no-alternative title
no-alternative title
no-alternative title
no-alternative title

ការធ្វើតេស្ត OPPO Find X8 Pro នៅលើ AnTuTu បញ្ជាក់ថា ម៉ូដែលថ្មីនេះ មានពិន្ទុខ្ពស់បំផុត

ស្មាតហ្វូនជំនាន់ថ្មី OPPO Find X8 Series ជិតដល់ថ្ងៃបង្ហាញខ្លួនជាផ្លូវការណ៍ហើយ សម្រាប់ព័ត៌មានចចាមអារាម គឺនៅតែបន្តមានការបែកធ្លាយជាហូរហែរផងដែរ។ ដូចជាវេលានេះអីចឹង មានការទម្លាយពីសមត្ថភាពបន្ទះឈីបដែលត្រូវប្រើនៅលើម៉ូដែល Find X8 Pro តាមរយះកម្មវិធីធ្វើតេស្ត AnTuTu។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

 នៅលើ Screenshot នៃកម្មវិធី AnTuTu បានបង្ហាញថា OPPO Find X8 Pro គឺមានលេខកូដសំគាល់ម៉ូដែល PKC130 និងមានពិន្ទុសរុបដល់ទៅ  2,880,558 ដែលជាពិន្ទុខ្ពស់បំផុតមិនធ្លាប់មានកំពូលស្មាតហ្វូន Android ណាមួយទទួលបាននៅលើកម្មវិធី AnTuTu Benchmark។

 

អ្វីដែលជាការកត់សំគាល់នោះ គឺថាពិន្ទុដ៏ខ្ពស់នេះជាពិន្ទុដែលទទួលបានពីបន្ទះឈីបជំនាន់ថ្មីរបស់ MediaTek ដែលនឹងបង្ហាញវត្តមាននាពេលឆាប់ៗខាងមុខនេះ គឺ Dimensity 9400 SoC។ ក្រៅពីការបង្ហាញពីបន្ទះឈីប និងពិន្ទុ នៅលើរូបភាព Screenshot នៃកម្មវិធី AnTuTu ក៏បានបង្ហាញនៅគុណសម្បត្តិមួយចំនួនទៀតរបស់ OPPO Find X8 Pro ផងដែរ។

 

ដោយក្នុងនោះ AnTuTu បានបង្ហាញថា Find X8 Pro គឺមានបំពាក់នូវរ៉េមទំហំធំដល់ 16GBជាប្រភេទ LPDDR5x និងអង្គផ្ទុកទិន្នន័យទំហំធំដល់ 1TB ជាប្រភេទ UFS4.0។ ស្មាតហ្វូនជំនាន់ថ្មីនេះ ក៏នឹងគាំទ្រការដំឡើងជាមួយប្រតិបត្តិការ Android 15 និងបំពាក់បច្ចេកវិទ្យាអេក្រង់ល្បឿន 120Hz ថែមទៀតផង។

 

បើតាមការបង្ហាញនៅលើគេហទំព័ររបស់ស្ថាប័ន 3C ឲ្យដឹងថា Find X8 Pro មានការគាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនកំលាំង 80W Wired Fast Charging។ ហើយបើតាមប្រភពព័ត៌មានចចាមអារាមបានបង្ហើបថា Find X8 Pro ក៏នឹងគាំទ្រនូវការសាកភ្លើងឥតខ្សែ magnetic wireless charging ដូចជា MagSafe របស់ Apple ផងដែរ។

 

ម៉ូដែល Find X8 Pro Satellite connectivity នឹងបំពាក់នូវបច្ចេកវិទ្យាអេក្រង់កោងគែមដែលគាំទ្រកម្រិតបង្ហាញ 1.5K រួមនឹងកញ្ចប់កាមេរ៉ាក្រោយរាងកងរង្វង់ធំដែលបង្កប់នូវលែនកាមេរ៉ា 4 គ្រាប់ដែលក្នុងនោះរួមមាន Main + periscope telephoto + ultrawide និងលែនជំនួយមួយគ្រាប់ទៀតមិនទាន់ដឹងព័ត៌មានច្បាស់។

Find X8 Pro Satellite connectivity នឹងបំពាក់ថ្មទំហំធំដល់ 5,800mAh គាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនកំលាំង 50W Wireless និង 80W Wired Fast Charging រួមនឹងគាំទ្របច្ចេកវិទ្យាការពារទឹក និងធូលីកម្រិត IP69 មានប៊ូតុង alert slider និងប៊ូតុងគ្រប់គ្រង់ប្រព័ន្ធកាមេរ៉ា។ Find X8 Series នឹងដំណើរការជាមួយ ColorOS15 គាំទ្រដោយ Android 15  ចេញពីប្រអប់ស្រាប់តែម្តង៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម