យោងតាមការទម្លាយព័ត៌មានថ្មី បង្ហាញថា ហាងលក់រាយនៅក្នុងប្រទេសកូរ៉េខាងត្បូងបានចែកចាយនូវរូបភាពនៃការបញ្ជា ទិញមុនស្មាតហ្វូនអេក្រង់បត់បាន Galaxy Z Fold Special Edition ហើយ។ បើតាមការទម្លាយមុននេះ បានបញ្ជាក់ថា ស្មាត ហ្វូនអេក្រង់បត់បានជំនាន់ថ្មី នឹងមានដាក់លក់នៅលើទីផ្សារកូរ៉េនៅថ្ងៃទី 25 ខែកញ្ញា ប៉ុន្តែរឿងនេះ មិនបានកើនឡើហនោះទេ។ នៅថ្ងៃនេះ យោងតាមប្រភពជឿជាក់មួយ បានបង្ហាញពីការបញ្ជាទិញមុនទៅលើស្មាតហ្វូននេះហើយ។
រូបភាពខាងលើនេះ គឺមានការចែកចាយដោយ Korean retailer ដែលមានឈ្មោះថា T-store បានធ្វើការបង្ហាញពីស្មាតហ្វូនអេក្រង់បត់បាន “Galaxy Fold6 Special Edition.”។ បើតាមរូបភាពនេះ បញ្ជាក់ថា ស្មាតហ្វូនអេក្រង់បត់បាបជំនាន់ថ្មីនេះ អាចធ្វើការ pre-order នៅលើទីផ្សារកូរ៉េខាងត្បូងនៅថ្ងៃទី 18 ខែតុលាខាងមុខនេះ។ បើតាមការបញ្ជាក់ពីប្រភពខាងលើនេះបានអោយដឹងថា ការ pre-order នឹងបញ្ចប់នៅថ្ងៃទី 24 ខែតុលាខាងមុខនេះហើយស្មាតហ្វូននេះ នឹងចាប់ផ្តើមលក់ជាផ្លូវការណ៌នៅថ្ងៃទី 25 ខែតុលាមួយថ្ងៃបន្ទាប់។
បើតាមរូបភាពខាងលើនេះ បានបង្ហាញថា ស្មាតហ្វូន Special Edition Z Fold 6 ថ្មីនេះ មានការឌីស្សាញរូបរាងមិនខុសគ្នាពីស្មាតហ្វូនអេក្រង់បត់ម៉ូដែលស្តង់ដារនោះទេ។