no-alternative title
no-alternative title
no-alternative title
no-alternative title

ក្រុមហ៊ុន Nio បានសម្រេចនូវការនាំចេញរថយន្តបានចំនួន 60 ម៉ឺនគ្រឿង ដោយចំណាយពេលប្រមាណជា 75 ខែ

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ប្រទេសចិន Nio បាននាំចេញរថយន្តចំនួន 60 ម៉ឺនគ្រឿងនៅក្នុងទីផ្សារប្រទេសចិនដោយចំណាយពេលប្រមាណ 75 ខែ។ Nio បានធ្វើការនាំចេញរថយន្តប្រមាណ 10 ម៉ឺនគ្រឿងក្នុងរយះពេល 5 ខែជាមួយការលក់រាយជាមធ្យមបានចំនួន 2 ម៉ឺនគ្រឿងនៅក្នុងមួយខែៗ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

Nio គឺជាក្រុមហ៊ុន Start up ក្នុងការផលិតថយន្តអគ្គិសនីរបស់ចិនដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2016។ រថយន្តដំបូងរបស់ Nio គឺជារថយន្តអគ្គិសនីប្រភេទ SUV ម៉ូដែល Nio ES8 ដែលជា full-size SUV។ ប្រាំមួយឆ្នាំក្រោយមក Nio បានធ្វើការបង្កើនខ្សែស្រឡាយរថយន្តចំនួនដល់ទៅប្រាំបីម៉ូដែលដែលមានដូចជា រថយន្តប្រភេទ Crossovers, Fastback SUV, Sedan និងសូម្បីរថយន្តប្រភេទ Wagon ក៏ក្រុមហ៊ុននេះមានដែរ។

ជាមួយគ្នានេះ Nio ក៏បានទិញរោងចក្រ F1និង F2 របស់ខ្លួនពីក្រុមហ៊ុន JAC ដែលជាអតិតក្រុមហ៊ុនមេរបស់ខ្លួនផងដែរ។ ដែលការទិញរោងចក្រទាំងពីរនេះ គឺបានជួយធ្វើឲ្យម៉ាកយីហោរថយន្តអគ្គិសនីថ្មី (NEV) មួយនេះបានបង្កើនការលក់របស់ខ្លួននៅក្នុងប្រទេសចិន។

ទន្ទឹងនឹងនេះនៅថ្ងៃទី 11 ខែតុលា ក្រុមហ៊ុន Nio បានរៀបចំកម្មវិធីក្នុងការប្រគល់រថយន្តទី 60 ម៉ឺនគ្រឿងដល់ម្ចាស់របស់វានៅ Nanxiang ទីក្រុងសៀងហៃ។ ហើយសម្រាប់រថយន្តគម្រប់ខួបទី 60 ម៉ឺនគ្រឿង គឺជាម៉ូដែល Nio ES8 II  ដែលជាជំនាន់ទី 2 នៃរថយន្តដំបូងរបស់ Nio ដែលបានចេញលក់ក្នុងឆ្នាំ 2018 ថែមទៀតផង។ លោក Sun Wei ដែលជាបុគ្គលិកបម្រើការនៅក្រុមហ៊ុន SF Express logistics បានបញ្ជាក់ថា Nio ES8 ជារថយន្តអគ្គិសនីដំបូងរបស់លោក។ 

Nio ES8 II គឺជារថយន្តអគ្គិសនីប្រភេទ Full-size SUV ដែលមានបណ្តោយ 5,099mm / ទទឹង1,989/ កម្ពស់ 1,750mm និងគម្លាត ចន្លោះកង់មុខក្រោយ 3,070mm។ រថយន្តនេះមានកៅអី 6 រៀបជា 2+2+2 ស្មើរនឹង 3 ជួយកៅអី។ Nio ES8 II បំពាក់នូវប្រព័ន្ធម៉ូទ័រអគ្គិសនីចំនួនពីរដែលអាចផលិតកំលាំងបាន 480kW ឬ 643 សេះ និងដំណើរការដោយប្រព័ន្ធបើកបរប៉ុងពីរ ឬ 4WD។ រថយន្តអគ្គិសនីស៊េរីថ្មីនេះមានជម្រើសកញ្ចប់អាគុយទំហំ 75 kWh (465km), 100 kW (605km), និង 150kWh (900km)។  រីតម្លៃរបស់ Nio ES8 II វិញ គឺចាប់ពីខ្ទង់ $70,500 ដល់ $84,600 នៅទីផ្សារប្រទេសចិន៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
V40 Series សហការជាមួយកញ្ចក់លែន ZEISS  ប្រកាសសម្ពោធជាផ្លូវការណ៌ ព្រមទាំងចាប់ផ្តើមបើកការកក់ទុកមុន ចាប់ពីថ្ងៃនេះតទៅ

V40 Series សហការជាមួយកញ្ចក់លែន ZEISS ប្រកាសសម្ពោធជាផ្លូវការណ៌ ព្រមទាំងចាប់ផ្តើមបើកការកក់ទុកមុន ចាប់ពីថ្ងៃនេះតទៅ

ដោយ ប៉េងលីន
Ford Territory 2026 មានការរចនារូបរាងកាន់តែប្រណិត ហើយនិងដំណើរការដោយ Hybrid ថែមទៀតផង

Ford Territory 2026 មានការរចនារូបរាងកាន់តែប្រណិត ហើយនិងដំណើរការដោយ Hybrid ថែមទៀតផង

ដោយ ប៉េងលីន
Mazda បានបញ្ចេញគំរូរបស់រថយន្ត Pickup ស៊េរីថ្មីឆ្នាំ 2025 ម៉ូដែល Mazda BT-50

Mazda បានបញ្ចេញគំរូរបស់រថយន្ត Pickup ស៊េរីថ្មីឆ្នាំ 2025 ម៉ូដែល Mazda BT-50

ដោយ ប៉េងលីន
ក្រុមហ៊ុន Nio បានសម្រេចនូវការនាំចេញរថយន្តបានចំនួន 60 ម៉ឺនគ្រឿង ដោយចំណាយពេលប្រមាណជា 75 ខែ

ក្រុមហ៊ុន Nio បានសម្រេចនូវការនាំចេញរថយន្តបានចំនួន 60 ម៉ឺនគ្រឿង ដោយចំណាយពេលប្រមាណជា 75 ខែ

ដោយ ប៉េងលីន
បច្ចេកវិទ្យាបូម FOX ដ៏អស្ចារ្យនៅលើរថយន្ត Ford Ranger Raptor ដែលអ្នកប្រើប្រាស់ភាគច្រើនមិនបានដឹង!

បច្ចេកវិទ្យាបូម FOX ដ៏អស្ចារ្យនៅលើរថយន្ត Ford Ranger Raptor ដែលអ្នកប្រើប្រាស់ភាគច្រើនមិនបានដឹង!

ដោយ ប៉េងលីន
Toyota បង្ហាញចេញនូវ Highlander 2025 ម៉ូដែលពិសេសអបអរសាទេខួប 25 មានចំនួនតែ 2500 គ្រឿងតែប៉ុណ្ណោះ

Toyota បង្ហាញចេញនូវ Highlander 2025 ម៉ូដែលពិសេសអបអរសាទេខួប 25 មានចំនួនតែ 2500 គ្រឿងតែប៉ុណ្ណោះ

ដោយ ប៉េងលីន