no-alternative title
no-alternative title
no-alternative title
no-alternative title

លឺដំណឹងថា Xiaomi 15 Series ដែលបំពាក់ឈីប Snapdragon 8 Elite នឹងបង្ហាញវត្តមាននៅថ្ងៃទី 13 ក្នុងខែតុលា

ក្រុមហ៊ុនផលិតបន្ទះឈីបស្មាតហ្វូន Qualcomm ហាក់ត្រូវបានគេមើលឃើញថា កំពុងមានការផ្លាស់ប្តូរឈ្មោះហៅថ្មីសម្រាប់កំពូល ឈីបរបស់ខ្លួន។ បើតាមរយះនៃការបង្ហាញផ្ទាំង Poster សម្រាប់ការបង្ហាញវត្តមានរបស់កំពូលស្មាតហ្វូនជំនាន់ថ្មី Xiaomi 15 Series បង្ហាញថា កំពូលឈីប Snapdragon 8 Gen 4 ជំនាន់ថ្មីដែលនឹងប្រើនៅលើកំពូលស្មាតហ្វូនលេខជំនាន់ថ្មីរបស់ Xiaomi គឺត្រូវបានហៅឈ្មោះថ្មីថា “Snapdragon 8 Elite។ ដែលឈ្មោះថ្មីនេះ គឺស្របគ្នាជាមួយនឹងបន្ទះឈីប Snapdragon X Elite ដែលមានវត្តមានប្រើនៅលើម៉ាស៊ីនកុំព្យូទ័រ Windows Notebooks មួយចំនួននាពេលបច្ចុប្បន្ន។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ទោះជាយ៉ាងណា Qualcomm ត្រូវបានគេរាយការណ៍ថា នឹងប្រើប្រាស់ឈ្មោះជំនាន់ឈីបជាលេខដដែលសម្រាប់កំពូលឈីបស្មាតហ្វូនរបស់ខ្លួន គឺ Snapdragon 8 Gen 4។ យ៉ាងណាក៏ដោយស្លាកឈ្មោះ "Elite" គឺអាចបង្ហាញពីវិធីសាស្រ្តថ្មីមួយដែលអាចនាំឱ្យមានការភាន់ច្រលំដោយសារតែភាពស្រដៀងគ្នានៃបន្ទះឈីបជំនាន់ថ្មីទៅនឹងឈ្មោះ Snapdragon X Elite។ សម្រាប់កំពូលស្មាតហ្វូន Xiaomi 15 Series ក្រុមហ៊ុនគ្រោងនឹងចេញលក់នៅថ្ងៃទី 23 ខែតុលា ដែលនេះ គឺជាបង្ហាញថា Qualcomm នឹងប្រកាសចេញបន្ទះឈីប Snapdragon 8 Elite មុនកាលបរិច្ឆេទនៃការបង្ហាញវត្តមានរបស់ Xiaomi 15 Series។

 

សម្រាប់បន្ទះឈីបជំនាន់ថ្មី Snapdragon 8 Elite ត្រូវបានគេដឹងថា ជាឈីបនាគរាជដំបូងគេដែលផលិតឡើងដោយប្រើស្តង់ដារ 3nm processor node ជំនាន់ថ្មីរបស់ TSMC។ ឈីបជំនាន់ថ្មីនេះ នឹងមានការបង្កើននូវសមត្ថភាពលើអង្គក្រាហ្វិច (GPU) ខ្លាំងជាងមុន 56% ធៀបនឹងជំនាន់ Snapdragon 8 Gen 3។

 

ជាមួយគ្នានេះ កំពូលស្មាតហ្វូនជំនាន់ថ្មី Samsung Galaxy S25 Ultra ដែលចេញនៅដើមឆ្នាំក្រោយនេះ ត្រូវបាន Geekbench បង្ហាញថា ប្រើប្រាស់បន្ទះឈីប Snadragon 8 Elite ដែលមានល្បឿន based clock 3.53GHz និង peak clock ដល់ 4.47GHz ជាមួយពិន្ទុសរុប 3,011 រត់នៅលើអង្គគណនា single-core CPU និង9,706 ពិន្ទុ រត់នៅលើអង្គគណនា multi-core CPU។

 

សម្រាប់កំពូលស្មាតហ្វូនជំនាន់ថ្មី Xiaomi 15 វិញត្រូវបានប្រភពព័ត៌មានចចាមអារាមជាច្រើនបានធ្វើការទស្សន៍ទាយថា នឹងគាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿនលឿន 90W Wired Fast Charging និងដំណើរការដោយ HyperOS2.0 គាំទ្រដោយ Android 15។ ស្មាតហ្វូនកំពូលជំនាន់ថ្មីនេះ ក៏នឹងគាំទ្រប្រព័ន្ធស្កែនក្រយ៉ៅម្រាមដៃក្រោមអេក្រង់ ultrasonic fingerprint scanner, មានថ្មទំហំធំដល់ 6,000mAh ហើយនិងគាំទ្រប្រព័ន្ធបច្ចេកវិទ្យាការពារទឹក និងធូលីកម្រិត IP69 ថែមទៀតផង។

សម្រាប់ម៉ូដែល Xiaomi 15 Pro វិញត្រូវបានគេដឹងថា នឹងបង្ហាញវត្តមានដំណាលគ្នាជាមួយនឹងម៉ូដែលស្តង់ដារ Xiaomi 15 នាថ្ងៃទី 23 ខែតុលា ឆ្នាំនេះ ខណៈបងធំ Xiaomi 15 Ultra អាចនឹងបង្ហាញវត្តមាននៅពេលក្រោយ ឬនៅត្រីមាសដំបូងក្នុងឆ្នាំ 2025៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍