យោងតាមព័ត៌មានថ្មីនៅថ្ងៃនេះបានបង្ហាញថា ក្រុមហ៊ុន Huawei និង Honor បានក្លាយជាអ្នកនាំមុខគេនៅលើទីផ្សារស្មាតហ្វូន អក្រង់បត់បាននៅក្នុងទីផ្សារប្រទេសចិនសម្រាប់ត្រីមាសទី 3 ឆ្នាំ 2024។ បើយោងតាមការបង្ហោះនៅលើ Weibo ដោយអ្នកទម្លាយ @smartchipguide នៅពេលនេះ គឺបានបង្ហាញពីនូវទិន្នន័យទីផ្សារស្មាតហ្វូនអេក្រង់បត់បានក្នុងប្រទេសចិននាត្រីមាសទី 3 ឆ្នាំ 2024 នេះហើយ ដោយក្នុងរបាយការណ៌ខាងលើនេះ បានបង្ហាញថា ក្រុមហ៊ុន Huawei និង Honor គឺបានឈរលើកំពូលតារាងដូចគ្នា។
ទិន្នន័យខាងលើនេះ បង្ហាញថា ក្រុមហ៊ុនធំៗទាំងពីរបានគ្រប់គ្រង 70% ទៅលើចំណែកទីផ្សារស្មាតហ្វូនអេក្រង់បត់បាននៅប្រទេសចិននាត្រីមាសទី 3 ឆ្នាំ 2024 កន្លងទៅនេះ។ ក្រុមហ៊ុន Huawei គឺមានចំណែក 44.7% ឈរនៅលើកំពូលតារាង ខណៈដែល Honor គឺមានចំណែក 25.6% ឈរនៅលើលំដាប់លេខ 2។
សូមជំរាបថា ក្រុមហ៊ុន Huawei គឺបានប្រកាសចេញនូវស្មាតហ្វូនអេក្រង់បត់បានរបស់ខ្លួនកាលពីដើមឆ្នាំនេះ ហើយនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 ក្រុមហ៊ុននេះបានបន្តបង្ហាញចេញនូវស្មាតហ្វូនអេក្រង់បត់បាន Pocket 2 flip-flip ដែលជាម៉ូដែលថ្មីមានការឌីស្សាញទាក់ទាញខ្លាំងមែនទែន ក្នុងនោះស្មាតហ្វូននេះ ថែមទាំងមានកាមេរ៉ា 4 គ្រាប់ ហើយថែមទាំងមានសមត្ថភាពខ្ពស់ថែមទៀតផង។ ជាមួយគ្នានេះ ក្រុមហ៊ុននេះ ក៏មានការប្រកាសចេញនូវស្មាតហ្វួនអេក្រង់បត់ដែលតម្លៃសមរម្យ Nova Flip ឌីស្សាញបែប clamshell ផងដែរ។ ស្មាតហ្វូននេះមានការបង្ហាញវត្តមានជាមួយ UI ថ្មី, AI features និងការអាប់ដែត Effective Camera ទៀតផង។
បន្ថែមពីនេះ ក្រុមហ៊ុននេះ ក៏នូវមាន Mate XT ដែលជាស្មាតហ្វូនអេក្រង់បត់ 3 តង់ដំបូងបំផុតនៅលើពិភពលោក ផងដែរ។ ម៉ូដែលនេះត្រូវបានគេមើលឃើញថា គឺជាគូរប្រជែងដ៏សំខាន់បំផុតជាមួយនិង iPhone 16 series នៅខែកញ្ញានេះ។ ស្មាតហ្វូននេះ គឺមានម៉ូដែលថ្មីមានថ្មកម្រ៉ាស់ស្តើង, អេក្រង់បត់ 3 តង់, ទម្រង់ Z និងមានបំពាក់នូវ បច្ចេកវិទ្យា AI Capabilities Accelerated ដែលនាំអោយក្រុមហ៊ុននេះនាំមុខគេនៅលើទីផ្សារស្មាតហ្វូនអេក្រង់បត់នាពេលនេះ។
ចំពោះក្រុមហ៊ុន Honor វិញ ក៏គ្រោងនឹងនាំមកនូវស្មាតហ្វូនអេក្រង់បត់បាន 3 តង់មកកាន់ទីផ្សារសម្រាប់ឆ្នាំនេះដូចគ្នា។ សម្រាប់សមិទ្ធិផលរបស់ក្រុមហ៊ុននេះ គឺបានបញ្ចេនូវស្មាតហ្វូនអេក្រង់បត់បានម៉ូដែល Magic V Flip ដំបូងបែប clamshell ហើយបន្ទាប់មកក៏មាន Magic V3 និង Vs3។ សម្រាប់ម៉ូដែល Magic V3 គឺបានក្លាយជាស្មាតហ្វូនអេក្រង់បត់បានដែកមានកម្រ៉ាស់ស្តើងជាងគេបំផុតនៅលើទីផ្សារដែលមានទម្រង់ Book Style។
ក្រុមហ៊ុន Xiaomi គឺជាអ្នកឈរលេខ 3 ជាមួយនិងចំណែកទីផ្សារ 16.2% និង Vivo ឈរលំដាប់ថ្នាក់លេខ 4 មានចំណែកទីផ្សារ 6.9% ហើយនិង OPPO ឈរលើលំដាប់ទី 5 មានចំណែកទីផ្សារ 2.5%។