no-alternative title
no-alternative title
no-alternative title
no-alternative title

Toyota Pruis ជំនាន់ថ្មីជាប់ឯតទគ្គកម្មពិភពលោក Guinness World Record ជារថយន្ត Hybrid ដែលស៊ីសាំងតិចបំផុត

រថយន្ត Hybrid ដ៏ពេញនិយម និងលក់ដាច់ខ្លាំងបំផុតរបស់ Toyota  គឺ Toyota Prius បន្តបង្កើតការចាប់អារម្មណ៍ជាថ្មីម្តងទៀត ដោយការពីពេលថ្មីៗនេះ រថយន្ត Hybrid-Sedan របស់ជប៉ុនមួយនេះបានបំបែកឯតទគ្គកម្មពិភពលោកសារជាថ្មី New Guinness World Record ជាមួយកម្រិតនៃ "ការប្រើប្រាស់ប្រេងឥន្ធនៈតិចបំផុតដោយបានបើកបរទូទាំងសហរដ្ឋអាមេរិក ដោយចាប់ផ្តើមចេញដំណើរពីភាគខាងលិចទៅឆ្នេរខាងកើត"។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

រថយន្ត Toyota Prius ដែលបានបំបែកឯតទគ្គកម្មពិភពលោកថ្មីនេះ ត្រូវបានបើកបរដោយអ្នកបើកបរដ៏ល្បីឈ្មោះគឺលោក Wayne Gerdes ដោយលោកបានចាប់ផ្តើមចេញដំណើរពីសាលាក្រុងក្នុងរដ្ឋ Los Angeles ទៅកាន់សាលាក្រុងក្នុងរដ្ឋ New York ដែលមានចម្ងាយផ្លូវ 3,211ម៉ាយ ឬប្រហែល 5,168 គីឡូម៉ែត្រ ដែលរយះចម្ងាយផ្លូវនោះ គឺស្មើនឹងការធ្វើដំណើរពីទីក្រុង Lisbon ប្រទេសព័រទុយហ្គាល់ទៅកាន់ទីក្រុង Berlin ប្រទេសអាល្លឺម៉ង់។ លោក Gerdes បានបើករថយន្ត Prius ឆ្លងកាត់ផ្លូវ និងសណ្ឋានដីផ្សេងៗគ្នា ដែលក្នុងនោះរួមបញ្ចូលទាំងផ្លូវភ្នំដែលមានកម្ពស់ 7,000 ហ្វីតពីលើនីវ៉ូទឹកសមុទ្រ និងផ្លូវនៅវាលខ្សាច់ Mojave ដែលមានសីតុណ្ហភាពលើសពី 40 អង្សាសេ។ 

 

Toyota Prius នៅតែសម្រេចបានតួលេខនៃកម្រិតស៊ីសាំងតិចគួរឱ្យកត់សម្គាល់ គឺត្រឹមតែ 2.53/100km ឬប្រមាណ 39.5km/L ដោយបានបំបែកកំណត់ត្រាចាស់ពីមុន គឺប្រហែល 3.7L/100km ឬប្រមាណ 27km/L។ Toyota Prius ជំនាន់ថ្មីប្រើប្រាស់ម៉ាស៊ីន Hybrid ចំនុះ 2.0-liter ដែលភ្ជាប់ដំណើរការដោយប្រព័ន្ធ Hybrid ជំនាន់ទី 5 របស់ Toyota ជាមួយប្រអប់លេខ e-CVT ដែលចូលលេខបានលឿន និងជួយបង្កើនសន្ទុះរយថយន្តបានរហ័ស។ រថយន្ត Hybrid នេះអាចផលិតកម្លាំងបាន 194 សេះ និងកម្លាំងបង្វិល 206Nm អាចជាន់សន្ទុះល្បឿនពី 0-100 គីឡូម៉ែត្រក្នុងមួយម៉ោងចាយពេលប្រមាណ 7.1 វិនាទី។ 

សូមបញ្ជាក់ថា Toyota Prius ជំនាន់ថ្មីមិនត្រូវបានក្រុមហ៊ុនធ្វើការចេញលក់ជាផ្លូវការនៅក្នុងប្រទេសម៉ាឡេស៊ីទេ ប៉ុន្តែ រថយន្ត Hybrid ដ៏ពេញនិយមមួយនេះ គឺមានលក់នៅក្នុងប្រទេសដូចជាប្រទេសថៃ និងសិង្ហបុរីជាដើម៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម