃទី 22 ខែតុលានេះផងដែរ។ បន្ថែមពីនេះអ្នកទម្លាយ UncleKanshan ក៏បានបង្ហោះនៅលើ Weibo ស្តីពីពេលវេលានៃការប្រកាសដូចគ្នាដែរនេះដែរ។

សូមជំរាបថា ស្មាតហ្វូន Nova 13 series គឺមានចំនួន 4 ម៉ូដែល រួមមានដូចជា Nova 13 Lite, 13s, 13 Pro និង 13 Ultraនិងមានការបំពាក់នូវបន្ទះឈីប Kirin 9010 SoC ដែលធ្លាប់បានប្រើប្រាស់នៅលើស្មាតហ្វូនជំនាន់ថ្មីថ្នាក់ប្រណិត Huawei Pura 70 series ដែលទើបតែបង្ហាញខ្លួនកាលពីពេលនេះផងដែរ។ សម្រាប់ស្មាតហ្វូន Pro និង Ultra ក៏ត្រូវបានគេរំពឹងថា អាចនឹងមានការប្រើប្រាស់នូវប្រព័ន្ធផ្កយារណប satellite connectivity ថែមទៀតផង។ 

 

ជាមួយគ្នានេះ ស្មាតហ្វូនជំនាន់ថ្មីនេះ ក៏អាចនឹងមានការបំពាក់នូវបច្ចេកវិទ្យា XMAGE ដែលមានប្រើប្រាស់នៅលើស្មាតហ្វូន Huawei Pura Series និង Mate Series flagship ផងដែរ។ និយាយពីការថតរូបនៅលើស្មាតហ្វូនជំំនាន់ថ្មីនេះ ត្រូវបានគេរាយការណ៌ថា ក៏នឹងមានការពង្រឹងខ្លាំងទៅលើកាមេរ៉ា ដែលមានការតម្លើងមកជាមួយនូវកាមេរ៉ាភ្លោះ ថែមទៀតផង។ 

ស្មាតហ្វូនម៉ូដែលស្តង់ដារ Nova 13 ជំនាន់ថ្មីនេះ មានអេក្រង់រាបស្មើរ ខណៈដែលម៉ូដែលមុន គឺមានអេក្រង់កោង។ ស្មាតហ្វូនទាំងអស់ត្រូវបានគេនិយាយថា អាចនឹងមានអេក្រង់ 1.5K resolution។ Nova 13 series នឹងដំណើរការនៅលើ HarmonyOS ជំនាន់ថ្មី។ ចំពោះកាមេរ៉ាក្រោយដែលប្រើប្រាស់នៅលើស្មាតហ្វូននេះ គឺមានគាំទ្រនូវកាមេរ៉ា variable aperture technology នៅលើកាមេរ៉ាគោល ខណៈដែលម៉ូដែលខ្ពស់ជាងគេ មានការប្រើប្រាស់នូវ periscope telephoto lens។ ៣

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
vivo V40 5G ដែលជាស្មាតហ្វូនដ៏ពេញនិយមនៅអាស៊ីបានមកដល់ទីផ្សារកម្ពុជា សម្រាប់ការថតរូបកម្រិតអាជីពក្រោមការសហការជាមួយ ZEISS ដ៏ល្បីល្បាញ

vivo V40 5G ដែលជាស្មាតហ្វូនដ៏ពេញនិយមនៅអាស៊ីបានមកដល់ទីផ្សារកម្ពុជា សម្រាប់ការថតរូបកម្រិតអាជីពក្រោមការសហការជាមួយ ZEISS ដ៏ល្បីល្បាញ

ដោយ ប៉េងលីន
Galaxy S25 Ultra ត្រូវគេប្រទះឃើញជាមួយនិងប្រព័ន្ធប្រតិបត្តិការ Android 15

Galaxy S25 Ultra ត្រូវគេប្រទះឃើញជាមួយនិងប្រព័ន្ធប្រតិបត្តិការ Android 15

ដោយ ប៉េងលីន
បែកធ្លាយរូបភាពបន្ទះអេក្រង់ Samsung Galaxy S25 Series នៅលើអនឡាញ

បែកធ្លាយរូបភាពបន្ទះអេក្រង់ Samsung Galaxy S25 Series នៅលើអនឡាញ

ដោយ ប៉េងលីន
បែកធ្លាយលក្ខណៈសម្បត្តិ Huawei Nova 13 Series ត្រូវបានគេទម្លាយចេញនៅមុនថ្ងៃសម្ពោធជាផ្លូវការណ៌

បែកធ្លាយលក្ខណៈសម្បត្តិ Huawei Nova 13 Series ត្រូវបានគេទម្លាយចេញនៅមុនថ្ងៃសម្ពោធជាផ្លូវការណ៌

ដោយ ប៉េងលីន
ការនាំចេញរថយន្តរបស់ Li Auto ឈានដល់ចំនួន 1 លានគ្រឿងហើយគិតត្រឹមខែតុលានេះ

ការនាំចេញរថយន្តរបស់ Li Auto ឈានដល់ចំនួន 1 លានគ្រឿងហើយគិតត្រឹមខែតុលានេះ

ដោយ ប៉េងលីន
Toyota Rav4 ស៊េរីឆ្នាំ 2026 មានការផ្លាស់ប្តូររចនាបថថ្មីទាំងស្រុង ហើយអាច នឹងមានជម្រើសប្រើប្រព័ន្ធ Hybrid តែមួយប៉ុណ្ណោះ

Toyota Rav4 ស៊េរីឆ្នាំ 2026 មានការផ្លាស់ប្តូររចនាបថថ្មីទាំងស្រុង ហើយអាច នឹងមានជម្រើសប្រើប្រព័ន្ធ Hybrid តែមួយប៉ុណ្ណោះ

ដោយ ប៉េងលីន