មិនខុសពីក្រុមហ៊ុនផលិតស្មាតហ្វូនធំៗរបស់ប្រទេសចិនជាច្រើនទៀតនោះទេ ក្រុមហ៊ុន realme នៅពេលនេះ ក៏បាននឹងកំពុង តែធ្វើការនៅលើស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនម៉ួដែល realme GT 7 Pro ផងដែរ។ យោងតាមរបាយការណ៌ថ្មីៗនេះ បានិយាយថា ក្រុមហ៊ុនេះអាចនឹងមានការប្រកាសចេញនូវស្មាតហ្វូននេះនាថ្ងៃទី 11 ខែវិច្ឆិកាខាងមុខនេះហើយ ដែលថ្ងៃនោះុគឺជាព្រឹត្តិការណ៌ Singles’ Day ដែលតែងតែរៀបចំប្រចាំឆ្នាំនៅប្រទេសចិន។
នៅពេលនេះ ស្មាតហ្វួនដដែលនេះក៏បានបង្ហាញខ្លួននៅ radio certification ក្នុងប្រទេសចិន ហើយក៏មានការការទទួលស្គាល់រួចហើយផងដែរ។ ស្មាតហ្វូននេះ គឺមានលេខម៉ូដែល RMX5010 ហើយថ្ងៃនេះ ស្មាតហ្វូនដែលមានលេខម៉ូដែលដូចគ្នានេះក៏ត្រូវបានគេមើលឃើញថា បានឆ្លងកាត់បញ្ជី 3C ផងដែរ។ ស្មាតហ្វូនដែលមានលេខម៉ូដែល RMX5010 អាចជាស្មាតហ្វូនជំនាន់ថ្មី realme GT 7 Pro។
នៅលើរូបភាពដែលមានការបែកធ្លាយនេះក៏មានការបង្ហាញពីឆ្នាំងសាកដែលនឹងមានមកជាមួយស្មាតហ្វូន realme 5G ដែលមានលេខម៉ូដែល RMX5010 ផងដែរ។ ឆ្នាំងសាកនេះមានលេខ VCBOACH និងមានការទ្រទ្រង់នូវសមត្ថភាពសាកខុសគ្នា។ ឆ្នាំងសាកទីមួយមានកម្លាំងសាក 80W និងឆ្នាំងសាកទីពីរមានតម្លាំង 12០W។ យោងតាមការបែកធ្លាយកន្លងមក បានបង្ហាញថា realme GT 7 Pro អាចនឹងមានការទ្រទ្រង់ជាមួយនូវកម្លាំងសាក
សូមជំរាវថា realme GT 7 Pro ត្រូវបានគេទម្លាយកន្លងមកថា នឹងមានអេក្រង់ទំហំ 6.78-អ៊ីង BOE X2 LTPO OLED screen មានគែមកោងនៅជ្រុងទាំង 4 ហើយអេក្រង់នេះ គឺមានការបង្ហាញចេញបានកម្រិត 1.5K resolution ល្បើន 120Hz refresh rate។ ស្មាតហ្វូននេះ នឹងរត់នៅលើស្បែក Realme UI 6 ផ្អែកលើ Android 15។ GT 7 Pro ត្រូវបានគេបញ្ជាក់ថា នឹងមានថ្មីទំហំ 6,000mAh ដែលជាប្រភេទ silicon carbon battery។ នៅលើស្មាតហ្វូននេះ នឹងមានកាមេរ៉ាមុខទំហំ 32-Megapixel ហើយនិងមានកាមេរ៉ាក្រោយចំនួន 3 គ្រាប់។ សម្រាប់កាមេរ៉ាគោល គឺទំហំ 50-Megapixel មានមុខងារ OIS និងទីពីរជា ultra-wide lens ហើយនិងទីបីទំហំ 50-Megapixel LYT-600 Periscope Telephoto ហ៊្សូមបាន 3x optical zoom, 10x hybrid zoom និង 120x digital zoom។
GT 7 Pro នឹងមានបន្ទះឈីប Snapdragon 8 Gen 4 រ៉េមទំហំ 16GB LPDDR5x RAM និងអង្គចងចាំ 1TB of UFS 4.0 ហើយនិងមានការបំពាក់នូវបច្ចេកវិទ្យាការពារទឹក និងធូលូកម្រិត IP69 ព្រមទាំងមានស៊ុមលោហៈ រួមនិងប្រព័ន្ធស្កែនម្រាមដៃ ultrasonic in-screen fingerprint sensor ផងដែរ។