ក្រុមហ៊ុន OnePlus ត្រូវបានគេរាយការណ៌ នឹងធ្វើការពង្រីកបន្ថែមថាមពលថ្មសម្រាប់ស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួន OnePlus 13 អោយធំជាងជំនាន់មុន OnePlus 12។ បើតាមការបង្ហោះនៅលើវិបសាយ 91mobiles ថ្មីៗនេះ បានបង្ហាញថា ស្មាតហ្វូនថ្មីនេះ បានឆ្លងកាត់ការចុះបញ្ជី TAF នៅក្នុងប្រទេសចិនហើយ។ នៅលើឯកសារនេះ បង្ហាញថា ស្មាតហ្វូន OnePlus 13 នឹងមានការប្រើប្រាស់ថ្មពីរគ្រាប់មានទំហំសរុប 5,840mAh ដែលបង្ហាញផ្លូវការណ៌ជាមួយទំហំ 6,000mAh។ ទំហំនេះធំជាងមុន 10%។ ការបង្កើនទំហំនេះ នឹងថ្មប្រើប្រាស់បានកាន់តែយូរជាងមុន។
ក្រឡេកមកស្មាតហ្វូន OnePlus Ace 3 Pro គឺមានទំហំ 6,100mAh។ ក្រុមហ៊ុន OnePlus មួយរយៈចុងក្រោយនេះត្រូវគេមើលឃើញថា បានផ្តោតខ្លាំងទៅលើថាមពលថ្ម។ ជាមួយនិងថាមពលថ្មដែលប្រើប្រាស់នៅលើស្មាតហ្វូន OnePlus 13 នេះ ត្រូវបានគេបញ្ជាក់ថា នឹងមានការគាំទ្រនូវកម្លាំងសាក 100W SUPERVOOC fast charging ហើយនិងមាន Magnetic Wireless Charging។ ស្មាតហ្វូនថ្មីនេះត្រូវបានគេរាយការណ៌ថា នឹងមានការបំពាក់នូវបន្ទះឈីប Snapdragon 8 Elite ឬ Snapdragon 8 Gen 4។
សូមជំរាបថា កន្លងមកធ្លាប់បានការបែកធ្លាយថា OnePlus 13 គឺនឹងមានអេក្រង់គែមកោងកម្រិត 2K LTPO display និងដំពណើរការនៅលើបន្ទះឈីប Snapdragon 8 Gen 4 មានកាមេរ៉ាទំហំ 50MP ចំនួន 3 គ្រាប់ ហើយនិងមានការបំពាក់នូវបច្ចេកវិទ្យាសាកកម្លាំង 50W magnetic wireless charging ថែមទៀតផង។ ស្មាតហ្វូន OnePlus 13 ត្រូវបានគេរំពឹងថា នឹងក្លាយជាគូរប្រជែងជាមួយនិង Xiaomi 15 series, Honor Magic 7 series ហើយនិង iQOO 13 ដែលនឹងមានវត្តមាននាខែតុលានេះ ឬដើមខែវិច្ឆិកាខាងមុខ។