គិតត្រឹមថ្ងៃនេះនៅសល់ពេលជាង 3 ខែទៀតដល់ពេលវេលាដែលក្រុមហ៊ុន Samsung នឹងមានការប្រកាសចេញជាផ្លូវការណ៌ស្មាតហ្វូនជំនាន់ថ្មីម៉ូដែល Galaxy S25 series របស់ខ្លួនហើយ។ ស្របពេលជាមួយគ្នានេះដែរ មកដល់ថ្ងៃនេះ ការទម្លាយព័ត៌មានរបស់ស្មាតហ្វូនជំនាន់ថ្មីនេះក៏ត្រូវបានគេឃើញមានច្រើនដូចគ្នា។ កាលពីប៉ុន្មានខែមុននេះ ការឌីស្សាញទៅលើស្មាតហ្វូន Galaxy S25 Ultra វិញ ក៌ត្រូវបានគេទម្លាយចេញផងដែរ ប៉ុន្តែអ្វីដែលគេមើលឃើញថា ខុសប្លែកនៅពេលនេះ គឺនៅលើ Camera Rings ។ នៅថ្ងៃនេះ មានការបញ្ជាក់ជាថ្មីពីរឿងនេះហើយ។
យោងតាមការទម្លាយចេញពី Ice Universe នៅថ្ងៃនេះ គឺមានការចែកចាយនូវព័ត៌មានថ្មីទាក់ទងទៅនឹង Camera Rings នៅលើកាមេរ៉ារបស់ Galaxy S25 Ultra ហើយ។ ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងមានការឌីស្សាញ Camera Rings ដូចគ្នាទៅនឹងស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី Galaxy Z Fold 6 អញ្ចឹងដែរ គឺមាន Ring ជុំវិញឡែនពណ៌ខ្មៅ ហើយនិងមានរង្វង់មូលនៅចំកណ្តាល។ ដូចអ្វីដែលគ្រប់គ្នាឃើញនៅលើរូបភាពនេះអញ្ចឹង គឺមានស្រដៀងគ្នាទៅនឹង Camera Rings របស់ស្មាតហ្វូន Galaxy S24 Ultra អញ្ចឹងដែរ។
គួរបញ្ជាក់ផងដែរ ស្មាតហ្វូនជំនាន់ថ្មី Galaxy S25 Ultra គឺនឹងមានការតម្លើងមកជាមួយនូវកាមេរ៉ាចំនួន 4 គ្រាប់ ដោយក្នុងនោះ កាមេរ៉ាគោលគឺមានទំហំ 200MP គាំទ្រនូវមុខងារ OIS និងគ្រាប់ទីពីរមានទំហំ 50MP ultrawide មានមុខងារautofocus ហើយនិងគ្រាប់ទីបីមានទំហំ 10MP telephoto camera ហ៊្សូមបាន 3x optical zoom រួមនិងគ្រាប់ទីបួនមានទំហំ 50MP super-telephoto camera ហ៊្សូមបាន 5x optical zoom។ ស្មាតហ្វូនថ្មីនេះ ក៏នឹងបន្តប្រើប្រាស់នូវកាមេរ៉ាមុខទំហំ 12MP ដូចម៉ូដែលមុន Galaxy S24 Ultra ដដែល។
និយាយពីតួខ្លួនរបស់ស្មាតហ្វូនជំនាន់ថ្មី Galaxy S25 Ultra គឺនឹងមានការឌីស្សាញស៊ុម titanium ហើយនិងមានខ្នងក្រោយឌីស្សាញចេញពីកញ្ចក់ Gorilla Glass Armor នៅខាងមុខ។ បើមើលទៅលើការបែកធ្លាយថ្មីៗនេះ បានបង្ហាញថា ស្មាតហ្វូននេះ គឺនឹងមានគែមជុំវិញកោងបន្តិច ដែលនឹងងាយស្រួលជាងមុនសម្រាប់អ្នកប្រើប្រាស់កាន់ក្នុងដៃម្ខាង។
ស្មាតហ្វូនថ្មីនេះ នឹងមានការបំពាក់នូវបន្ទះឈីប Snapdragon 8 Elite ដែលក្រុមហ៊ុន Qualcomm គ្រោងនឹងបង្ហាញចេញនាពេលដ៏ខ្លីខាងមុខនេះហើយ។ ស្មាតហ្វូននេះ នឹងមានរ៉េម 12GB/16GB RAM និងអង្គចងចាំទំហំ 256GB/512GB/1TB។ សម្រាប់ថាមពលថ្ម គឺនឹងមានទំហំ 5,000mAh គាំទ្រនូវកម្លាំងសាក 45W fast charging។