យោងតាមសេចក្តីរាយការណ៌ថ្មីៗនេះ បានបង្ហាញថា iQOO នឹងមានការប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មី IQOO 13 ជាមួយនិងបន្ទះឈីប Snapdragon 8 Elite នៅលើទីផ្សារប្រទេសឥណ្ឌានាថ្ងៃទី 5 ខែធ្នូរខាងមុខនេះហើយ។ ប៉ុន្តែបើតាមការបញ្ជាក់កន្លងមកបានអោយដឹងថា គ្រប់ម៉ូដែលស្មាតហ្វូននេះគឺមានការបង្ហាញវត្តមាននៅលើទីផ្សារប្រទេសចិនជាមុនសិន មុននឹងមានការប្រកាសចេញនៅលើទីផ្សារសកល។
បើតាមការបង្ហោះនៅលើ Weibo របស់ Digital Chat Station នៅពេលនេះ គឺមានការបញ្ជាក់ពីពេលវេលានៃសម្ពោធជាផ្លូវការណ៌ស្មាតហ្វូន iQOO 13 សម្រាប់ទីផ្សារប្រទេសចិនហើយថែមទាំងមានការបញ្ជាក់ពីលក្ខណៈសម្បត្តិមួយចំនួនថែមទៀតផង។ ជាមួយនិងការទម្លាយរបស់ Digital Chat Station ថ្មីៗនេះ បានបង្ហាញថា នៅសប្តាហ៌ចុងក្រោយនៃខែតុលានេះ មានស្មាតហ្វូនជំនាន់ថ្មីចំនួន 4 ដែលនឹងមានការបំពាក់នូវបន្ទះឈីប Snapdragon 8 Elite ហើយលោកបាននិយាយថា ស្មាតហ្វូននដែលមានការផ្តោតខ្លាំងទៅលើការឌីស្សាញអេក្រង់រាបស្មើរ នឹងមានការសម្ពោធជាផ្លូវការណ៌នៅប្រទេសចិននាថ្ងៃទី 30 ខែតុលានេះ ខណៈដែលស្មាតហ្វូនដែលផ្តោតលើកាមេរ៉ា គឺនឹងមានការប្រកាសចេញនៅថ្ងៃទី 29 ខែតុលា។
ស្មាតហ្វូនទាំងនេះ ត្រូវបានគេព្យាករណ៌ថា អាចជា iQOO 13 និង OnePlus 13។ ផ្អែកតាមរបាយការណ៌ខាងលើនេះ ក៏មានការទម្លាយថា Xiaomi 15 series អាចនឹងសម្ពោធជាផ្លួវការណ៌នៅថ្ងៃទី 28 ខែតុលាស្របពេលដែល Magic 7 lineup ក៏អាចនឹងមកដល់ចុងខែនេះដូចគ្នា។
អ្នកទម្លាយរូបនេះបន្តថា iQOO 13 នឹងមានការបំពាក់នូវអេក្រង់កម្រិត 2K ដែលជាកញ្ចក់ BOE Q10 ល្បឿន 144Hz ដែលមានការឌីស្សាញស្ទីលថ្មីរាបស្មើរ និងដំណើរការនៅលើបន្ទះឈីបជំនាន់ថ្មី Snapdragon 8 Elite ដែលមានការគាំទ្រដោយបន្ទះឈីប Q2 ដែលមានការអភិវឌ្ឍដោយខ្លួនឯងផងដែរ។ នៅលើស្មាតហ្វូននេះ នឹងមានថ្មទំហំដែលមានទំហំធំដល់ទៅ 6100mAh និងមានកម្លាំងសាក 120W charging ថែមទៀតផង។
ចំពោះកាមេរ៉ាថតវិញ នៅលើស្មាតហ្វូននេះ នឹងមានការបំពាក់នូវសិនស័រសម្រាប់កាមេរ៉ាគោល Sony IMX921 និងសិនស័រ Samsung JN1 sensor ហើយនិងសិនស័រ Telephoto lens Sony IMX826 ដែលហ៊្សូមបាន 2x optical zoom។ កន្លងមកមានការទម្លាយថាស្មាតហ្វូននេះនឹងមានសិនស័រ 3 គ្រាប់ ដែលនឹងមានការបំពាក់នូវកាមេរ៉ាទំហំ 50-Megapixel ដូចៗគ្នា។ សម្រាប់កាមេរ៉ាមុខ iQOO 13 អាចនឹងមានទំហ 32-Megapixel មានសមត្ថភាពអាចថតបានកម្រិត 4K ល្បឿន 60fps ។
នៅលើស្មាតហ្វូន iQOO 13 នេះ ក៏នឹងមានបច្ចេកវិទ្យាការពារទឹកនិងធូលីកម្រិត IP68 rating និង រន្ធ USB 3.0 port, រួមជាមួយនិងសិនស័រស្កែនម្រាមដៃនៅលើអេក្រង់ ultrasonic ផងដែរ។ លោកបានបន្ថែមថា ស្មាតហ្វូននេះ អាចនឹងមានការប្រកាសចេញនៅថ្ងៃទី 30 ចុងខែនេះ ជាមួយតម្លៃប្រហែល 3,999 យ៉ន់ (~$565)។