នៅពេលនេះ មានដំនឹងថ្មីថា ក្រុមហ៊ុន Xiaomi បានត្រៀមខ្លួនប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនម៉ូដែល Xiaomi 15 នៅលើទីផ្សារសកលនាពេលឆាប់ៗនេះហើយ។ ប្រភពខាងលើនេះបាននិយាយថា ស្មាតហ្វូនជំនាន់ថ្មី Xiaomi 15 series នឹងមានវត្តមាននៅលើទីផ្សារចិននាថ្ងៃទី 23rd ខែតុលាខាងមុខនេះហើយ ខណៈដែលម៉ូដែល Xiaomi 15 Ultra អាចនឹងមានការប្រកាសចេនៅលើទីផ្សារនាឆ្នាំក្រោយ។
Xiaomi 15 Ultra នឹងមានការបង្ហាញវត្តមាននៅលើទីផ្សារប្រទេសចិន អឺរ៉ុប និងឥណ្ឌា ហើយក៏បានឆ្លងកាត់វិញ្ញាបនបត្រ EEC certification រួចហើយ។ ស្មាតហ្វូនក៏បានត្រៀមខ្លួនបង្ហាញចេញនៅលើទីផ្សាររុស្ស៊ី និងបណ្តាប្រទេសអឺរ៉ុបខាងកើតផងដែរ។្ស្មាតហ្វូនជំនាន់ថ្មីនេះ ត្រូវបានគេបញ្ជាក់ថា មានកាមេរ៉ា 4 គ្រាប់ និងមានការប្រើប្រាស់នូវឡែន 200MP telephoto lens ហើយឡែននេះ ត្រូវបានគេទម្លាយថា មានសមត្ថភាពខ្ពស់បំផុតទៅលើការផលិតរូបភាពហ៊្សូម ហើយនិងការផលិតរូបភាពកម្រិត low-light telephoto ក៏ដូចជា ultra-telephoto macro modes។
សម្រាប់កាមេរ៉ាគោលមានទំហំ 1-អ៊ីង ដូចគ្នាជាមួយនិងឡែនដែលប្រើប្រាស់នៅលើ Xiaomi 14 Ultra។ ការប្រើប្រាស់សិនស័រធំនេះត្រូវបានក្រុមហ៊ុនបញ្ជាក់ថា មានសមត្ថភាពខ្ពស់ទៅលើការផលិតរូបភាពបានគុណភាពខ្ពស់ ជាពិសេសទៅលើ low-light situations។ ចំពោះកាមេរ៉ាទំហំ 200MP telephoto lens ត្រូវបានគេរំពឹងថា នឹងប្រើប្រាស់នូវសិនស័រ Samsung HP3 sensor ហ៊្សូមបន 10x optical zoom។
Xiaomi 15 Ultra នឹងដំណើរការនៅលើបន្ទះឈីប Snapdragon 8 Gen 4 SoC ដែលពេលនេះត្រូវបានស្គាល់ថា គឺជា Snapdragon 8 Elite។ ស្មាតហ្វូននេះ នឹងមានរ៉េមទំហំ 24GB ហើយនឹងមានថ្មទំហំ 6,200mAh កាន់បានយូរជាងមុន។ ស្មាតហ្វូននេះរត់នៅលើស្បែកមុខកម្មវិធី HyperOS 2.0 ផ្អែកលើ Android 15។ ស្មាតហ្វូន Xiaomi 15 Ultra ត្រូវបានគេនិយាយថា នឹងមានអេក្រង់កម្រិត 2K display មានគែម with micro-curvature នៅជ្រុងទាំង 4។ អេក្រង់ស្មាតហ្វូននេះ ដំណើរការនៅលើប្រព័ន្ធស្កែនម្រាមដៃ ultrasonic។ Xiaomi 15 Ultra ត្រូវបានគេរំពឹងថា នឹងមានចំនួន 3 ប្រភេទ Plain Leather, Fiberglass ឬ Ceramic។