no-alternative title
no-alternative title
no-alternative title
no-alternative title

បែកធ្លាយរូបភាពបន្ទះអេក្រង់ Samsung Galaxy S25 Series នៅលើអនឡាញ

ក្រុមហ៊ុន Samsung ត្រូវបានគេរំពឹងថា នឹងមានការប្រកាសចេញជាផ្លូវការណ៌នូវស្មាតហ្វូនជំនាន់ថ្មី Galaxy S25 Series នៅដើមឆ្នាំ 2025 ខាងមុខនេះហើយ។ នៅពេលនេះ សមាសភាគជាច្រើនរបស់ស្មាតហ្វូនថ្មី ក៏ត្រូវបានគេទម្លាយនៅលើអនឡាញផងដែរ។ ថ្មីៗនេះមានការលេចធ្លាយនូវរូបភាពថ្មីមួយដែលបង្ហាញពីអេក្រង់របស់ស្មាតហ្វូនជំនាន់ថ្មីទាំង 3 នៃត្រកូល S25 Series នេះ។ រូបភាពនេះមានការចែកចាយដោយអ្នកទម្លាយ Ice Universe ដែលបញ្ជាក់យ៉ាងច្បាស់ពីអេក្រង់ស្មាតហ្វូននេះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

Galaxy S25, Galaxy S25+ និង Galaxy S25 Ultra ត្រូវបានគេជឿជាក់ថា នឹងមានគែមអេក្រង់កម្រ៉ាស់ស្តើង ហើយនៅលើរូបភាពមួយនៅក្នុងចំណោមរូបភាពទាំងបីនេះ ក៏មានការបញ្ជាក់ពីគែមជុំវិញស្មាតហ្វូនម៉ូដែល Ultra មានរាងមូលផងដែរ។ យោងតាមប្រភពកន្លងមកធ្លាប់បានទម្លាយថា អេក្រង់របស់ស្មាតហ្វូនជំនាន់ថ្មី Galaxy S25 Ultra នឹងមានទំហំធំ 6.9 អ៊ីងប្រហែលគ្នាជាមួយនិងអេក្រង់របស់ iPhone 16 Pro Max អញ្ចឹង។ អេក្រង់នេះ ក៏នឹងមានគែមតូចជាង Galaxy S24 Ultra កម្រិត  0.2mm ផងដែរ។

ប្រភពខាងលើនេះបន្តថា ស្មាតហ្វូន Galaxy S25 Series នេះ អាចនឹងមានការប្រើប្រាស់នូវបន្ទះឈីប Exynos ជំនាន់ថ្មីរបស់ក្រុមហ៊ុន Samsung សម្រាប់ម៉ូដែលស្តង់ដារ និងម៉ូដែល Plus ខណៈដែលម៉ូដែល Ultra គឺនឹងមានការបំពាក់នូវបន្ទះឈីបជំជំនាន់ថ្មី Snapdragon 8 Gen 4។ ប៉ុន្តែមុននេះក៏មានការព័ត៌មានថ្មីមួយចំនួននិយាយថា ក្រុមហ៊ុន Samsung អាចនឹងមានការប្រើប្រាស់នូវបន្ទះឈីប Exynos 2500 សម្រាប់ស្មាតហ្វូនជំនាន់ថ្មីនោះទេ ដោយសម្រេចប្រើប្រាស់នូវឈីប Qualcomm គ្រប់ម៉ូដែលតែម្តង។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
vivo V40 5G ដែលជាស្មាតហ្វូនដ៏ពេញនិយមនៅអាស៊ីបានមកដល់ទីផ្សារកម្ពុជា សម្រាប់ការថតរូបកម្រិតអាជីពក្រោមការសហការជាមួយ ZEISS ដ៏ល្បីល្បាញ

vivo V40 5G ដែលជាស្មាតហ្វូនដ៏ពេញនិយមនៅអាស៊ីបានមកដល់ទីផ្សារកម្ពុជា សម្រាប់ការថតរូបកម្រិតអាជីពក្រោមការសហការជាមួយ ZEISS ដ៏ល្បីល្បាញ

ដោយ ប៉េងលីន
Galaxy S25 Ultra ត្រូវគេប្រទះឃើញជាមួយនិងប្រព័ន្ធប្រតិបត្តិការ Android 15

Galaxy S25 Ultra ត្រូវគេប្រទះឃើញជាមួយនិងប្រព័ន្ធប្រតិបត្តិការ Android 15

ដោយ ប៉េងលីន
បែកធ្លាយរូបភាពបន្ទះអេក្រង់ Samsung Galaxy S25 Series នៅលើអនឡាញ

បែកធ្លាយរូបភាពបន្ទះអេក្រង់ Samsung Galaxy S25 Series នៅលើអនឡាញ

ដោយ ប៉េងលីន
បែកធ្លាយលក្ខណៈសម្បត្តិ Huawei Nova 13 Series ត្រូវបានគេទម្លាយចេញនៅមុនថ្ងៃសម្ពោធជាផ្លូវការណ៌

បែកធ្លាយលក្ខណៈសម្បត្តិ Huawei Nova 13 Series ត្រូវបានគេទម្លាយចេញនៅមុនថ្ងៃសម្ពោធជាផ្លូវការណ៌

ដោយ ប៉េងលីន
ការនាំចេញរថយន្តរបស់ Li Auto ឈានដល់ចំនួន 1 លានគ្រឿងហើយគិតត្រឹមខែតុលានេះ

ការនាំចេញរថយន្តរបស់ Li Auto ឈានដល់ចំនួន 1 លានគ្រឿងហើយគិតត្រឹមខែតុលានេះ

ដោយ ប៉េងលីន
Toyota Rav4 ស៊េរីឆ្នាំ 2026 មានការផ្លាស់ប្តូររចនាបថថ្មីទាំងស្រុង ហើយអាច នឹងមានជម្រើសប្រើប្រព័ន្ធ Hybrid តែមួយប៉ុណ្ណោះ

Toyota Rav4 ស៊េរីឆ្នាំ 2026 មានការផ្លាស់ប្តូររចនាបថថ្មីទាំងស្រុង ហើយអាច នឹងមានជម្រើសប្រើប្រព័ន្ធ Hybrid តែមួយប៉ុណ្ណោះ

ដោយ ប៉េងលីន