no-alternative title
no-alternative title
no-alternative title
no-alternative title

Samsung គ្រោងនឹងនាំចេញ Galaxy S25 អោយបានចំនួន 22 លានគ្រឿងនៅរដូវក្តៅខាងមុខ

ក្រោយពីមានការបែកធ្លាយនូវព័ត៌មានរូបរាង និងកាមេរ៉ា ក៏ដូចជាអេក្រង់របស់ស្មាតហ្វូនជំនាន់ថ្មី Galaxy S25 series រួចមកនៅថ្ងៃនេះ មានការទម្លាយពីគម្រោងការនៃសង្វាក់ផលិតកម្មទៅលើស្មាតហ្វូនជំនាន់ថ្មីនេះថែមទៀតហើយ។ ព័ត៌មាននេះត្រូវបានចែកចាយដោយក្រុមហ៊ុនដៃគូរដែលអ្នកផ្គត់ផ្គង់សមាសភាគសម្រាប់ Samsung។ បើមើលទៅលើរបាយការណ៌ខាងលើនេះ គឺបានបង្ហាញថា Samsung គ្រោងនឹងនាំចេញ Galaxy S25 អោយចំនួន 22 លានគ្រឿងនៅពាក់កណ្តាលរដូវក្តៅខាងមុខនេះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បើទោះបីជាមានការបែកធ្លាយនូវរបាយការណ៌នេះក៏ដោយ គេនៅមិនទាន់អាចបញ្ជាក់ថា នេះគឺជាការពិតនោះទេ ដោយក្រុមហ៊ុន Samsung អាចនឹងមានការផ្លាស់ប្តូរយុទ្ធសាស្រ្តរបស់ខ្លួននៅពេលដែលមានតម្រូវការឡើង ឬក៏ចុះ។ មានការព្យាករណ៌ថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សកូរ៉េខាងត្បូងមួយនេះ អាចនឹងមានការទម្លាយព័ត៌មានថ្មីទាក់ទងនឹងគម្រោងការនេះនៅដើមឆ្នាំក្រោយ។ សម្រាប់ព័ត៌មានថ្មីនៅពេលនេះ គឺក្រុមហ៊ុន Samsung បានបញ្ជាក់ច្បាស់កាលពីខែមិថុនាទៅកាន់ដៃគូររបស់ខ្លួននៅក្នុងការផលិតទៅលើស្មាតហ្វូន Galaxy S25 Series នេះចំនួន 22 លានគ្រឿងហើយ ដោយម៉ូដែល Galaxy S25 Ultra គឺនឹងមានចំនួនជាងពាក់កណ្តាល។ 

Galaxy S25 Ultra គឺជាម៉ូដែលមួយរបស់ Samsung ដែលមានការពេញនិយមខ្លាំងជាងគេនៅក្នុងចំណោមស្មាតហ្វូនទាំង 3 នៃត្រកូល S-Series ថ្មីនេះ។ បើតាមការបញ្ជាក់ពីក្រុមហ៊ុននេះ បានអោយដឹងថា ក្រុមហ៊ុន Samsung នឹងធ្វើការផលិតទៅលើស្មាតហ្វូនជំនាន់ថ្មីម៉ូដែល Galaxy S25 Ultra ចំនួន 11 លានគ្រឿង និងម៉ូដែល Galaxy S25 ចំនួនជាង 6 លានគ្រឿង ខណលដែល Galaxy S25+ គឺនឹងមានចំនួនជាង 4 លានគ្រឿង ហើយការផលិតនេះ គឺនឹងបិទបញ្ចប់នៅត្រឹមខែមិនថុនាឆ្នាំ 2025។

ទាក់ទងនិងព័ត៌មាននេះ សារព័ត៌មាន Elec បានរាយការណ៌ថា នៅខែធ្នូចុងឆ្នាំនេះ ក្រុមហ៊ុននេះ នឹងផលិត Galaxy S25 series ប្រហែលជាជាង 2 លានគ្រឿង និងបន្តទៅខែមករាឆ្នាំ 2025 ចំនួន 5 លានគ្រៀង ហើយនិងខែកុម្ភ:ចំនួន 4 លានគ្រឿង, ខែមីនាចំនួន 3 លានគ្រឿង, ខែមេសាចំនួន 2 លានគ្រឿង, ខែឧសភាចំនួន 2 គ្រឿង និងខែមិថុនាចំនួន 2 លានគ្រឿង។ ប្រភពខាងលើនេះបន្តថា ក្រុមហ៊ុន Samsung មានគោលដៅនៅចុងឆ្នាំ 2025 នេះ នឹងធ្វើការនាំចេញស្មាតហ្វូន Galaxy S25 series នេះ អោយបានច្រើនជាង  30 លានគ្រឿង។ 

 

 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍